កូនក្មេងបើបន្ទោរបង់ទៀងទាត់ មិនរាក មិនក្តៀន នោះបញ្ជាក់ថាគេមានសុខភាពល្អ ទទួលបានជីវជាតិគ្រប់គ្រាន់។ បើទារកចេះតែទល់លាមក តើមកពីមូលហេតុអីខ្លះ? ត្រូវធ្វើម៉េច?
អត្ថន័យពណ៌ និងរូបរាងលាមកទារក នៅទីនេះ
១- មូលហេតុទារកទល់លាមក
ទារកទើបនឹងកើត ជុះញឹកញាប់ណាស់ ២-៣/ថ្ងៃ ឯណោះ បន្ទាប់មកការបន្ទោរបង់ក៏កាត់បន្ថយបន្តិចម្តងៗ ដោយតិចជាងនេះ ឬអាច១-២ថ្ងៃ/ដង។ ទារកកាលណាជួបបញ្ហាពិបាកបន្ទោរបង់ ដោយលាមករឹង ឬក្តៀន មានពណ៌ខ្មៅ ពេលខ្លះមានលាយឈាម ធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារ។ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ ពន្យល់ថា ក្មេងទល់លាមក មកពីមូលហេតុច្រើនយ៉ាង ក្នុងនោះកូនដែលបៅទឹកដោះគោតែងជួបអាការៈទល់លាមកញឹកញាប់ជាងក្មេងដែលបៅដោះម្តាយ។
– របបអាហាររបស់ម្តាយ៖ បើកូនបៅដោះម្តាយ ហើយទល់លាមក អាចមកពីរបបអាហាររបស់ម្តាយ ដែលញ៉ាំអាហារក្រៀមក្រោះ មិនសូវសម្បូរជីវជាតិ និងមានជាតិទឹកគ្រប់គ្រាន់ ម៉ាក់ៗញុាំទឹកមិនគ្រប់គ្រាន់ កូនម៉ឹមដោះទៅមានបញ្ហាទល់លាមក។
– កូនបៅទឹកដោះគោម្សៅ៖ ទឹកដោះម្សៅប្រភេទខ្លះមិនសមស្របទៅនឹងពោះវៀនរបស់ក្មេងទេ ដូច្នេះបើកូនក្តៀនញឹកញាប់ដោយសារទឹកដោះគោ ត្រូវប្រញាប់ប្តូរប្រភេទទឹកដោះគោនោះចេញ ឬត្រូវជួបជាមួយគ្រូពេទ្យដើម្បីពិនិត្យ និងរកដំណោះស្រាយ។
– កូនមានជំងឺខ្សោយ ឬស្ទះពោះវៀន៖ បើមានបញ្ហានេះហើយ ច្បាស់ជាចៀសមិនរួចពីបញ្ហាទល់លាមកឡើយ ត្រូវប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យ។
២- រោគសញ្ញាទារកទល់លាមក
– ៤-៥ ថ្ងៃ បន្ទោរបង់ម្តង
– ក្តៅខ្លួន
– ឈឺពោះ
– ងរង៉ក់ច្រើន
– យំ ឬស្រែក នៅពេលបន្ទោបង់លាមក។
[embed-health-tool-baby-poop-tool]
៣- វិធីដោះស្រាយពេលទារកទល់លាមក
បើកូនទល់លាមក ម៉ាក់ៗត្រូវម៉ាស្សាពោះកូនថ្នមៗ រួចបន្តបំបៅដោះកូនដូចធម្មតា ហើយត្រូវរកមូលហេតុពិតប្រាកដដែលធ្វើឲ្យកូនរាក តើមកពីរបបអាហារយើងញ៉ាំ ទឹកដោះគោម្សៅ ឬកូនមានបញ្ហាក្រពះពោះវៀន ដោយជួបជាមួយគ្រូពេទ្យជំនាញ ដើម្បីព្យាបាល បើបណ្តែតបណ្តោយទុកយូរអាចធ្វើឲ្យកូនខ្វះជីវជាតិ ខូចប្រព័ន្ធរំលាយអាហារ៕
ចំណុចសំខាន់
មូលហេតុទារកទល់លាមក
– របបអាហាររបស់ម្តាយ៖ បើកូនបៅដោះម្តាយ ហើយទល់លាមក អាចមកពីរបបអាហាររបស់ម្តាយ ដែលញ៉ាំអាហារក្រៀមក្រោះ មិនសូវសម្បូរជីវជាតិ និងមានជាតិទឹកគ្រប់គ្រាន់ ម៉ាក់ៗញុាំទឹកមិនគ្រប់គ្រាន់ កូនម៉ឹមដោះទៅមានបញ្ហាទល់លាមក។
– កូនបៅទឹកដោះគោម្សៅ៖ ទឹកដោះម្សៅប្រភេទខ្លះមិនសមស្របទៅនឹងពោះវៀនរបស់ក្មេងទេ ដូច្នេះបើកូនក្តៀនញឹកញាប់ដោយសារទឹកដោះគោ ត្រូវប្រញាប់ប្តូរប្រភេទទឹកដោះគោនោះចេញ ឬត្រូវជួបជាមួយគ្រូពេទ្យដើម្បីពិនិត្យ និងរកដំណោះស្រាយ។
– កូនមានជំងឺខ្សោយ ឬស្ទះពោះវៀន៖ បើមានបញ្ហានេះហើយ ច្បាស់ជាចៀសមិនរួចពីបញ្ហាទល់លាមកឡើយ ត្រូវប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យ។
វិធីដោះស្រាយពេលទារកទល់លាមក
បើកូនទល់លាមក ម៉ាក់ៗត្រូវម៉ាស្សាពោះកូនថ្នមៗ រួចបន្តបំបៅដោះកូនដូចធម្មតា ហើយត្រូវរកមូលហេតុពិតប្រាកដដែលធ្វើឲ្យកូនរាក តើមកពីរបបអាហារយើងញ៉ាំ ទឹកដោះគោម្សៅ ឬកូនមានបញ្ហាក្រពះពោះវៀន ដោយជួបជាមួយគ្រូពេទ្យជំនាញ ដើម្បីព្យាបាល បើបណ្តែតបណ្តោយទុកយូរអាចធ្វើឲ្យកូនខ្វះជីវជាតិ ខូចប្រព័ន្ធរំលាយអាហារ
អត្ថបទពាក់ព័ន្ធ៖
- ទារក ឬក្មេងតូចៗមើលទូរសព្ទច្រើនពេក ប្រឈមនឹងការអភិវឌ្ឍយឺតយ៉ាវ?
- មីក្រូប្លាស្ទិក (Microplastics) ក្នុងដបទឹកដោះគោ គ្រោះថ្នាក់ណាស់ចំពោះទារក និងកុមារតូចៗ
- ទាំងនេះជាគីឡូរបស់ទារកតាមស្តង់ដារប៉ាម៉ាក់គួរដឹង
- ម៉េចទារកទើបកើតខ្លះមានបញ្ហាផ្ចិតលៀន? អាចបាត់ទៅវិញអត់?
- ទារកបន្ទោបង់ញឹកញាប់ប៉ុនណា? ហើយសញ្ញាអីខ្លះគួរបារម្ភ?
- កុមារខ្វះជាតិដែក អាចមានបញ្ហាស្មារតី គួរប្រញាប់បំពេញឡើងវិញ