នៅរដូវភ្លៀងបែបនេះ កុមារតូចៗដែលមានប្រព័ន្ធភាពស៊ាំនៅខ្សោយ ងាយប្រឈមនឹងជំងឺផ្សេងៗណាស់ ជាពិសេសបញ្ហារាករូស នៅពេលដែលកូនញ៉ាំទឹកមិនស្អាត។ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ បានឲ្យដឹងថា ជំងឺរាករូសអាចបង្កឡើងមកពីវីរុស ឬបាក់តេរី ឬការញ៉ាំអាហារ ក៏ដូចជាញ៉ាំទឹកមិនស្អាត។ ហានិភ័យធំបំផុតនៃជំងឺរាករូស គឺជាការបាត់បង់ជាតិទឹកពីក្នុងរាងកាយ។
រោគសញ្ញានៃជំងឺរាករូស
- ឈឺពោះ ហើមពោះ ក្អួត ចង្អោរ ក្តៅខ្លួន អស់កម្លាំង បាត់បង់ជាតិទឹកខ្លាំង រាករូស និងប្រកាច់។
វិធីដោះស្រាយនៅពេលដែលកូនរាករូស
១. ក្មេងអាយុក្រោម១ឆ្នាំ
- ឲ្យកូនញ៉ាំទឹកអូរ៉ាលីត្រ
- បន្តបំបៅដោះ ឬទឹកដោះគោ
- មិនត្រូវឲ្យកូនញ៉ាំទឹកផ្លែឈើ ឬទឹកដែលមានជាតិស្ករខ្ពស់ឡើយ។
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
២. ក្មេងអាយុលើសពី១ឆ្នាំ
- ផ្តល់ទឹកឲ្យកូនញ៉ាំ
- ទឹកអូរ៉ាលីត្រ
- ទឹកដោះគោ ឬទឹកដោះគោជូរ
ម្យ៉ាងវិញទៀត ប៉ាម៉ាក់មិនគួរឲ្យថ្នាំរាកឲ្យកូនផ្តេសផ្តាស ដោយគ្មានវេជ្ជបញ្ជាពីគ្រូពេទ្យឡើយ ពីព្រោះថ្នាំទាំងនេះ អាចមានគ្រោះថ្នាក់ប្រសិនបើយើងប្រើប្រាស់មិនត្រឹមត្រូវ។
[embed-health-tool-baby-poop-tool]
ពេលណាដែលត្រូវនាំកូនទៅមន្ទីរពេទ្យ?
ក្នុងករណីដែលកូនតូចមិនបានធូរស្បើយក្នុងរយៈពេល៤៨ម៉ោង មិនបៅ ឬញ៉ាំអាហារ ឬមានរោគសញ្ញាដូចខាងក្រោម ប៉ាម៉ាក់គួរនាំកូនទៅជួបជាមួយនឹងគ្រូពេទ្យជាបន្ទាន់។
- ឈឺពោះធ្ងន់ធ្ងរ
- រាកញឹកញាប់ ឬរាកមានឈាម
- បាត់បង់ជាតិទឹកខ្លាំង
- ក្តៅខ្លួនលើសពី៣៨អង្សា។
ចំណុចសំខាន់
ពេលណាដែលត្រូវនាំកូនទៅមន្ទីរពេទ្យ?
ក្នុងករណីដែលកូនតូចមិនបានធូរស្បើយក្នុងរយៈពេល៤៨ម៉ោង មិនបៅ ឬញ៉ាំអាហារ ឬមានរោគសញ្ញាដូចខាងក្រោម ប៉ាម៉ាក់គួរនាំកូនទៅជួបជាមួយនឹងគ្រូពេទ្យជាបន្ទាន់។
- ឈឺពោះធ្ងន់ធ្ងរ
- រាកញឹកញាប់ ឬរាកមានឈាម
- បាត់បង់ជាតិទឹកខ្លាំង
- ក្តៅខ្លួនលើសពី៣៨អង្សា។
អត្ថបទគួរអាន៖
- ដឹងគន្លឹះទាំងនេះ ការពារកូនពីបញ្ហាស្បែកក្នុងខែរងា
- គួរដឹង! កំហុស ៣ យ៉ាងម៉ាក់ប៉ាអាចធ្វើពេលកូនក្តៅខ្លួន
- ឃើញសញ្ញាទាំងនេះ អាចថាអូនៗកំពុងមានបញ្ហាប្រព័ន្ធរំលាយអាហារហើយ
- សារធាតុ Gluten ជាអ្វី? ហេតុអ្វីកុមារមួយចំនួនគួរចៀសវាង?
- អាហារល្អសម្រាប់សុខភាពក្រពះ–ពោះវៀនកូន ម៉ាក់ៗគួរជ្រើសរើស
- កូនកើតជំងឺពងបែកមាត់ដៃជើងគួរថែទាំម៉េច?