តើទឹករ៉ែធម្មជាតិមានកម្រិតសមាសធាតុល្អផ្តល់ផលប្រយោជន៏អ្វីខ្លះដល់កុមារ?
មិនត្រឹមតែបំបាត់ស្រេកទឹកនិងបំពេញជាតិទឹកប៉ុណ្ណោះទេ ទឹករ៉ែធម្មជាតិដែលល្អក៏មានផ្ទុកសារធាតុរ៉ែ (អ៊ីយ៉ុង) ជួយដល់មុខងាររាយកាយតាមរយៈកម្រិតសមាសធាតុសមស្រប ប្រហាក់ប្រហែលសរីរាង្គត្រូវការពីក្នុងទឹកពិសារប្រចាំថ្ងៃផងដែរ។ កាល់ស្យូមជាសារជាតិចិញ្ចឹមមួយដើរតួយ៉ាងសំខាន់សម្រាប់ការលូតលាស់ឆ្អឹង។ ជាពិសេសសម្រាប់កុមារ និងក្មេងជំទង់ កាល់ស្យូមកាន់តែសំខាន់ថែមទៀតសម្រាប់សុខភាពឆ្អឹងព្រោះថាវ័យនេះជាពេលដែលឆ្អឹងកំពុងលូតលាស់លឿន។ កុមារអាចទទួលបានកាល់ស្យូមពីរបបអាហារ ប៉ុន្តែទឹកក៏ជាចំណែកមួយសំខាន់សម្រាប់បំពេញកាល់ស្យូមដែលកុមារត្រូវការផងដែរ។ ក្រៅពីទឹកធម្មតាដែលកុមារញ៉ាំប្រចាំថ្ងៃ ទឹករ៉ែធម្មជាតិក៏មានសារសំខាន់សម្រាប់កុមារដូចគ្នា ព្រោះថាទឹករ៉ែធម្មជាតិមិនត្រឹមតែជួយបំពេញជាតិទឹកដល់រាងកាយកុមារដូចទឹកធម្មតាប៉ុណ្ណោះទេ តែក៏បានជួយបំពេញសារធាតុរ៉ែចាំបាច់សម្រាប់ការលូតលាស់របស់កុមារ ដូចជាកាល់ស្យូមផងដែរ។ ការសិក្សាមួយចុះផ្សាយក្នុងព្រឹត្តិបត្រThe Journal of Nutrition បានលើកឡើងថាកុមារដែលញ៉ាំទឹកមានផ្ទុកសារធាតុរ៉ែកាល់ស្យូម គឺមានទំនាក់ទំនងជាវិជ្ជមានក្នុងការជួយដល់ការលូតលាស់ និងអភិវឌ្ឍឆ្អឹង។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ទឹករ៉ែធម្មជាតិមិនត្រឹមតែមានផ្ទុកកាល់ស្យូមល្អសម្រាប់សុខភាពឆ្អឹង ធ្មេញ សាច់ដុំ និងបេះដូង ប៉ុណ្ណោះទេ តែក៏មានផ្ទុកម៉ាញ៉េស្យូមជួយគ្រប់គ្រងចង្វាក់បេះដូង និងសម្ពាធឈាម។ ចំណែកឯប៉ូតាស្យូមជួយដល់ការដឹកនាំអុកស៊ីសែនទៅកាន់ខួរក្បាល កាត់បន្ថយបញ្ហាថប់បារម្ភ និងបញ្ហាដំណេក និងរ៉ែស៊ីលីកា ជួយដល់សុខភាពស្បែក សក់ និងក្រចក ហើយព្រមទាំងអាចកាត់បន្ថយឱកាសកើតជំងឺពុកឆ្អឹងផងដែរ។ ដូចគ្នាដែរ បើសិនជាម៉ាក់ប៉ាជ្រើសរើសទឹករ៉ែធម្មជាតិសម្រាប់កូនតូច ក៏គួរពិនិត្យមើលដែរថាទឹករ៉ែធម្មជាតិក៏មានផ្ទុកសារធាតុសូដ្យូម(Na)មិនលើសពី២០០មិល្លីក្រាមក្នុងមួយលីត្រ និងស៊ុលផាត(SO)មិនលើសពី២៥០មិល្លីក្រាមក្នុងមួយលីត្រ។ មួយវិញទៀត ម៉ាក់ប៉ាមួយចំនួនទំនងជាអាចនឹងជ្រើសរើសទឹករ៉ែធម្មជាតិសម្រាប់ឆុងទឹកដោះគោម្សៅឲ្យកូន ដោយសាររវល់មិនបានដាំទឹក ឬក៏ត្រូវចេញដំណើរផ្លូវឆ្ងាយជាដើម។ ការសម្រេចចិត្តជ្រើសរើសទឹករ៉ែសម្រាប់ឆុងទឹកដោះគោឲ្យកូន ប៉ាម៉ាក់ត្រូវជ្រើសរើសផលិតផលណាដែលមានកម្រិតសូដ្យូម និងផ្លុយអ័រទាប។ អត្ថបទគួរអាន៖ កូនចូលចិត្តញ៉ាំក្រៀមក្រោះ ល្អ ឬមិនល្អ? ប៉ះពាល់ការលូតលាស់ ឬអត់? ឮតែល្បី SYNBIOTICS! […]