ទារកគេងច្រើន ជាពិសេសទារកទើបកើត។ ទារកទើបកើតគេងប្រហែល ១៦-២០ ម៉ោងក្នុងមួយថ្ងៃ ប៉ុន្តែទារកទើបកើតក្រោមអាយុ ១ ខួបងាយមានហានិភ័យស្លាប់ភ្លាមៗដោយសារការគេងណាស់។ តើម៉ាក់ប៉ាគួរដាក់ទារកទើបកើតគេងបែបណា និងក្នុងបរិយាកាសបែបណាទើបមានសុវត្ថិភាព?
សភាកុមារអាមេរិក (AAP) បានឱ្យដឹងថា ទារកទើបកើតក្រោមអាយុ ១ ខួបអាចស្លាប់ពេលគេងដោយសារ៖
- ការថប់ដង្ហើមពេលគេង
- ការជាប់ក្នុងប្រឡោះនៅពេលគេងដែលបណ្តាលឱ្យថប់ដង្ហើម
- ការទាក់ ឬជាប់កនៅពេលគេងដែលបណ្តាលឱ្យថប់ដង្ហើម
ដើម្បីធានាថាទារកទើបកើតមានសុវត្ថិភាពក្នុងពេលគេង ម៉ាក់ប៉ាត្រូវប្រយ័ត្នចំពោះបរិយាកាស និងឥរិយាបថក្នុងការគេងរបស់ទារកដូចជា៖
១. ដាក់ទារកគេងផ្ងារ
ម៉ាក់ប៉ាត្រូវដាក់ដាក់ទារកគេងផ្ងារគ្រប់ពេល មិនថាថ្ងៃ ឬយប់ទេ ព្រោះការគេងផ្ងារអាចការពារទារកពីការថប់ដង្ហើមពេលកំពុងគេង។ លើសពីនេះទៅគេងផ្អៀងទៀត ទារកដែលគេងផ្ងារមានហានិភ័យស្លាប់ភ្លាមៗតិចជាងទារកដែល ឬគេងផ្កាប់។
២. កន្លែងគេងរបស់ទារកត្រូវរាបស្មើ និងមិនទន់ពេក
ម៉ាក់ប៉ាអាចគិតថា ការដាក់អូនតូចឱ្យគេងលើពូក ឬកម្រាលទន់ៗអាចធ្វើឱ្យអូនតូចមានផាសុកភាពក្នុងពេលគេង ប៉ុន្តែតាមពិតការគេងលើពូក ឬកម្រាលទន់ៗអាចធ្វើឱ្យអូនតូចថប់ដង្ហើមដោយសារបាំងមុខ ឬច្រមុះនឹងពូក ឬកម្រាលទៅវិញ ព្រោះពូក ឬកម្រាលទន់ៗមិនអាចទ្រទម្ងន់អូនតូចបានល្អដែលធ្វើឱ្យអូនតូចទ្រុឌចុះក្រោម។
[embed-health-tool-due-date]
៣. ដាក់ទារកឱ្យគេងដាច់តែឯង
ម៉ាក់ប៉ាគួរចៀសវាងដាក់អូនតូចគេងលើគ្រែជាមួយម៉ាក់ប៉ា ដើម្បីការពារការគេងសង្កត់ពីលើអូនតូចដែលធ្វើឱ្យអូនតូចថប់ដង្ហើម និងការពារអូនតូចពីក្រឡាប់ធ្លាក់ពីលើគ្រែ។ ម៉ាកប៉ាគួរដាក់អូនតូចឱ្យគេងដាច់តែឯងក្នុងអង្រឹងរហូតដល់ ៦ ខែ ឬមួយឆ្នាំក្នុងបន្ទប់ជាមួយម៉ាក់ប៉ា។
៤. ចៀសវាងដណ្តប់ភួយឱ្យទារក
ម៉ាក់ប៉ាអាចស្លៀកពាក់អាវដៃវែង ខោជើងវែងឱ្យអូនតូចដើម្បីការពារកុំឱ្យអូនតូចរងាជំនួសឱ្យការដណ្តប់ភួយឱ្យអូនតូច ព្រោះភួយដែលម៉ាក់ប៉ាដណ្តប់ឱ្យអូនតូចអាចគ្របមុខ និងច្រមុះអូនតូច ប្រសិនបើអូនតូចរើ ឬក្រឡាប់។
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
៥. មិនត្រូវដាក់របស់របរនៅកន្លែងគេងទារក
ម៉ាក់ប៉ាមិនត្រូវដាក់ប្រដាប់ប្រដាលេង តុក្កតា ភួយ ឬខ្នើយឱបជុំវិញ ឬនៅកន្លែងគេងអូនតូចទេ ព្រោះអាចបាំងមុខ ឬច្រមុះអូនតូចដែលធ្វើឱ្យអូនតូចថប់ដង្ហើម។
៦. កន្លែងគេងទារកមិនត្រូវមានផ្សែងទេ
ម៉ាក់ប៉ាត្រូវប្រាកដថា បរិយាកាសកន្លែងគេងអូនតូចគ្មានផ្សែងដូចជា ផ្សែងធូប ធូបមូស ឬបារីជាដើម ដើម្បីឱ្យអូនតូចដកដង្ហើមបានស្រួល និងមិនពុលដោយសារផ្សែង។
៧. មិនត្រូវដាក់អូនតូចគេងពោបលើម៉ាក់ប៉ាទេ
ម៉ាក់ប៉ាអាចគេងលក់ពេលដាក់អូនតូចគេងពោប ឬទ្រោបលើម៉ាក់ប៉ា ជាពិសេសពេលអង្គុយលើសាឡុង ឬកៅអីយោលដែលអាចធ្វើឱ្យអូនតូចធ្លាក់ ឬរអិលចូលទីតាំងដែលធ្វើឱ្យអូនតូចដកដង្ហើមមិនរួច ឬថប់ដង្ហើម។
ពេលទារកគេង ម៉ាក់ប៉ាគួរឧស្សាហ៍មើលអូនតូចផង ក្រែងអូនតូចដាក់ដៃបាំងមុខ ឬច្រមុះ គេងផ្អៀង ឬពោបដែលអាចបណ្តាលឱ្យអូនតូចពិបាកដកដង្ហើម ឬថប់ដង្ហើម។
អត្ថបទគួរអាន៖
- យកភួយ ខ្នើយ សង្កត់កូនពេលគេង ជួយឲ្យគេងស្កប់មែនអត់?
- ម៉ាក់ៗគួរតែដឹងរឿងទាំងប៉ុន្មាននេះ អំពីការគេងរបស់ទារក
- ម៉ាក់ៗគួរដឹង មូលហេតុទាំង៥នេះ ធ្វើឲ្យអាអូនមិនគេង
- បើកូនគេងអត់តុក្កតាមិនបាន រករឿងច្រើន សាកវិធីទាំងនេះ
- ធ្វើដំណើរផ្លូវឆ្ងាយ ប្រយ័ត្នកុំឲ្យកូនតូចគេងយូរក្នុងឡាន
- ទារកកើតមកភ្លាម គេងបើកម៉ាស៊ីនត្រជាក់រហូត អាចមានផលប៉ះពាល់អត់?
ចំំណុចសំខាន់
- ដាក់ទារកគេងផ្ងារគ្រប់ពេលដើម្បីការពារការថប់ដង្ហើមពេលកំពុងគេង
- កន្លែងគេងរបស់ទារកត្រូវរាបស្មើ និងមិនទន់ពេក ព្រោះពូក ឬកម្រាលទន់ៗមិនអាចទ្រទម្ងន់អូនតូចបានល្អដែលធ្វើឱ្យអូនតូចទ្រុឌចុះក្រោមដែលអាចបាំងមុខ ឬច្រមុះអូនតូច
- ដាក់ទារកឱ្យគេងដាច់តែឯង ចៀសវាងម៉ាក់ប៉ាគេងសង្កត់ពីលើអូនតូចដែលធ្វើឱ្យអូនតូចថប់ដង្ហើម
- មិនត្រូវដាក់របស់របរនៅកន្លែងគេងទារកទេ ព្រោះអាចបាំងមុខ ឬច្រមុះអូនតូច
- កន្លែងគេងទារកមិនត្រូវមានផ្សែងទេ ព្រោះអាចបណ្តាលឱ្យទារកពុល ឬពិបាកដកដង្ហើម
- មិនត្រូវដាក់អូនតូចគេងពោបលើម៉ាក់ប៉ាទេដែលអាចបណ្តាលឱ្យថប់ដង្ហើម
- ចៀសវាងដណ្តប់ភួយឱ្យទារក ព្រោះភួយអាចគ្របមុខ និងច្រមុះអូនតូច ប្រសិនបើអូនតូចរើ ឬក្រឡាប់