backup og meta

បើទារកមានសញ្ញា​ ៣ នេះ បញ្ជាក់ថាមានបញ្ហាប្រព័ន្ធរំលាយអាហារហើយ

បើទារកមានសញ្ញា​ ៣ នេះ បញ្ជាក់ថាមានបញ្ហាប្រព័ន្ធរំលាយអាហារហើយ

ការ​ញ៉ាំ ឬ​​រំលាយ​អាហារ​ មាន​នាទី​សំខាន់​ក្នុង​ការ​អភិវឌ្ឍ និង​រីក​លូត​លាស់សម្រាប់​ទារក។ ទារក ​ភាគ​ច្រើន​ញ៉ាំ​អាហារ​បំប៉ន​បែប​ធម្មតា និង​មាន​សុខ​ភាព​ល្អ​លើ​ពោះ​វៀន​ ប៉ុន្តែ​ពេល​ខ្លះ​ ​មុខ​ងារ​ទាំង​នេះ ​អាច​មិន​ដំណើរ​ការ​បាន​ដូច​ធម្មតា ហើយ​អាច​ជា​បញ្ហា​ស្រាល ឬ​ធ្ងន់ធ្ងរ ក៏មាន។ “Hello គ្រូពេទ្យ” នឹង​ណែនាំ​ប៉ាម៉ាក់ទាំង​អស់ឲ្យ​ចេះ​ប្រុង​ប្រយ័ត្ន​ខ្ពស់លើ​ការ​រំលាយ​អាហារ​របស់​កូន ខណៈ​បើ​ទារក​មាន​សញ្ញា​ណា​មួយក្នុង​ចំណោម​សញ្ញា​ទាំង​ ៣ ខាងក្រោម អាច​នឹង​មាន​បញ្ហា​ប្រព័ន្ធ​រំលាយ​អាហារ​មិន​ខាន។

១- ក្អួត

អាការៈក្អួត​ចំពោះ​ទារក ​ភាគ​ច្រើន​បណ្តាល​មក​ពី​ការ​ឆ្លង​មេរោគ​លើ​ពោះ​វៀន​ បង្ក​ឡើង​ដោយ​វីរុស។ រោគ​សញ្ញា​ដំបូង​នៃ​ជំងឺ​ ច្រើន​តែ​ជា​ការ​ក្អួត និង​មាន​រោគ​សញ្ញា​ផ្សេង​ទៀត​ ដូច​ជា​ គ្រុន​ក្តៅ ឬ​រាក អាច​កើត​មាន​ក្នុង​ពេល​តែ​មួយ។ ការ​ឆ្លង​មេរោគ​ទាំង​នេះ ​ជា​ទូ​ទៅ​យើង​ឃើញ​ថា​មាន​រយៈ​ពេល​ ២-៣ ​ថ្ងៃ ឯ​ការ​ញ៉ាំ​របស់​ទារក​ ក៏​មិន​គ្រប់​តាម​តម្រូវ​ការ​ដែរ។

ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

​បើ​កន្ទប​​កូន ​​មិនសើម​ដូច​ធម្មតា ឬ​បរិមាណ​ហូរ​ទឹក​មាត់​​តិច​ជាង​មុន នោះ​កូនយើង​អាច​នឹង​មាន​បញ្ហា​​ខ្វះ​ជាតិ​ទឹកទៀត​ផង។ ក្នុង​ស្ថាន​ភាព​នេះ បើ​កូនយើង​មិន​ព្រម​បៅ​ដោះ ​ត្រូវ​ឲ្យសារធាតុ​អេឡិច​ត្រូ​លីត​ទៅកូន ​ដូច​ជា Pedialyte ឬ Rehydralyte រៀង​រាល់ ១៥ នាទី​ម្តង​។

ករណី​កម្រ​ អាការៈក្អួត​របស់កូន អាច​ជា​សញ្ញា​​មិន​ប្រក្រតី​របស់​​បំពង់​រំលាយ​អាហារ អាច​មក​ពី​សាច់​ដុំ​នៅ​​ផ្នែក​ខាង​ចុង​​ក្រពះ​ឡើង​ក្រាស់ រារាំង​​ទឹក​ដោះ​ មិន​អាច​ហូរ​ឆ្លង​កាត់​បាន។ ស្ថាន​ភាព​បែប​នេះ ​គេ​ហៅ​ថា Stenosis Pyloric ជា​ទូ​ទៅ កើត​ឡើង​ចំពោះ​ទារក​មាន​អាយុ​ចន្លោះ​ពី ៣-៥ សប្តាហ៍ ឯ​មូល​ហេតុ​នាំ​ឲ្យ​មាន​បញ្ហា​នេះ ​មិនទាន់​​ត្រូវគេ​រក​ឃើញ​នៅ​ឡើយ​ទេ។ ការ​ធ្វើ​រោគ​វិនិច្ឆ័យ​ ឃើញ​ថា​កូនយើងមាន​ជំងឺ Stenosis មាន​ន័យ​ថា​ ទារក​ត្រូវ​ធ្វើ​ការ​វះ​កាត់ ដើម្បី​​បើក​ផ្លូវ​នៅ​ផ្នែក​ខាង​ចុង​ក្រពះ។

ទារកក្អួត

២- ចាល់ទឹក​ដោះ​មកវិញ

បើ​គ្រប់ពេល​បំបៅ​កូន កូន​តែង​​ហៀរ​ទឹក​មាត់ ឈ្លក់ ឬ​មិន​ព្រម​បៅ និង​ក្អែទឹក​ដោះ​មក​វិញ ករណី​នេះ​កើត​ឡើង​នៅ​ពេល​មាន​អាហារ​ក្នុង​ក្រពះ​ចាល់​ត្រលប់​ទៅ​ក្នុង​បំពង់​អាហារ​វិញ ដែល​បណ្តាល​ឲ្យ​បំពង់​អាហារ​ឡើង​ក្រហម និង​រលាក។ ការ​ចាល់​អាហារ​ពី​ក្រពះ​ទៅ​បំពង់​អាហារ ​អាច​ធ្វើ​ឲ្យ​កូន​​​ក្អួត និង​អាច​ឲ្យ​អាហារ​ទាំង​នោះ​ ហូរ​ចូល​ក្នុង​សួត​បាន។

វិធី​ជួយ​ដល់​ទារក​ ពេល​ជួប​ករណី​នេះ៖

– មិនត្រូវ​ស្លៀក​កន្ទប​ឲ្យ​កូន​តឹង​ពេក​ទេ។

– ត្រូវ​បញ្ចុក​អាហារ​ដល់​កូនក្នុង​បរិមាណ​តិចៗ ​និង​យឺតៗ ប៉ុន្តែ​ត្រូវ​បញ្ចុក​ឲ្យ​បាន​ញឹក​ញាប់។ អាហារ​តិច​តួច​ អាចជួយ​សម្រួល​ដល់​ការ​រំលាយ​អាហារ និង​ទប់​ស្កាត់​ ការ​ចាល់​អាហារ​មក​វិញ។

៣- រាក

បញ្ហា​រាក​ចំពោះ​ទារក ​ភាគ​ច្រើន​បណ្តាល​មក​ពី​មេ​រោគ ជា​ធម្មតាបង្ក​ដោយ​មេរោគ Rotavirus ។ មេរោគ​នេះ​ ភាគ​ច្រើន​កើត​មាន​ក្នុង​រដូវ​រងា ហើយ​ច្រើន​កើត​លើក្មេង​អាយុ​​ចាប់​ពី ៦-២៤ ខែ។ អ្វី​យើង​​ត្រូវ​ធ្វើ​ពេល​ដឹង​ថា​មាន​ការ​ឆ្លងមេរោគនេះ​ គឺ​ត្រូវ​មាន​អនាម័យជានិច្ច។ ដើម្បី​បាន​រោគ​វិនិច្ឆ័យ​កាន់​តែ​ច្បាស់ ពេទ្យ​ឯក​ទេស​ខាង​រោគ​កុមារ ​នឹង​ធ្វើ​ការ​ពិនិត្យ​លើ​លាមក​ក្មេង។

[embed-health-tool-baby-poop-tool]

​បើ​កូននៅ​តែបន្ត​រាក​រយៈ​ពេល​ច្រើន​ជាង ២-៣ ​សប្តាហ៍ ​តែ​គ្មាន​រោគ​សញ្ញា​​ជំងឺ​ផ្តា​សាយ ឬ​គ្រុន​ក្ដៅ នោះ​ក្មេង​អាច​នឹង​មាន​ប្រតិកម្ម​ជា​មួយ​ទឹក​ដោះ​គោ​បាន​បៅមិន​ខាន។ រោគ​សញ្ញា​​ប្រតិកម្ម​នឹង​ទឹក​ដោះ​គោ​ គឺរាក​មាន​លក្ខណៈ​ជា​ទឹក (ជួន​កាល​អាច​មានឈាម និង​ទឹក​រំអិល) ​ឈឺ​ពោះ ពិសេស​នៅ​ពេល​មាន​ចលនា​ពោះ​វៀន និង​មាន​កន្ទួល​លើ​ស្បែក។ ក្នុង​ករណី​នេះ ​គួរទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​រោគ​កុមារ ​ដើម្បី​ទទួល​​ការ​ណែនាំ​ល្អៗ និង​បើក​ថ្នាំប្រឆាំង​​ប្រតិកម្មដែល​ត្រឹម​ត្រូវ។

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Common Infant Digestive Problems. http://www.parents.com/baby/care/gas/common-infant-digestive-problems/. Accessed August 3, 2017

Gastrointestinal Problems. http://www.stanfordchildrens.org/en/topic/default?id=gastrointestinal-problems-90-P02216. Accessed August 3, 2017

កំណែ​ប្រែបច្ចុប្បន្ន

04/11/2024

អត្ថបទ​ដោយ ចាន់ សុខឡាង

ត្រួតពិនិត្យដោយ គឹម កាណែល

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

បើ​ចង់​ឲ្យ​កូន​មាន​សុខភាពល្អ និងឆ្លាតវៃ ប៉ាម៉ាក់ គួរគិតកត្តាសំខាន់​២​យ៉ាង

តិចៗងាយៗការពារកូនតូចពីជ្រាំងអណ្តាត ម៉ាក់ៗគួរដឹង!


ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ ចាន់ សុខឡាង · កែ Nov 04

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម