ទឹកដោះម្តាយល្អបំផុតចំពោះទារក ដូច្នេះហើយទើបអង្គការសុខភាពពិភពលោក និងក្រសួងសុខាភិបាល ណែនាំឲ្យម៉ាក់ៗបំបៅដោះកូនកូនមួយមុខគត់ឲ្យបានយ៉ាងតិច ៦ ខែ។ ទោះជាបែបនេះក្តី ម៉ាក់ៗមួយចំនួនពុំបានដំបៅដោះកូនជាប់លាប់ទេ ដោយសាររវល់នឹងការងារ ឬពុំសូវសម្បូរទឹកដោះឲ្យអូនៗម៉ឹម។
លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី អនុរដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានផ្តល់ជាដំបូន្មានពីវិធីងាយៗ ៣ ចំណុច ជួយឲ្យម៉ាក់ៗសម្បូរទឹកដោះសម្រាប់កូនម៉ឹម ក្នុងនោះមាន ញ៉ាំអាហារចម្រុះមុខ ឲ្យកូនបៅដោះញឹកញាប់ និងញ៉ាំទឹកឲ្យបានច្រើន។
១- ញ៉ាំអាហារចម្រុះមុខ
កាលណាម៉ាក់ញ៉ាំអាហារចម្រុះមុខ ទឹកដោះក៏សម្បូរទៅតាមនោះដែរ។ ការញ៉ាំអាហារចម្រុះមុខមានន័យដូចម្តេច? គឺម៉ាក់ៗត្រូវញ៉ាំអាហារសម្បូរជីវជាតិឲ្យបានគ្រប់គ្រាន់ មានទាំងត្រី សាច់ ស៊ុត បន្លែផ្លែឈើ ពិសេសពពួក សម្ល ឬស៊ុប ចៀសវាងការញ៉ាំអាហារក្រៀមក្រោះ ដូចជាសាច់ប្រឡាក់អាំង អាហារហឹរ ឬផ្អាប់។
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
២- ឲ្យកូនបៅដោះញឹកញាប់
ការញ៉ាំអាហារចម្រុះតែមួយមុខមិនគ្រប់គ្រាន់ទេ ទឹកដោះកាន់តែចេញច្រើន លុះត្រាម៉ាក់ៗឲ្យកូនបៅដោះញឹកញាប់ និងទៀងទាត់ដែរ។ ” សុដន់ស្រីៗយើងប្រៀបបានទៅនឹងអណ្តូងស្នប់អ៊ីចឹង កាលណាកូនជញ្ជក់ក្បាលដោះ នោះដោះយើងនឹងផលិតទឹកដោះបន្ថែមទៀតលឿន” លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី បញ្ជាក់។
៣- ផឹកទឹកឲ្យបានច្រើន
ម៉ាក់ៗត្រូវញ៉ាំទឹកឲ្យបានច្រើន នោះបរិមាណនៃការផលិតទឹកដោះក៏ច្រើនដូចគ្នា។ ក្នុងទឹកដោះម៉ាក់មានជាតិទឹកដល់ ៨០% ឯណោះ។
ម៉ាក់ៗធ្វើបានប៉ុន្មានចំណុចខាងលើ ដឹងតែសម្បូរទឹកដោះ អាអូនសប្បាយម៉ឹមមិនខានទេ។
អត្ថបទគួរអាន៖
- ជំនាញសង្គមទាំង៥ ប៉ាម៉ាក់គួរបង្រៀនកូនៗឲ្យចេះចាំ
- វិធីសាស្រ្តអប់រំកូនពេលមានកំហុស កុំឲ្យកូនបាត់ជំនឿចិត្តលើខ្លួនឯង
- កូនអាយុប៉ុន្មានអាចឱ្យគេងឱបតុក្កតាបាន?
- ប៉ាម៉ាក់ផ្ដល់ការស្រឡាញ់មិនស្មើគ្នា អាចប៉ះពាល់ការលូតលាស់របស់កូន
- ប៉ាម៉ាក់ចង់ឲ្យខួរក្បាលកូនលូតលាស់ល្អ កុំរំលងតិចនិកទាំងនេះ
- ប្រើពាក្យអវិជ្ជមាន ប៉ះពាល់ការលូតលាស់កូនច្រើនយ៉ាង ម៉ាក់ប៉ាគួរដឹង
ចំណុចសំខាន់
លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី អនុរដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានផ្តល់ជាដំបូន្មានពីវិធីងាយៗ ៣ ចំណុច ជួយឲ្យម៉ាក់ៗសម្បូរទឹកដោះសម្រាប់កូនម៉ឹម ក្នុងនោះមាន ញ៉ាំអាហារចម្រុះមុខ ឲ្យកូនបៅដោះញឹកញាប់ និងញ៉ាំទឹកឲ្យបានច្រើន។
[embed-health-tool-vaccination-tool]