កត្តាបរិស្ថាន អាកាសធាតុ ឬលក្ខខណ្ឌជាច្រើនទៀត អាចធ្វើឲ្យ កូនក្ដៅក្បាលជាងរាងកាយទាំងមូល។ ទោះបីជាអាការៈនេះកើតមានជាញឹកញាប់ក៏ពិតមែន ប៉ុន្តែពិបាកក្នុងការកំណត់មូលហេតុជាក់លាក់ណាស់។ យ៉ាងណាមិញ ម៉ាក់ៗអាចដោះស្រាយនិងគ្រប់គ្រងបញ្ហានេះបាន តាមរយៈវិធីសាស្ត្រខាងក្រោម។
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
មូលហេតុអ្វីបានជាក្បាលកូនក្ដៅ តែមិនគ្រុនក្ដៅ?
- សីតុណ្ហភាពក្នុងបន្ទប់ក្ដៅ ជាពិសេសនៅរដូវក្ដៅ ហើយសើម។
- សំលៀកបំពាក់ក្ដៅស្អុះស្អាប់ពេក ឬសូម្បីតែពាក់ពួកសម្រាប់រដូវរងាក៏អាចធ្វើឲ្យក្បាលកូនក្ដៅជាងខ្លួនដែរ។
- បើម៉ាក់ៗបីកូនចេញទៅក្រៅក្រោមពន្លឺថ្ងៃ ក្បាលអាអូនអាចនឹងក្ដៅ ដោយមិនមានជំងឺគ្រុនក្ដៅឡើយ។
- គេងផ្ងារច្រើនម៉ោងនៅពេលយប់
- ការយំ និងស្រ្តេស អាចនាំឲ្យសីតុណ្ហភាពរាងកាយកើនឡើង ដោយសារតែការផ្លាស់ប្ដូរជីវគីមីក្នុងខ្លួន។ ការកើនឡើងសីតុណ្ហភាពនេះដែរ ភាគច្រើនកើតនៅលើក្បាល ឬថ្ងាស។
- ដុះធ្មេញ អាចបណ្ដាលឲ្យរាងកាយរបស់កូនយើងឡើងកម្ដៅបាន។ ម៉ាក់អាចសង្កេតមើលសញ្ញានៃការដុះធ្មេញ ដូចជាអញ្ចាញហើមក្រហម និងកូនចូលចិត្តខាំរបស់របរ ដើម្បីកាត់បន្ថយការឈឺចាប់អញ្ចាញ។
- បញ្ចេញសកម្មភាពរាងកាយ ដូចជាវារ ឬដើរក៏អាចនាំឲ្យក្បាលអាអូនក្ដៅឧណ្ហៗដូចគ្នា។
- ការប្រើប្រាស់ថ្នាំមួយចំនួន។
ប្រសិនបើម៉ាក់សង្កេតឃើញក្បាលកូនក្ដៅ ចូរវាស់កម្ដៅរាងកាយទាំងមូល។ ពិតណាស់ នៅពេលដែលរាងកាយកូនក្ដៅជាង៣៨អង្សាសេ នោះមានន័យថាកូនគ្រុនក្ដៅហើយ ដូច្នេះគួរដោះស្រាយតាមការណែនាំរបស់គ្រូពេទ្យ។ ប៉ុន្តែ បើកូនមិនក្ដៅខ្លួនទេ ម៉ាក់អាចអនុវត្តតាមតិចនិកទាំងនេះ ដើម្បីដោះស្រាយបញ្ហាក្ដៅក្បាលរបស់អាអូន។
១. ស្លៀកពាក់ឲ្យកូនសមរម្យ