backup og meta

ប៉ាម៉ាក់​ត្រូវដឹង! បើអាអូនកើត​អត់​គ្រប់​ខែ មាន​ជំងឺ​គំរាមកំហែង​ច្រើនយ៉ាង​

ប៉ាម៉ាក់​ត្រូវដឹង! បើអាអូនកើត​អត់​គ្រប់​ខែ មាន​ជំងឺ​គំរាមកំហែង​ច្រើនយ៉ាង​

នេះ​ជារឿង​គួរ​ឲ្យបារម្ភ​សម្រាប់​ប៉ាម៉ាក់ មាន​បេប៊ី​កើត​មិន​គ្រប់ខែ ហើយ​ករណី​កើត​មិន​គ្រប់ខែ​អាច​ប្រឈម​ផល​វិបាក​ច្រើន​ជាង​អូនៗកើត​គ្រប់​ខែ​ធម្មតា។ ហេតុនេះ បេប៊ី ជា​រឿយៗ​តែង​មាន​បញ្ហា​សុខភាព ធ្វើ​ឲ្យ​ប៉ាម៉ាក់​ពិបាក​ចិត្ត​ជា​ខ្លាំង។

បេប៊ី កើត​មុន​សប្តាហ៍ទី ៣២-៣៤ អាច​មាន​សភាព​បញ្ហា​សុខភាព​មួយ​ចំនួន ប្រែប្រួល​ខុស​ប្លែកគ្នា​ពី​ស្រាល​ទៅ​ធ្ងន់។ ខាង​ក្រោមនេះ គឺ​ជា​សភាព​បញ្ហា​សុខភាព​ខ្លះៗ ឧស្សាហ៍​ឃើញ​មាន​ជា​ញឹកញាប់​ចំពោះ​បេប៊ី​កើត​មិន​គ្រប់​ខែ៖

១- ជំងឺស្លេកស្លាំង

បេប៊ី​កើត​មិនគ្រប់ខែ​ជា​រឿយៗ​មាន​ភាព​ស្លេក​ស្លាំង ព្រោះ​តែ​កង្វះ​កោសិកា​គ្រាប់​ឈាម​ក្រហម។ ធម្មតា ជាតិដែក​ត្រូវ​ស្តុក​រក្សា​ទុក​ក្នុង​អំឡុង​ខែ​ចុងក្រោយ​នៃគភ៌ នឹង​ប្រើប្រាស់​ដើម្បី​បង្កើត​កោសិកា​គ្រាប់​ឈាម​ក្រហម​ក្រោយ​សម្រាល​កូន។

អូនៗ​កើត​ឆាប់​ពេក អាច​នឹង​មិនមាន​ពេល​វេលា​គ្រប់​គ្រាន់​ដើម្បីស្តុកបង្គរ​ទុក​ជាតិ​ដែក​គ្រប់​គ្រាន់ នាំឲ្យ​មាន​ជំងឺ​ស្លេកស្លាំង មាន​ការ​លំបាក​ក្នុង​ការ​ញ៉ាំ​អាហារ និង​លូតលាស់។ កាន់​តែ​ធ្ងន់ធ្ងរ​ខ្លាំង​ឡើង អាច​មាន​បញ្ហា​បេះដូង ឬ​ការ​ដក​ដង្ហើម។

អូនៗ​មាន​ជំងឺ​ស្លេកស្លាំង នឹង​ត្រូវ​ព្យាបាល​ដោយ​អាហារ​បំប៉ន​មាន​ជាតិដែក ថ្នាំប្រើ​ដើម្បី​បង្កើន​ការ​ផលិត​កោសិកា​ឈាម​ក្រហម ឬ​ករណី​ធ្ងន់ធ្ងរ ត្រូវ​បញ្ចូល​ឈាម​តែ​ម្តង។

