ចំណីចំណុកដែលយើងញ៉ាំ ឬផឹកចូលក្នុងខ្លួន សំខាន់ណាស់ចំពោះម្ដាយថ្មីថ្មោងកំពុងបំបៅដោះកូនតូច ជាពិសេស ២-៣ សប្ដាហ៍ដំបូងក្រោយសម្រាល ព្រោះរាងកាយម៉ាក់ៗចាប់ផ្ដើមផលិតទឹកដោះ។ ទោះបីជាមានពាក្យខ្លះបច្ចេកទេសបន្តិចក្ដី ប៉ុន្តែ “Hello គ្រូពេទ្យ” សំណូមពរឲ្យស្រីៗ ឬត្រៀមខ្លួនក្លាយជាម្ដាយ ព្យាយាមតោងយល់ ដើម្បីជាប្រយោជន៍សម្រាប់សុខភាពខ្លួនឯង និងកូនតូចក្នុងការរើសអាហារ ឬរបបអាហារមកញ៉ាំ។
ទម្រាំផលិតទឹកដោះ បានរាងកាយយើងត្រូវការថាមពលច្រើនណាស់បើធៀបទៅនឹងស្រីៗធម្មតា។ ការសិក្សាបង្ហាញថាតម្រូវការថាមពលប្រចាំថ្ងៃ របស់ម្តាយបំបៅដោះកូនគឺប្រហែល ៤៧៨ កាឡូរី។ ចំនួនទាំងនេះត្រូវបានវាស់ និងតេស្តក្នុង “៦ខែ” ដំបូងនៃការបំបៅដោះកូនពេញលេញ (កូនបៅតែទឹកដោះម្ដាយ)។ ក្រោយ ៦ខែ កូនតូចនឹងត្រូវការទឹកដោះកាន់តែតិច ហើយហេតុនេះយើងក៏ត្រូវការថាមពលតិចដូចគ្នា។
– ប្រូតេអ៊ីន៖ ទារកកំពុងលូតលាស់ត្រូវការប្រូតេអ៊ីនច្រើនណាស់ពីម្ដាយ។ ប្រូតេអ៊ីនសំខាន់ខ្លាំងសម្រាប់ការអភិវឌ្ឍន៍ ថែទាំ និងជួសជុលកោសិកាខូច។ ជាមធ្យមប្រូតេអ៊ីនដែលម្ដាយបំបៅដោះកូនត្រូវការក្នុងមួយថ្ងៃគឺអត់តិចជាង “៥៤ ក្រាម” ឬ “៦៧ក្រាម” ឬលើសនេះតិចតួចក្នុងមួយថ្ងៃ។ អាហារសំខាន់ៗ ដែលមានប្រូតេអ៊ីនច្រើនមាន សាច់ ស៊ុត ទឹកដោះគោ គ្រាប់ធញ្ញជាតិ និងផលិតផលសណ្ដែកសៀង។
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
– ហ្វូឡាត (Folate)៖ ជាប្រភេទ “វីតាមីន B” ចាំបាច់សម្រាប់ការធំធាត់ និងលូតលាស់ ទារក។ ម៉ាក់ៗទូទៅបំបៅដោះកូនត្រូវការ “៤៥០ ទៅ ៥០០ មីក្រូក្រាមនៃហ្វូឡាត” ក្នុងមួយថ្ងៃ។ ប្រភពវីតាមីន B ប្រភេទហ្វូឡាត មានច្រើនណាស់ក្នុងបន្លែស្លឹក គ្រាប់ធញ្ញជាតិសម្រូប សណ្ដែក ផ្លែប៊ើរ និងសារធាតុចម្រាញ់ពីផ្សិត។
– អ៊ីយ៉ូត៖ ជាសារធាតុខនិជដែលចាំបាច់បំផុតសម្រាប់ការផលិត “អ័រម៉ូនក្រពេញទីរ៉ូអ៊ីត” ដើម្បី ការអភិវឌ្ឍខួរក្បាល និងប្រព័ន្ធប្រសាទ។ ម៉ាក់ៗដែលកំពុងបំបៅដោះកូនត្រូវការ “១៩០-២៧០ មីក្រូក្រាមនៃអ៊ីយ៉ូដ” ក្នុងមួយថ្ងៃ។ ប្រភពដ៏ល្អដែលផ្ទុកសារធាតុជាតិអ៊ីយ៉ូដមាន គ្រឿងសមុទ្រ ទឹកដោះ និងបន្លែ។
[embed-health-tool-baby-poop-tool]
