តើទារកបៅទឹកដោះគោម្សៅពិតជាមិនសូវទារបៅដូចក្មេងបៅទឹកដោះម្ដាយមែន? ចម្លើយនោះគឺ ពិតមែន។ នៅក្នុងទឹកដោះម្ដាយ និងទឹកដោះគោម្សៅ មានផ្ទុកប្រូតេអ៊ីន ២ប្រភេទដូចគ្នាគឺ Whey (ងាយរំលាយ) និង Casein (ពិបាករំលាយ)។ ប៉ុន្តែទឹកដោះម្ដាយផ្ទុកប្រូតេអ៊ីន Whey ច្រើនជាង Casein ខុសពីទឹកដោះគោម្សៅដែលទារករំលាយយឺតជាងទឹកដោះម្ដាយ។
៣. កូនអាចអាលែកហ្សីទឹកដោះគោ
ទារកមួយចំនួនធំអាចរំលាយ ឬបៅទឹកដោះគោម្សៅបានយ៉ាងងាយស្រួល មិនឃើញមានបញ្ហាអ្វីឡើយ។ ផ្ទុយទៅវិញ កូនក្មេងខ្លះអាចមានបញ្ហាអាលែកហ្ស៊ីនឹងប្រូតេអ៊ីននៅក្នុងទឹកដោះគោម្សៅ ជាហេតុបណ្ដាលឲ្យអាអូនអាចបៅទឹកដោះគោមិនបាន។ ក្នុងករណីដែលកូនមានបញ្ហានេះ យើងអាចសង្កេតមើលសញ្ញាកើតឡើងលើកូនដូចជា ហើមពោះ រាករូស ក្អួត ឆាប់មួម៉ៅពេលបៅ និងជួនឡើងកន្ទួលលើស្បែក។
៤. ទារកបៅបរិមាណមិនដូចគ្នា
ថ្វីបើបៅទឹកដោះគោម្សៅមែន ហើយនៅលើដបទឹកដោះគោមានលេខសម្រាប់កំណត់បរិមាណសម្រាប់កូនបៅ។ វេជ្ជបណ្ឌិត Magaret Morris បានឲ្យដឹងថា ក្មេងនីមួយៗត្រូវការកាឡូរីខុសៗគ្នា ដូចនេះហើយទើបកូនក្មេងលូតលាស់មិនដូចគ្នាដែរ។
លើសពីនេះ បរិមាណនៃទឹកដោះគោម្សៅកូនបៅក៏អាចខុសគ្នាពីមួយពេលទៅមួយពេលដែរ អញ្ចឹងបើអាអូនបៅ ៣លេខពេលព្រឹក ហើយល្ងាចឡើងអាចបៅដល់ ៥លេខ មិនបាច់ភ្ញាក់ផ្អើលទេ។
ចំណុចសំខាន់
ចំណុចភ្ញាក់ផ្អើល ៤ យ៉ាង ជុំវិញការឲ្យកូនបៅទឹកដោះគោម្សៅ ម៉ាក់ប៉ាថ្មីថ្មោងមិនទាន់ដឹងច្បាស់ដូចជា៖
- លាមកខុសពីក្មេងបៅដោះម្ដាយ
- កម្រិតនៃការរំលាយខុសគ្នារវាងទឹកដោះគោ និងទឹកដោះម្ដាយ
- កូនអាចអាលែកហ្សីទឹកដោះគោ
- ទារកបៅបរិមាណមិនដូចគ្នា