២- បាត់ដង្ហើម

បេប៊ី​កើត​មិន​គ្រប់​ខែ យូរៗ​ម្តង​ឈប់​ដក​ដង្ហើម​រយៈពេល ១៥ វិនាទី ឬ​អាច​លើស​ពី​នេះ។ ការ​ផ្អាក​ឈប់​ដក​ដង្ហើម គេ​ហៅថា ថប់​ដាច់​ដង្ហើម ហើយ​វាអាច​នឹង​អម​មក​ជាមួយ​ចង្វាក់​បេះដូង​លោត​យឺត។ ករណី​នេះ បេប៊ី ត្រូវ​ពេទ្យ​ត្រួត​ពិនិត្យ​ជាប់រហូត ដើម្បី​រក​មើល​ជំងឺ​ថប់​ស្ទះ​ដង្ហើម។ បើអូនៗ​ឈប់​ដក​ដង្ហើម នោះ​គ្រូពេទ្យ​នឹង​ជួយ​សម្រួល​ឲ្យ​ចាប់ផ្តើម​ដក​ដង្ហើម​វិញ ដោយទះបេប៊ីថើរៗ ឬ​ប៉ះបាត​ប្រអប់​ជើង។

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

៣- ជំងឺរលាកទងសួតរ៉ាំរៃ

ជំងឺ​រលាកទង​សួតរ៉ាំរៃ ដូចជា (Bronchopulmonary dyslasia or BPD) ភាគច្រើន ប៉ះពាល់​លើ​បេប៊ី​មិន គ្រប់ខែ​ត្រូវ​ការ​ការ​ព្យាបាល​ជាមួយ​អុកស៊ីសែន។ អូនៗ​មាន​ជំងឺ BPD មាន​ន័យថា សួត​មាន​ដក់​ទឹក មាន​ស្លាក​ស្នាម និង​មាន​ការ​ខូចខាត​ទ្រង់ទ្រាយ​សួត ហើយ​អាច​មើលឃើញ​បាន​តាម​រយៈការ​ថតសួត។ បើសួត​អូនៗ អាច​ធូរស្រាល​ឡើង​វិញ​នៅ​អាយុ ២ ឆ្នាំ ឬ​អាច​ក្លាយ​ជា​ជំងឺ​សួតរ៉ាំរ៉ៃ មាន​ជាប់​ពាក់ព័ន្ធ​នឹង​ជំងឺ​ហឺត។

៤- ការបង្ករោគ

បេប៊ី​កើត​មិន​គ្រប់ខែ មាន​ប្រព័ន្ធ​ភាពស៊ាំ​អភិវឌ្ឍ​មិន​បាន​ពេញ​លេញល្អ មិន​អាច​ការពារ​បាក់​តេរី ឬ​មេរោគ​ដទៃ​ទៀត​នោះ​ឡើយ។ បេប៊ី​កាន់តែ​ងាយស្រួល​កើត​រោគសួត បង្ករោគ​ក្នុង​ឈាម និង​ជំងឺ​រលាក​ស្រោម​ខួរក្បាល។ បេប៊ី​អាច​ផ្ទេរ​ចម្លង​បង្ក​រោគ​ទាំងនេះ ពេល​ក្នុង​ពោះ​ម៉ាក់ៗ ឬ​ក្រោយ​សម្រាល ហើយ​ព្យាបាល​តម្រូវ​ឲ្យ​ប្រើ​ថ្នាំផ្សះ ឬ​ថ្នាំ​ប្រឆាំង​នឹង​មេរោគ។

​កូន​អស់​កម្លាំង​ល្ហិតល្ហៃ​ក្រោយ​រាករូស

៥- ហូរឈាមក្នុងខួរក្បាល(IVH)

ហូរឈាម​ក្នុង​ខួរក្បាល (IVH) កើត​មាន​នៅ​លើ​បេប៊ី​កើត​មិនគ្រប់​ខែ​មួយ​ចំនួន មាន​ទម្ងន់​ប្រហែល ១,៣៦ គីឡូក្រាម ឬ​ទាប​ជាង​នេះ។ ករណី​ហូរឈាម​ជា​ញឹកញាប់​កើត​មាន​នៅ​ក្នុង ៣ ថ្ងៃ​ដំបូង​ក្រោយ​សម្រាល ទូទៅ​​អាចត្រូវ​ធ្វើ​រោគ​វិនិច្ឆ័យ ដោយការ​ពិនិត្យ និង​ថត​អេកូសាស្ត្រ។ ករណី​នេះ វេជ្ជបណ្ឌិត​អាច​នឹង​ដាំ​បង្កប់​បំពង់​មួយ​ចូល​ទៅ​ក្នុង​ខួរក្បាល​ដើម្បី​បឺត​បង្ហូរ​ចេញ​សារធាតុរាវ​បន្ថយ​ហានិភ័យ​​ខូចខាត​ខួរក្បាល។ បើ​ករណី​ស្រាល​ជាង​នេះ ឱសថ​ខ្លះ​អាច​ជួយ​កាត់​បន្ថយ​ការ​ប្រមូល​ផ្តុំ​សារធាតុ​រាវ​បាន។

៦- ខាន់លឿង

ខាន់លឿន ក៏​ជា​រោគ​សញ្ញា​កើត​មាន​លើ​បេប៊ី​កើតមិន​គ្រប់​ខែ ដោយសារ​តែ​ថ្លើម​អូនៗ​នៅ​ក្មេងខ្ចី មិនទាន់​វិវត្ត​​ពេញ​រូបរាង ដូច្នេះ​មិន​អាច​បោស​សម្អាត​ជាតិ​ប៊ីលីរូប៊ីន (ផលិតផលកាកសំណល់) ចេញ​ពី​ឈាម​បាន។ អូនៗ​នឹង​មាន​ពណ៌​រាង​លឿង​នៅ​លើ​ស្បែក និង​ភ្នែក​ជាដើម។

ខាន់លឿង​ជារឿយៗ​គ្រាន់​ជា​បញ្ហា​តូចតាច ទោះ​យ៉ាង​នេះក្តី បើ​កម្រិត​ជាតិ​ប៊ីលីរូប៊ីន ឡើង​ខ្ពស់​ខ្លាំង​ពេក អាច​បំផ្លាញ​ខួរក្បាល​បាន​ដូចគ្នា។ ការ​ធ្វើ​តេស្ត​ពិនិត្យ​ឈាម អាច​កំណត់​កម្រិត​ជាតិ​ប៊ីលីរូប៊ីន បាន ហេតុនេះ​អូនៗ​អាច​ត្រូវ​ព្យាបាល​ដោយ​ពន្លឺ​ពិសេស​មួយ (ការព្យាបាលដោយពន្លឺ) ជួយ​រាងកាយ​យក​ចេញ​ជាតិ​ប៊ីលីរូប៊ីន ហើយ​ពេល​ខ្លះទៀត​អាច​ត្រូវ​ការ​បញ្ចូល​ឈាម​ផង​ដែរ។

[embed-health-tool-child-growth-chart]

៧- ជំងឺរលាកដំបៅរលួយពោះវៀន NEC

ជំងឺនេះ​អាច​ត្រូវ​កំណត់​អត្ត​សញ្ញាណ​ដោយការ​ធ្វើ​តេស្ត​រូបភាព​វេជ្ជសាស្ត្រ ដូចជា ការ​ថត​កាំរស្មី X និង​ការ​ធ្វើ​តេស្ត​ពិនិត្យ​ឈាម។ អូនៗ​ត្រូវ​ព្យាបាល​ឲ្យ​ជា​ដាច់​ដោយ​ថ្នាំផ្សះ ហើយ​ត្រូវ​ផ្តល់​អាហារ​តាម​រយៈ​សរសៃ​ឈាម​វ៉ែន (បញ្ចូល​ទៅ​ក្នុង​សរសៃ​ឈាម​វ៉ែន) ធ្វើឲ្យ​ពោះវៀន​ឆាប់​ជា​សះ​ស្បើយ។ ករណីខ្លះ ការ​វះកាត់ គឺ​ចាំបាច់​ដើម្បី​កាត់ចោល​ផ្នែក​ខូចខាត​នៃ​ពោះវៀន។

៨- ជំងឺសរសៃឈាម PDA

ជំងឺ​សរសៃឈាម​ភ្ជាប់​អាកទែសួត និង​អាកទែអាអក បិទ​មិន​ជិត (PDA) គឺ​ជា​បញ្ហា​បេះដូង អាច​ធ្វើ​រោគ​វិនិច្ឆ័យ​ដោយ​អេកូបេះដូង ឬ​ធ្វើតេស្ត​រូបភាព​វេជ្ជសាស្ត្រ​ផ្សេង​ទៀត។ ការ​ព្យាបាល គឺ​ថ្នាំ​ជួយ​បិទ​រន្ធបំពង់​នោះ ហើយ​ការវះកាត់​អាច​នឹង​ត្រូវ​ការ បើ​ប្រើថ្នាំ​គ្មាន​ប្រសិទ្ធភាព។

