ការឲ្យកូនបៅទឹកដោះគោម្សៅមិនមែនចប់ត្រឹមពេលជ្រើសរើសម៉ាកទឹកដោះគោឲ្យកូនបៅនោះទេ នៅមានរឿងច្រើនទៀតតាំងពីការប៉ះពាល់ទៅលើលាមកកូន បរិមាណកូនបៅ។ ក្នុងអត្ថបទនេះ ” Hello គ្រូពេទ្យ ” នឹងបង្ហាញពីចំណុចភ្ញាក់ផ្អើល ៤ យ៉ាង ជុំវិញការឲ្យកូនបៅទឹកដោះគោម្សៅ ម៉ាក់ប៉ាថ្មីថ្មោងមិនទាន់ដឹងច្បាស់។
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
១. លាមកខុសពីក្មេងបៅដោះម្ដាយ
របស់ដែលយើងឃើញក្នុងខោទឹកនោមកូនរងឥទ្ធិពលផ្ទាល់ពីអ្វីដែលកូនញ៉ាំ ហើយមិនត្រឹមតែកូនបៅទឹកដោះគោម្សៅមានសណ្ឋានលាមកខុសទេ ជួនកាលអាចធ្វើឲ្យម៉ាក់ប៉ាភ្ញាក់ផ្អើលក៏ថាបាន ពិសេសកូនទើបផ្លាស់ទៅបៅទឹកដោះគោក្រោយផ្ដាច់ដោះម្ដាយ។
ហេតុអ្វីបានខុសគ្នា? យោងតាមការពន្យល់របស់វេជ្ជបណ្ឌិត Magaret Morris វាជារឿងធម្មតារបស់រាងកាយព្យាយាមទម្លាប់ទៅតាមអាហារញ៉ាំចូលទៅ។ ម៉ាក់ប៉ាមួយចំនួនឲ្យដឹងថា លាមកកូនបៅទឹកដោះគោម្សៅមានក្លិនខ្លាំងជាង ពណ៌ក្រមៅជាង និងមានសភាពក្រាស់ជាងក្មេងបៅទឹកដោះម្ដាយ។
២. កម្រិតនៃការរំលាយខុសគ្នារវាងទឹកដោះគោ និងទឹកដោះម្ដាយ
តើទារកបៅទឹកដោះគោម្សៅពិតជាមិនសូវទារបៅដូចក្មេងបៅទឹកដោះម្ដាយមែន? ចម្លើយនោះគឺ ពិតមែន។ នៅក្នុងទឹកដោះម្ដាយ និងទឹកដោះគោម្សៅ មានផ្ទុកប្រូតេអ៊ីន ២ប្រភេទដូចគ្នាគឺ Whey (ងាយរំលាយ) និង Casein (ពិបាករំលាយ)។ ប៉ុន្តែទឹកដោះម្ដាយផ្ទុកប្រូតេអ៊ីន Whey ច្រើនជាង Casein ខុសពីទឹកដោះគោម្សៅដែលទារករំលាយយឺតជាងទឹកដោះម្ដាយ។
៣. កូនអាចអាលែកហ្សីទឹកដោះគោ
ទារកមួយចំនួនធំអាចរំលាយ ឬបៅទឹកដោះគោម្សៅបានយ៉ាងងាយស្រួល មិនឃើញមានបញ្ហាអ្វីឡើយ។ ផ្ទុយទៅវិញ កូនក្មេងខ្លះអាចមានបញ្ហាអាលែកហ្ស៊ីនឹងប្រូតេអ៊ីននៅក្នុងទឹកដោះគោម្សៅ ជាហេតុបណ្ដាលឲ្យអាអូនអាចបៅទឹកដោះគោមិនបាន។ ក្នុងករណីដែលកូនមានបញ្ហានេះ យើងអាចសង្កេតមើលសញ្ញាកើតឡើងលើកូនដូចជា ហើមពោះ រាករូស ក្អួត ឆាប់មួម៉ៅពេលបៅ និងជួនឡើងកន្ទួលលើស្បែក។
៤. ទារកបៅបរិមាណមិនដូចគ្នា
ថ្វីបើបៅទឹកដោះគោម្សៅមែន ហើយនៅលើដបទឹកដោះគោមានលេខសម្រាប់កំណត់បរិមាណសម្រាប់កូនបៅ។ វេជ្ជបណ្ឌិត Magaret Morris បានឲ្យដឹងថា ក្មេងនីមួយៗត្រូវការកាឡូរីខុសៗគ្នា ដូចនេះហើយទើបកូនក្មេងលូតលាស់មិនដូចគ្នាដែរ។
លើសពីនេះ បរិមាណនៃទឹកដោះគោម្សៅកូនបៅក៏អាចខុសគ្នាពីមួយពេលទៅមួយពេលដែរ អញ្ចឹងបើអាអូនបៅ ៣លេខពេលព្រឹក ហើយល្ងាចឡើងអាចបៅដល់ ៥លេខ មិនបាច់ភ្ញាក់ផ្អើលទេ។
ចំណុចសំខាន់
- លាមកខុសពីក្មេងបៅដោះម្ដាយ
- កម្រិតនៃការរំលាយខុសគ្នារវាងទឹកដោះគោ និងទឹកដោះម្ដាយ
- កូនអាចអាលែកហ្សីទឹកដោះគោ
- ទារកបៅបរិមាណមិនដូចគ្នា
អត្ថបទគួរអាន៖
- ឱសថទិព្វ ទឹកដោះដំបូងមានតិច តែគុណប្រយោជន៍រាប់មិនអស់
- ម៉ាក់ៗចង់ឲ្យសម្បូរទឹកដោះកូនម៉ឹម សាកតិចនិកងាយៗនេះមើល៍
- ជាម៉ាក់ម៉ាក់ថ្មីថ្មោង គួរដឹងប្រយោជន៍ប្រដាប់បូមទឹកដោះ ២នេះ
- មូលហេតុម៉ាក់ៗសម្បូរទឹកដោះហូរហៀរ កូនពីរនាក់បៅមិនអស់ និងដំណោះស្រាយ
- ឈប់ឆ្ងល់ទៀត! ហេតុផលសំខាន់ ១០ម្ដាយគ្រប់រូបគួរបំបៅដោះកូន
- កូនម៉ឹមដោះម៉ាក់ តែមិនសូវមានសាច់ អាចមកពីមូលហេតុមួយនេះ
[embed-health-tool-bmi]