ម៉ាក់ប៉ាមានដឹងឬអត់ថា ខួរក្បាលទារកលូតលាស់បានលឿន? ចំពោះទារក ខួរក្បាលមានការលូតលាស់យ៉ាងឆាប់រហ័សដល់ប្រហែល ៨០% នៃខួរក្បាលមនុស្សពេញវ័យនៅពេលពួកគេដល់អាយុ ២ ឆ្នាំ។ ដើម្បីលូតលាស់បានប៉ុណ្ណឹង ខួរក្បាលត្រូវការប្រភពថាមពល និងសារធាតុចិញ្ចឹមល្អៗ ហើយនេះជាពេល MFGM ចូលខ្លួនមកជួយទ្រទ្រង់ខួរក្បាល។
បច្ចុប្បន្ននេះ ទឹកដោះគោម្សៅមួយចំនួនកាន់តែមានភាពស្រដៀងគ្នានឹងទឹកដោះម្ដាយដោយសារសារតែមានធាតុចិញ្ចឹមដ៏សម្បូរបែប រាប់តាំងពីប្រូតេអ៊ីន កាបូហាយដ្រាត ជាតិខ្លាញ់ DHA និងរូបមន្តថ្មី MFGM ។ ថ្វីបើបែបនេះក្ដី មិនមែនមានន័យថាម៉ាក់ៗត្រូវបោះបង់ការបំបៅដោះកូននោះទេ បើតាមក្រសួងសុខាភិបាល ម៉ាក់ៗគួរបំបៅដោះកូនឲ្យបានយ៉ាងតិច ៦ខែ ឬលើសពីនេះទៅតាមលទ្ធភាព។ យោងតាមការស្រាវជ្រាវផ្ដោតលើលក្ខណៈភ្នាសកោសិកាខ្លាញ់ទឹកដោះ (MFGM)របស់លោកវេជ្ជបណ្ឌិត Bertram Fong ឯកទេសវិភាគគីមីវិទ្យា បង្ហាញថា MFGM ជាសមាសធាតុស្មុគស្មាញលីពីតជីវសាស្ត្រ ដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ខួរក្បាល ការយល់ដឹង ការការពារ និងសុខភាពប្រព័ន្ធរំលាយអាហារ។
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
លោកបន្តថា វាជាការគួរឲ្យរំភើបក្នុងការឃើញភស្តុតាងបង្ហាញថា MFGM មាន ក្នុងទឹកដោះគោម្សៅមានមុខងារស្រដៀងគ្នាដូចនៅក្នុងទឹកដោះម្ដាយ។ ជាមួយនឹងលក្ខណៈសម្បត្តិប្រឆាំងមេរោគដ៏ខ្លាំងក្លាសម្រាប់អត្ថប្រយោជន៍នៃប្រព័ន្ធភាពស៊ាំ និងគាំទ្រដល់ការពង្រឹងសុខភាពពោះវៀន ជួយដល់សុខភាពប្រព័ន្ធរំលាយអាហារដំណើរការល្អ។
អត្ថបទគួរអាន៖
- ប៉ាម៉ាក់គិតថាមានរបស់លេងច្រើនជួយកូនឆ្លាត ទំនងមិនត្រឹមត្រូវទេ ព្រោះហេតុផលនេះ
- ចេះជ្រើសរើសរបស់លេងឲ្យកូនទៅតាមអាយុ ទើបផ្ដល់ប្រយោជន៍ច្រើនដល់កូន
- ក្មេងចូលចិត្តលេងច្រើន មិនអត់ប្រយោជន៍ទេ ជួយក្មេងបានច្រើនណាស់
- ហេតុផលទាំងនេះហើយ ប៉ាម៉ាក់គួរជំរុញកូនៗឲ្យហាត់កីឡាខ្លះ កុំឲ្យវក់នឹងទូរសព្ទពេក
- តិចនិកបង្វែរអារម្មណ៍កូន កុំឲ្យម្ង៉ៃៗនៅតែមុខអេក្រង់ទូរស័ព្ទ ឬទូរទស្សន៍
ទន្ទឹមនឹងនេះ ការសិក្សាមួយត្រូវបានធ្វើឡើងនៅប្រទេសចិន ដើម្បីស៊ើបអង្កេតពីឥទ្ធិពលនៃការផ្ដល់ MFGM, gangliosides និង phospholipids នៅលើម្ដាយអំឡុងពេលពពោះ និងក្រោយសម្រាលលើទារក។ ការរកឃើញបឋមលើការបន្ថែម MFGM ដល់ទារកដែលមានសុខភាពល្អធម្មតាក្នុងរយៈពេល ១២ ខែដំបូងនៃជីវិតបានបង្ហាញពីភាពប្រសើរឡើងគួរឲ្យកត់សម្គាល់នៃការអភិវឌ្ឍការយល់ដឹង។ បន្ថែមពីនេះ អាហារមានផ្ទុករូបមន្តថ្មី MFGM ក៏ជួយលើកកម្ពស់អាកប្បកិរិយាវិជ្ជមានទូទៅនៅថ្ងៃខាងមុខ។
[embed-health-tool-vaccination-tool]