អត្ថបទគួរអាន៖

៩- ប្រជុំរោគសញ្ញាជំងឺដង្ហើម RDS

RDS ជា​វិបត្តិ​មិន​ធម្មតា​នៅ​​ក្នុងការ​ដក​ដង្ហើម ពាក់ព័ន្ធ​ជាមួយ​សួត​វិវត្ត​មិន​បាន​ពេញ​លេញ។ បេប៊ី កើត​មិន​គ្រប់ខែ​ជា​រឿយៗខ្វះ​ចង់​ខ្យល់សួត។ ការ​ព្យាបាល​ជំងឺ​ប្រភេទ​នេះប្រើ​ម៉ាស៊ីន​សប់​ដង្ហើម​សិប្បនិមិ្មត​ជួយអូនៗ​អាច​ដក​ដង្ហើម​ប្រសើរ​ឡើង ហើយ​ផ្គត់ផ្គង់​​កម្រិត​អុកស៊ីសែន​គ្រប់គ្រាន់​នៅ​ក្នុង​ឈាម។ ពេលខ្លះ​អូនៗ​កើត​មិនគ្រប់​ខែ​ខ្លះ​អាច​នឹង​ត្រូវ​ព្យាបាល​ដោយ​អុកស៊ីសែន រយៈពេល​យូរ​អង្វែង បើ​ទោះ​ជា​ត្រលប់​ទៅផ្ទះ​ហើយ​ក្តី។

១០- ជំងឺសរសៃឈាម ROP

ROP ជា​ជំងឺ​សរសៃ​ឈាម​រេទីន ការ​វិវត្ត​មិន​ប្រក្រតី​នៃ​សរសៃឈាម​ក្នុង​ភ្នែក​បេប៊ី​អាច​បណ្តាល​ឲ្យ​បាត់បង់​ភាព​មើល​ឃើញ។ អូនៗ​កើត​មក​មុន​សប្តាហ៍ទី ៣០ នៃគភ៌ កាន់​តែ​​ប្រឈម​មាន​ជំងឺ​នេះ។ គ្រូពេទ្យ​អាច​ធ្វើ​រោគ​វិនិច្ឆ័យ​ក្នុង​អំឡុង​ពេល​នៃ​ការ​ពិនិត្យ​ភ្នែក។

ករណី​សឹង​ទាំងអស់​មិន​ធ្ងន់ធ្ងរទេ ហើយ​ជា​ដោយខ្លួន​ឯង​តែម្តង។ តែ​ករណី​ធ្ងន់ធ្ងរ គ្រូពេទ្យ​អាច​នឹង​ព្យាបាល​សរសៃ​ឈាម​មិន​ធម្មតា​ឲ្យ​ជា​សះស្បើយ​ដាច់​តែម្តង ដោយ​កាំរស្មី ឡាហ្ស៊ែរ ឬ​ដោយ​បង្កក​វា (ការ​ព្យាបាល​ដោយ​ប្រើ​ធាតុ​ត្រជាក់) ដើម្បី​ការពារ​រេទីន និង​រក្សា​គំហើញ​កុំ​ឲ្យ​បាត់បង់។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Medical conditions your preemie may face. http://www.babycenter.com/0_medical-conditions-your-preemie-may-face_10300030.bc?page=1.

Premature birth, https://www.mayoclinic.org/diseases-conditions/premature-birth/symptoms-causes/syc-20376730#:~:text=Premature%20babies%20are%20more%20likely%20to%20have%20chronic%20health%20issues,infant%20death%20syndrome%20(SIDS).

LONG-TERM HEALTH EFFECTS OF PREMATURE BIRTH, https://www.marchofdimes.org/complications/long-term-health-effects-of-premature-birth.aspx

What is premature birth?, https://my.clevelandclinic.org/health/diseases/21479-premature-birth

កំណែ​ប្រែបច្ចុប្បន្ន

04/11/2024

អត្ថបទ​ដោយ Meng Vatana

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

ទារកកើតមិនគ្រប់ខែ សុខភាពខ្សោយ ត្រូវការបៅទឹកដោះម្ដាយតែមួយគត់

ចៀសវាងបញ្ហាកូនកើតមិនគ្រប់ខែ ម៉ាក់ៗពពោះគួរធ្វើតាមការណែនាំទាំងនេះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Meng Vatana · កែ 2 weeks ago

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម