កូនក្មេងត្រូវការវីតាមីន និងរ៉ែខនិជគ្រប់គ្រាន់ ដើម្បីអភិវឌ្ឍបញ្ញា និងរាងកាយ។ ប៉ាម៉ាក់ត្រូវយកចិត្តទុកដាក់លើសញ្ញាណាមួយនៃកង្វះជីវជាតិ ឬខ្វះអាហារូបត្ថម្ភ ដើម្បីដឹងថា កូនមានវីតាមីន និងជាតិរ៉ែគ្រប់គ្រាន់ ធំលូតលាស់ដោយសុខភាពល្អ។ ចុះបើខ្វះជីវជាតិ អាចមានបញ្ហាអីខ្លះដល់កូន? “Hello គ្រូពេទ្យ” នឹងបកស្រាយខាងក្រោម៖
១- សញ្ញាប្រាប់ថាក្មេងខ្វះអាហារូបត្ថម្ភ
– ធាត់
– ធ្មេញមានប្រហោង
– ធ្មេញដុះច្រពើសប្រញឹកគ្នា
– បាក់ទឹកចិត្ត និងថប់បារម្ភ
– រពឹសជ្រុល នៅមិនស្ងៀម
– ប្រព័ន្ធលលាដ៍ក្បាលអន់ មិនល្អ “ក្បាលសំប៉ែត”
– ស្បែក/រោមស្ងួត (បង្កដោយកង្វះវីតាមីនរលាយក្នុងខ្លាញ់មានវីតាមីន A, D, E និង K2)
– មានភាពយឺតយ៉ាវ ក្រចេះនិយាយ (ទាក់ទងកង្វះវីតាមីន B12)
– អារម្មណ៍រញ៉ាំរញ៉ូវ ឬមិនទៀងទាត់ (ញុំាខ្លាញ់ដែលផ្ដល់សុខភាពល្អមាន អូមេហ្គា៣ នៅក្នុងត្រីសមុទ្រ ជាពិសេសត្រីសាល់ម៉ុន មិនមែនត្រីចិញ្ចឹម និងប៊័រ ឬប្រេងដូងធ្វើឲ្យអារម្មណ៍នឹងន។
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
២- កង្វះជីវជាតិលើទារក និងក្មេងតូច
– វីតាមីន K៖ បើទារកកើតក្នុងពេទ្យ បានចាក់ថ្នាំផ្ទុកវីតាមីន K ក្រោយកើត ។ ការចាក់វីតាមីន K ភ្លាមៗក្រោយកើតនេះ គឺដើម្បីបង្ការជំងឺហូរឈាមក្នុងខួរក្បាល ដែលមានលើទារកទើបកើត។
– ជាតិដែក៖ ពេលមានគភ៌ ទារកកំពុងលូតលាស់ ត្រូវការជាតិដែក ហើយតាមធម្មតាទទួលតាមរយៈឈាមម្តាយ។ កង្វះជាតិដែកអាចមានផលវិបាកធ្ងន់ធ្ងរ ដូចជា ជំងឺស្លេកស្លាំង ការអភិវឌ្ឍខួរក្បាលថយចុះ និងហានិភ័យស្លាប់កាន់តែខ្ពស់។
– វីតាមីន A៖ ទឹកដោះម្តាយជាប្រភពធម្មជាតិនៃវីតាមីន A ដែលបង្ការទារកពីកង្វះវីតាមីន A ។ ស្រីៗមានផ្ទៃពោះ មិនគួរប្រើវីតាមីន A លើសកម្រិតដែលគេណែនាំឡើយ។ ទារកក្នុងផ្ទៃអាចខូចរូបរាងខុសប្រក្រតី បើប្រើវីតាមីន A លើសកម្រិត។
– រ៉ែស័ង្កសី៖ សញ្ញាខ្វះជាតិស័ង្កសី មានចំណង់ញុំាថយចុះ មុខងារប្រព័ន្ធភាពស៊ាំចុះទាប មានសកម្មភាពតិច និងលូតលាស់យឺត។ ទម្ងន់ខ្លួនតិចពេកពេលកើត មានទំហំតូចពេកមិនសមអាយុគភ៌ និងទារកកើតមិនគ្រប់ខែ ប្រឈមហានិភ័យខ្វះជាតិស័ង្កសី។
– វីតាមីន D៖ ទារកអាចប្រឈមហានិភ័យខ្វះវីតាមីន D បើសិន៖
- មិនប៉ះពន្លឺថ្ងៃគ្រប់គ្រាន់ ដែលជាប្រភពធម្មជាតិនៃវីតាមីន D។ ត្រូវដឹងថា ម៉ាក់ៗ និងទារកដែលមានស្បែកកាន់តែក្រមៅ ទាមទារត្រូវការពន្លឺថ្ងៃច្រើន បើធៀបនឹងម៉ាក់ៗដែលមានសម្បុរស្បែកភ្លឺ (ស) ជាង។
- ម៉ាក់ៗ មិនមានវីតាមីន D គ្រប់គ្រាន់ ដោយសារប៉ះតិចតួចនឹងពន្លឺថ្ងៃ ឬមិនញុំាថ្នាំបំប៉នវីតាមីន D បានគ្រប់គ្រាន់។ មានន័យថា ទឹកដោះម៉ាក់ៗ នឹងមិនមានវីតាមីន D គ្រប់គ្រាន់សម្រាប់ទារក និងបង្កើតឲ្យមានកង្វះវីតាមីន D។
[embed-health-tool-baby-poop-tool]
បើគិតថាកូនយើងមានបញ្ហាកង្វះជីវជាតិអាហារូបត្ថម្ភនោះ សូមកុំស្ទាក់ស្ទើរទៅពេទ្យឯកទេសកុមារ។ បើមិនព្យាបាល កង្វះជីវជាតិអាហារូបត្ថម្ភ អាចបណ្ដាលឲ្យមានផលវិបាកធ្ងន់ធ្ងរ ដែលនឹងជះឥទ្ធិពលដល់សុខភាពទារកអស់មួយជីវិត។
អត្ថបទគួរអាន៖