ពិតណាស់ ប៉ាម៉ាក់ថ្មីថ្មោងច្បាស់ជាមានចម្ងល់ជាច្រើនទាក់ទងនឹងកូនដែលទើបកើត ដូចជាការបំបៅដោះកូន ងូតទឹក និងផ្លាស់ប្ដូរខោទឹកនោម ឲ្យកូនជាដើម។ ដូច្នេះហើយ ដើម្បីថែទាំកូនឲ្យបានត្រឹមត្រូវ ប៉ាម៉ាក់អាចអនុវត្តតាមវិធីណែនាំខាងក្រោមនេះ។
១. ការបំបៅដោះកូន
នៅពេលដំបូង កូនមើលទៅដូចជាបៅមិនឈប់ ប៉ុន្តែយូរៗទៅការបៅរបស់កូននឹងថយចុះ ទៅតាមបរិមាណទឹកដោះដែលម៉ាក់ផលិតបាន។ អ៊ីចឹងហើយ ម៉ាក់គួរបំបៅដោះកូនឲ្យបានញឹកញាប់តាមដែលកូនត្រូវការ។
២. លាងសម្អាតខ្លួន និងងូតទឹកឲ្យកូន
នៅរយៈពេលពីរបីថ្ងៃដំបូង ប៉ាម៉ាក់មិនចាំបាច់ងូតទឹកឲ្យកូននោះទេ គ្រាន់តែលាងសម្អាតមុខ ក ដៃ និងគូទដោយប្រុងប្រយ័ត្នប៉ុណ្ណោះ។ ចូរជ្រើសរើសពេលដែលកូនភ្ញាក់ និងមានអារម្មណ៍រីករាយ ព្រមទាំងត្រៀមសម្ភារៈងូតទឹក ដូចជាទឹកក្ដៅឧណ្ហៗ កន្សែងជូតខ្លួន ខោទឹកនោមថ្មី ឬសំលៀកបំពាក់ថ្មី ជាស្រ្តេចពេលងូតទឹកឲ្យកូន។
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
៣. ផ្លាស់ប្ដូរខោទឹកនោមឲ្យបានញឹកញាប់
ជាក់ស្ដែង ស្បែកទារកទើបកើតមានសភាពខ្សោយ ហេតុនេះហើយ ប៉ាម៉ាក់គួរផ្លាស់ប្ដូរខោទឹកនោមឲ្យបានឆាប់ កាន់តែប្រសើរ នៅពេលដែលកូននោម ឬបន្ទោបង់ ដើម្បីកុំឲ្យស្បែកកូនឡើងក្រហម និងឈឺចាប់។ ជាធម្មតា ទារកទើបកើតត្រូវការផ្លាស់ប្ដូរខោទឹកនោមពី១០ ទៅ១២ដងក្នុងមួយថ្ងៃ ហើយនៅពេលដែលទារករៀងធំបន្តិច កូនត្រូវការផ្លាស់ប្ដូរខោទឹកនោមប្រហែលពី៦ ទៅ៨ដងប៉ុណ្ណោះ។
[embed-health-tool-due-date]
៤. ការគេងរបស់ទារក
ជាទូទៅ ទារកទើបកើតគេងតែ២ ទៅ៣ម៉ោងប៉ុណ្ណោះ ទាំងនៅពេលយប់ និងពេលថ្ងៃ ដោយសារតែកូនមិនទាន់ស៊ាំទៅនឹងពេលថ្ងៃ និងយប់នៅឡើយ។ អាអូនលូតលាស់លឿនណាស់នៅរយៈពេលប៉ុន្មានខែដំបូង។ ដោយសារតែទារកមានក្រពះតូច ដូច្នេះហើយ កូនត្រូវការការបំបៅដោះក្នុងបរិមាណតិចតួច និងញឹកញាប់។
អត្ថបទគួរអាន៖
- ៥ តិចនិក ម៉ាក់ប៉ាលែងល្វីងមុខ ពេលអាអូនចាប់ផ្ដើមក្បាលខូច
- កុមារ ឬក្មេងជំទង់មានចរិតហិង្សា អាចមកពីកត្តាទាំងនេះ
- ប៉ុន្មានហេតុផលនេះ ប៉ាម៉ាក់ល្មមឈប់ដាក់ទណ្ឌកម្មកូនទៀតទៅ
- ម៉ាក់ប៉ាមករៀនតិចនិកទប់ស្កាត់ កូនៗឈ្លោះគ្នាជាមួយបងប្អូន
- មិនចង់ឲ្យកូនធំឡើងកោងកាច ម៉ាក់ប៉ាកុំធ្វើរឿងទាំងនេះនៅមុខកូន
- បើមិនចង់ឲ្យក្លាយជាក្មេងទម្រើស សាកប៉ុន្មានរបៀបនេះ
៥. កាត់បន្ថយហានិភ័យនៃការស្លាប់ភ្លាមៗលើទារក (SIDS)
ការស្លាប់ភ្លាមៗលើទារក កម្រនឹងកើតឡើងក៏ពិតមែន ប៉ុន្តែប៉ាម៉ាក់មិនគួរធ្វេសប្រហែសឡើយ។ ប៉ាម៉ាក់គួរដាក់ឲ្យកូនគេងផ្ងារ នៅក្នុងបន្ទប់ជាមួយប៉ាម៉ាក់នៅរយៈពេល៦ខែដំបូង។ ការធ្វើដូចនេះ គឺដើម្បីកាត់បន្ថយហានិភ័យផ្សេងៗ។ បន្ថែមពីនេះ ម៉ាក់មិនគួរជក់បារីនៅអំឡុងពេលពពោះ ឬបំបៅដោះកូនឡើយ។