មិនត្រឹមតែបំបាត់ស្រេកទឹកនិងបំពេញជាតិទឹកប៉ុណ្ណោះទេ ទឹករ៉ែធម្មជាតិដែលល្អក៏មានផ្ទុកសារធាតុរ៉ែ (អ៊ីយ៉ុង) ជួយដល់មុខងាររាយកាយតាមរយៈកម្រិតសមាសធាតុសមស្រប ប្រហាក់ប្រហែលសរីរាង្គត្រូវការពីក្នុងទឹកពិសារប្រចាំថ្ងៃផងដែរ។
កាល់ស្យូមជាសារជាតិចិញ្ចឹមមួយដើរតួយ៉ាងសំខាន់សម្រាប់ការលូតលាស់ឆ្អឹង។ ជាពិសេសសម្រាប់កុមារ និងក្មេងជំទង់ កាល់ស្យូមកាន់តែសំខាន់ថែមទៀតសម្រាប់សុខភាពឆ្អឹងព្រោះថាវ័យនេះជាពេលដែលឆ្អឹងកំពុងលូតលាស់លឿន។
កុមារអាចទទួលបានកាល់ស្យូមពីរបបអាហារ ប៉ុន្តែទឹកក៏ជាចំណែកមួយសំខាន់សម្រាប់បំពេញកាល់ស្យូមដែលកុមារត្រូវការផងដែរ។ ក្រៅពីទឹកធម្មតាដែលកុមារញ៉ាំប្រចាំថ្ងៃ ទឹករ៉ែធម្មជាតិក៏មានសារសំខាន់សម្រាប់កុមារដូចគ្នា ព្រោះថាទឹករ៉ែធម្មជាតិមិនត្រឹមតែជួយបំពេញជាតិទឹកដល់រាងកាយកុមារដូចទឹកធម្មតាប៉ុណ្ណោះទេ តែក៏បានជួយបំពេញសារធាតុរ៉ែចាំបាច់សម្រាប់ការលូតលាស់របស់កុមារ ដូចជាកាល់ស្យូមផងដែរ។ ការសិក្សាមួយចុះផ្សាយក្នុងព្រឹត្តិបត្រThe Journal of Nutrition បានលើកឡើងថាកុមារដែលញ៉ាំទឹកមានផ្ទុកសារធាតុរ៉ែកាល់ស្យូម គឺមានទំនាក់ទំនងជាវិជ្ជមានក្នុងការជួយដល់ការលូតលាស់ និងអភិវឌ្ឍឆ្អឹង។
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
ទឹករ៉ែធម្មជាតិមិនត្រឹមតែមានផ្ទុកកាល់ស្យូមល្អសម្រាប់សុខភាពឆ្អឹង ធ្មេញ សាច់ដុំ និងបេះដូង ប៉ុណ្ណោះទេ តែក៏មានផ្ទុកម៉ាញ៉េស្យូមជួយគ្រប់គ្រងចង្វាក់បេះដូង និងសម្ពាធឈាម។ ចំណែកឯប៉ូតាស្យូមជួយដល់ការដឹកនាំអុកស៊ីសែនទៅកាន់ខួរក្បាល កាត់បន្ថយបញ្ហាថប់បារម្ភ និងបញ្ហាដំណេក និងរ៉ែស៊ីលីកា ជួយដល់សុខភាពស្បែក សក់ និងក្រចក ហើយព្រមទាំងអាចកាត់បន្ថយឱកាសកើតជំងឺពុកឆ្អឹងផងដែរ។
ដូចគ្នាដែរ បើសិនជាម៉ាក់ប៉ាជ្រើសរើសទឹករ៉ែធម្មជាតិសម្រាប់កូនតូច ក៏គួរពិនិត្យមើលដែរថាទឹករ៉ែធម្មជាតិក៏មានផ្ទុកសារធាតុសូដ្យូម(Na)មិនលើសពី២០០មិល្លីក្រាមក្នុងមួយលីត្រ និងស៊ុលផាត(SO)មិនលើសពី២៥០មិល្លីក្រាមក្នុងមួយលីត្រ។
មួយវិញទៀត ម៉ាក់ប៉ាមួយចំនួនទំនងជាអាចនឹងជ្រើសរើសទឹករ៉ែធម្មជាតិសម្រាប់ឆុងទឹកដោះគោម្សៅឲ្យកូន ដោយសាររវល់មិនបានដាំទឹក ឬក៏ត្រូវចេញដំណើរផ្លូវឆ្ងាយជាដើម។ ការសម្រេចចិត្តជ្រើសរើសទឹករ៉ែសម្រាប់ឆុងទឹកដោះគោឲ្យកូន ប៉ាម៉ាក់ត្រូវជ្រើសរើសផលិតផលណាដែលមានកម្រិតសូដ្យូម និងផ្លុយអ័រទាប។
អត្ថបទគួរអាន៖
- កូនចូលចិត្តញ៉ាំក្រៀមក្រោះ ល្អ ឬមិនល្អ? ប៉ះពាល់ការលូតលាស់ ឬអត់?
- ឮតែល្បី SYNBIOTICS! ជាអ្វីឲ្យប្រាកដ? មានប្រយោជន៍អ្វីខ្លះ?
- អាហារកូនៗចូលចិត្ត ពង្រឹងប្រព័ន្ធភាពស៊ាំចៀសផុតពីជំងឺផ្សេងៗ
- រោគសញ្ញា និងវិធីដោះស្រាយបញ្ហាជ្រាបពោះវៀនលើក្មេង
- កូនផឹកទឹកដោះគោ គួរផ្ដល់វីតាមីនបំប៉នឲ្យញ៉ាំទៀត ឬអត់?
ជាការណែនាំ ក្មេងអាយុចន្លោះពី១ទៅ៣ឆ្នាំ ត្រូវការសូដ្យូមមិនលើស ១ ៥០០មិល្លីក្រាមក្នុងមួយថ្ងៃ អាយុ ៤ទៅ៨ឆ្នាំ ត្រូវការសូដ្យូមមិនលើស ១ ៩០០មិល្លីក្រាមក្នុងមួយថ្ងៃ និងក្មេងអាយុ៩ ទៅ១៣ឆ្នាំ ត្រូវការសូដ្យូមមិនលើសពី ២ ២០០មិល្លីក្រាមក្នុងមួយថ្ងៃ។
មិនថាកុមារឬមនុស្សពេញវ័យ ត្រូវការសារធាតុរ៉ែពីក្នុងទឹកពិសារប្រចាំថ្ងៃផងដែរ ដែលគួរជ្រើសយកផលិតផលដែលមានកម្រិតល្អសមស្របតាមសរីរាង្គត្រូវការ ដើម្បីទទួលបានសុខភាពល្អ។
[embed-health-tool-vaccination-tool]