backup og meta

កូនចេញរោគសញ្ញាទាំងនេះ ដល់ពេលប៉ាម៉ាក់គួរប្ដូរម៉ាកទឹកដោះគោហើយ

កូនចេញរោគសញ្ញាទាំងនេះ ដល់ពេលប៉ាម៉ាក់គួរប្ដូរម៉ាកទឹកដោះគោហើយ

ដូចយើងដឹងស្រាប់ហើយថា ទឹកដោះគោម្សៅមានច្រើនម៉ាកសម្រាប់ឲ្យម៉ាក់ប៉ាជ្រើសរើសផ្ដល់ឲ្យកូនបៅ ប៉ុន្តែកូនយើងមិនមែនបៅត្រូវគ្រប់ម៉ាកទឹកដោះគោតែម្ដងនោះទេ។ ជួនកាល អាអូនបៅម៉ាកផលិតផលមួយមិនត្រូវ យើងត្រូវប្ដូរទៅម៉ាកមួយទៀត ពិសេសនោះបើកូនចេញសញ្ញាប៉ុន្មានខាងក្រោមនេះ។

១. ក្អែខ្លាំង

ទារកភាគច្រើនក្អែទឹកដោះម្ដាយ ឬទឹកដោះគោចេញមកវិញក្រោយបៅដោយសារតែប្រព័ន្ធរំលាយអាហាររបស់អាអូនមិនទាន់រឹងមាំនៅឡើយ។ តាមពិតទៅ ទារកក្អែជាបញ្ហាទូទៅមួយ ក្មេងណាក៏ដូចក្មេងណាដែរ ក៏ប៉ុន្តែបើកូនក្អែលើសពីបរិមាណ ពីរស្លាបព្រាបាយ ក្រោយពេលបៅទឹកដោះគោម្ដងៗ អាចជាសញ្ញានៃបញ្ហាប្រតិកម្មនឹងទឹកដោះគោ ម៉ាក់​ប៉ា​​ជាការល្អ គួរ​ពិភាក្សាជាមួយ​គ្រូពេទ្យ​ដើម្បី​​ដឹងថា​គួរ​ប្ដូរ​ម៉ាក​ទឹក​ដោះ​គោ ឬ​យ៉ាងណា។

២. មិនសូវឡើងទម្ងន់

ការតាមដានការឡើងទម្ងន់កូនអាចមានប្រយោជន៍ក្នុងការវាស់ស្ទង់សុខភាពទូទៅរបស់អាអូន។ នៅពេលអាអូនឡើងទម្ងន់បានត្រឹមត្រូវ ម៉ាក់ប៉ាអាចសម្គាល់បានដោយសង្កេតលើចំណុចមួយចំនួន។

អាអូនឡើងទម្ងន់ដូចទម្ងន់ពីកំណើតម្ដងទៀត ១០-១៤ថ្ងៃបន្ទាប់ពីកើត។ ចន្លោះពីកំណើតដល់អាយុ ៣ខែអាអូនឡើង​ទម្ងន់ប្រហែល ២៨ក្រាម/ថ្ងៃ។ នៅពេលពួកគេឈានដល់អាយុ ៦ខែ អាអូនអាចឡើងទម្ងន់បាណប្រហែល ១៨ក្រាម/ថ្ងៃ។

ប្រសិនបើអាអូនមិនឡើងទម្ងន់ដូចការរំពឹងទុក ឬដូចចំណុចខាងលើទេ ម៉ាក់ប៉ាគួរនាំឲ្យទៅពិភាក្សាជាមួយគ្រូពេទ្យជំនាញ ពិសេសអាអូនមានវ័យលើសពី ៦ខែ ដែលម៉ាក់ៗឲ្យបៅម្សៅទឹកដោះគោ ដើម្បីដឹងថាគួរផ្លាស់ប្ដូរម៉ាកផលិតផលឬយ៉ាងណា។

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

៣. កិកកុកច្រើនក្រោយបៅ

មានហេតុផលជាច្រើនដែលអាចឲ្យកូនតូចយំ កិកកុក រករឿងម៉ាក់ប៉ា ប៉ុន្តែនៅពេលដែលអាអូនចាប់ផ្ដើមកិកកុកពេលកំពុងបៅទឹកដោះគោ ឬក្រោយបៅ នោះ​អាចដោយសារកូនប្រតិកម្មនឹងម្សៅទឹកដោះគោ។

