បន្ទាប់ពីកើតចេញពីក្នុងផ្ទៃម្តាយ ជាទូទៅទារកនឹងស្រកទម្ងន់បន្តិច ម៉ាក់ប៉ាច្បាស់ជាឆ្ងល់មិនខាន ហេតុអីបានទារកកើតមកស្រកគីឡូ? ក្មេងស្រកគីឡូក្រោយកើតគួរឲ្យបារម្ភអត់? ចុះពេលណាទើបអាចឡើងគីឡូវិញ?
បន្ទាប់ពីកើត ទារកនឹងស្រកគីឡូ មិនមែនដោយសារតែមានជំងឺអីនោះទេ។ វេជ្ជបណ្ឌិតឯកទេសរោគកុមារ អ៊ុន យូ បានពន្យល់ថា បន្ទាប់ពីកើតចេញពីក្នុងផ្ទៃម្តាយ ជាទូទៅទារកនឹងស្រកទម្ងន់ប្រមាណជា ៥-១០% នៃទម្ងន់ពេលកើត នេះក៏ដោយសារទារកត្រូវសម្របខ្លួននឹងបរិយាកាសខាងក្រៅ ទារកត្រូវការពេលដើម្បីរៀនបឺតជញ្ជក់ក្បាលដោះ ដែលខុសពីនៅក្នុងផ្ទៃម្តាយ។
“ពេលកើតមកភ្លាម បើទារកទម្ងន់ ៣ គីឡូ បន្ទាប់មកអាចនៅសល់ក្រោម ៣ គីឡូ អាច ២គីឡូ៧ខាំ ឬ២គីឡូ៨ខាំ អីនោះទេ គឺស្រកពី ៥ ទៅ ១០% នៃទម្ងន់ពេលកើតភ្លាមៗ ហេតុអីបានអ៊ីចឹង? មកពីទារកមិនទាន់ចេះសម្របខ្លួនក្នុងការរស់នៅ និងបឺតស្រូបទឹកដោះទៅចិញ្ចឹមខ្លួនទេ”។ លោកវេជ្ជបណ្ឌិត អ៊ុន យូ រៀបរាប់។
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
តើពេលណាទារកឡើងគីឡូវិញ? លោកវេជ្ជបណ្ឌិតថា មិនយូរនោះទេ ទារកនឹងនឹងឡើងគីឡូវិញ នៅពេលគេអាយុបាន ២សប្តាហ៍ ម៉ាក់ប៉ាកុំព្រួយបារម្ភអី។
ការឡើងទម្ងន់របស់ទារកចាប់ពីពេលកើត រហូតដល់អាយុ ១ឆ្នាំ៖
៣ ខែដំបូង ៖ ទារកឡើងទម្ងន់ពី ២០-៣០ ក្រាម/ថ្ងៃ
៣-៦ ខែ ៖ ទារកឡើងទម្ងន់ ២០ ក្រាម/ថ្ងៃ
៦-៩ ខែ ៖ ទារកឡើងទម្ងន់ ១៥ ក្រាម/ថ្ងៃ
៩-១២ ខែ ៖ ទារកឡើងទម្ងន់ ១២ ក្រាម/ថ្ងៃ
[embed-health-tool-vaccination-tool]
ត្ថបទពាក់ព័ន្ធ៖
- អាយុ ១សប្តាហ៍៖ កើតភ្លាម បេប៊ីត្រូវការមើលថែដិតដល់បំផុត
- អាយុ ២ សប្តាហ៍៖ ម៉ាក់ប៉ាប្រយ័ត្នរឿង១ បើមិនចង់ឲ្យបេប៊ីមានបញ្ហា
- ម៉ាក់ៗថ្មីថ្មោងដឹងអត់ថា ទារកទើបកើត អាចងូតទឹកលើកដំបូងនៅពេលណា?
- ទារកទើបកើតយំមានមូលហេតុច្រើន ម៉ាក់ប៉ាថ្មីថ្មោងកុំបារម្ភនេះជាដំណោះស្រាយ
- ទារកទើបកើតពកក្បាល អាចមកពីប៉ះទង្គិចអាងត្រគាកម៉ាក់ៗពេលសម្រាល