– ស័ង្កសី៖ សារៈសំខាន់គឺការអភិវឌ្ឍ“ប្រព័ន្ធភាពស៊ាំទារក“។ ម្តាយដែលបំបៅដោះត្រូវការស័ង្កសី “១០-១២ មិល្លីក្រាម” ក្នុងមួយថ្ងៃ ឬលើសនេះតិចតួច។ ប្រភពស័ង្កសីរួមមាន ធញ្ញជាតិសម្រូប ទឹកដោះគោ គ្រឿងសមុទ្រ សណ្ដែក និងផលិតផលពីសណ្ដែកសៀង។
– វីតាមីន A៖ សំខាន់សម្រាប់ការអភិវឌ្ឍរាងកាយ និងប្រយុទ្ធទល់នឹងការបង្ករោគ។ ជារៀងរាល់ថ្ងៃ ម៉ាក់ៗដែលបំបៅដោះកូនត្រូវការវីតាមីន A ជាមធ្យម “៨០០-១ ១០០ មីក្រូក្រាម”។ ប្រភពល្អនៃវីតាមីន A រួមមាន ទឹកដោះគោ ឈីស ស៊ុត ខ្លាញ់ ត្រី បន្លែពណ៌លឿង-ទឹកក្រូច ដូចជាការ៉ុត ល្ពៅ ស្វាយទុំ ជាដើម។
– វីតាមីន B6៖ ជួយដល់ដំណើរការមេតាបូលីស និងជួយបង្កើតកោសិកាឈាមក្រហម។ ម្តាយបំបៅដោះកូនត្រូវការជាមធ្យម “១,៧-២ មិល្លីក្រាម” ក្នុងមួយថ្ងៃ ។ ប្រភពល្អនៃវីតាមីន B6 ភាគច្រើនមានក្នុងសាច់សត្វរួមមាន សាច់បានពីសាច់ដុំ និងសាច់របស់សរីរាង្គ សត្វស្លាប ត្រី គ្រាប់ធញ្ញជាតិ សណ្តែកខៀវ និងសណ្ដែក។
– ទឹក៖ ការបំបៅដោះកូនអាចធ្វើឲ្យម៉ាក់ៗ “ស្រេកទឹក” ខ្លាំង ជាងស្ត្រីធម្មតា។ យើងត្រូវផឹកហោចណាស់ ចាប់ពី “៧០០មិល្លីលីត្រ” ឬលើសនេះ ដើម្បីជំនួសពីការបាត់បង់ពីទឹកដោះ។ ទឹកដោះគោ ទឹកផ្លែឈើ គឺសុទ្ធតែល្អ និងជួយបំពេញជាតិទឹកបានច្រើនអំឡុងនេះ។ មិនមែនជាទឹក ហៅថាជាតិទឹកដែលរាងកាយត្រូវការនោះទេ។ គ្រឿងស្រវឹង ឬភេសជ្ជៈមានជាតិកាហ្វេអ៊ីន (តែ ឬកាហ្វេ) គួរតែចៀសវាង។
អត្ថបទគួរអាន៖
- កូនចូលចិត្តញ៉ាំក្រៀមក្រោះ ល្អ ឬមិនល្អ? ប៉ះពាល់ការលូតលាស់ ឬអត់?
- ឮតែល្បី SYNBIOTICS! ជាអ្វីឲ្យប្រាកដ? មានប្រយោជន៍អ្វីខ្លះ?
- អាហារកូនៗចូលចិត្ត ពង្រឹងប្រព័ន្ធភាពស៊ាំចៀសផុតពីជំងឺផ្សេងៗ
- រោគសញ្ញា និងវិធីដោះស្រាយបញ្ហាជ្រាបពោះវៀនលើក្មេង
- កូនផឹកទឹកដោះគោ គួរផ្ដល់វីតាមីនបំប៉នឲ្យញ៉ាំទៀត ឬអត់?
– តិចៗតែញឹក៖ ការបំបៅដោះកូនក្នុងអំឡុងប៉ុន្មានថ្ងៃដំបូងអាចនឹងធ្វើឲ្យនឿយហត់សម្រាប់ម៉ាក់ៗខ្វះបទពិសោធន៍។ របបអាហារប្រកបដោយសុខភាពល្អ មានតុល្យភាព និងជីវជាតិពេញបរិបូរណ៍ យើងគួរតែញ៉ាំអាហារតិចៗ ៥-៦ ដង/ថ្ងៃ ជាជាងអាហារច្រើនៗតែ៣ពេល ឬតិចជាងនេះ ហើយចៀសវាងអាហារហឹរ។