[embed-health-tool-ovulation]

៤. ជុះចេញឈាម

ពេលយើងបើកមើលខោទឹកនោមកូនមកឃើញមានឈាម ម៉ាក់ប៉ាណាដែលថាមិនភ័យនោះ។ ស្របពេលដែលមានហេតុផលជាច្រើនបង្កជាបញ្ហាអាអូនជុះមកចេញឈាម តែហេតុផលគួរឲ្យកត់សម្គាល់មួយគឺអាអូនអាចអាលែកហ្ស៊ីទឹកដោះគោម្សៅ ហើយបើកូនចេញរោគសញ្ញានេះ ម៉ាក់ប៉ាគួរនាំកូនទៅជួបគ្រូពេទ្យ។

៥. ទល់លាមករ៉ាំរ៉ៃ

ទារកដែលបៅទឹកដោះគោ ជាទូទៅជុះយ៉ាងតិច ម្ដង/ថ្ងៃ ឬអាច ២ថ្ងៃម្ដង ដែលនេះ មិនមានអ្វីគួរឲ្យបារម្ភទេ។ ផ្ទុយទៅវិញក្នុងករណីកូនជុះមក លាមករឹងដុំៗ និងមានអាការៈដូចជាឈឺពោះ ឬហើមពោះ ឬជុះតិចជាងបីដងក្នុងមួយសប្ដាហ៍ អាអូនអាចមានបញ្ហាទល់លាមកហើយ។

កូនទល់លាមក

៦. អាលែកហ្ស៊ីទឹកដោះគោ

អាលែកហ្ស៊ីទឹកដោះគោ គឺជាប្រតិកម្មរវាងប្រព័ន្ធភាពស៊ាំរបស់កុមារទៅនឹងប្រូតេអ៊ីនរបស់ទឹកដោះគោ។ បន្ទាប់ពីញ៉ាំទឹកដោះគោហើយកូនអាចនឹងមានអាលែកហ្ស៊ីប្រសិនបើមានសញ្ញាដូចជា កណ្ដាស់ ពិបាកដកដង្ហើម ក្អក ឈឺពោះ ក្អួត រាក ហូរទឹកភ្នែកព្រមទាំងមានហើម និងរមាស់ មុខឡើងក្រហម ចេញអុជក្រហមលើស្បែក សម្ពាធឈាមធ្លាក់ចុះ ឈឺក្បាល និងអាចដល់សន្លប់ទៀតផង។

បើកូនមានរោគសញ្ញាទាំងនេះ ម៉ាក់ៗអាចពិភាក្សាជាមួយគ្រូពេទ្យ ដើម្បីអាចផ្លាស់ប្ដូរម៉ាកផលិតផលណាមួយដែលសមស្របនឹងកូនរបស់យើង។

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Your Guide To Switching Baby Formula https://www.forbes.com/health/family/switching-baby-formula-guide/

SHOULD I SWITCH BABY FORMULAS? https://www.happyfamilyorganics.com/learning-center/baby/switching-formulas/

How to Switch Baby Formula: 11 Steps (with Pictures) – https://www.wikihow.com/Switch-Baby-Formula

Switching milk formulae for babies – Child Health – https://www.fhs.gov.hk/english/health_info/child/30008.html
Types of formula milk – https://www.nhs.uk/conditions/baby/breastfeeding-and-bottle-feeding/bottle-feeding/types-of-formula/

កំណែ​ប្រែបច្ចុប្បន្ន

19/08/2024

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

ក្បួនផ្សំម្សៅរមៀតទឹកដោះគោឈ្ងុយឆ្ងាញ់ ម៉ាក់ៗបំបៅដោះកូនក៏ញ៉ាំបាន

កូនអាលែកហ្ស៊ីទឹកដោះគោ អាចចេញ​រោគ​សញ្ញាលើប្រព័ន្ធរំលាយអាហារ ស្បែក


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Aug 19

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម