អាការៈគាំងបេះដូងភ្លាមៗ កើតឡើងនៅពេលបេះដូងរបស់យើងឈប់លោតភ្លាមៗដែរ។ បញ្ហានេះ មិនមែនកើតតែលើមនុស្សចាស់នោះទេ សូម្បីតែកុមារក៏ប្រឈមនឹងហានិភ័យដូចគ្នា។ យោងតាមទិន្នន័យមួយចំនួនបានឲ្យដឹងថា ការគាំងបេះដូងភ្លាមៗកើតលើកុមារប្រហែល ២ ០០០នាក់ជារៀងរាល់ឆ្នាំនៅសហរដ្ឋអាមេរិក។ ហេតុនេះហើយ ប៉ាម៉ាក់គួរយល់ដឹងពីរោគសញ្ញាមួយចំនួន ដែលបង្ហាញថាកូនអាចប្រឈមហានិភ័យនៃការគាំងបេះដូងនេះ។
រោគសញ្ញានៃការគាំងបេះដូងភ្លាមៗដែលកើតលើកុមារ
ជាក់ស្ដែង កុមារប្រហែលជា៣០% ទៅ៥០% ប្រឈមនឹងរោគសញ្ញាព្រមានមួយចំនួន មុនពេលកើតមានអាការៈមួយនេះ ដែលទាមទារឲ្យប៉ាម៉ាក់ចាំបាច់ត្រូវយកចិត្តទុកដាក់ និងតាមដានឲ្យបានដិតដល់ ក៏ដូចជាចាត់វិធានការការពារឲ្យបានទាន់ពេលវេលា។
- មិនស្រួលក្នុងទ្រូង
- ឈឺទ្រូងរ៉ាំរ៉ៃ អំឡុងពេលធ្វើសកម្មភាពធម្មតា
- វិលមុខខ្លាំង ឬដួលសន្លប់ពេលធ្វើសកម្មភាពប្រចាំថ្ងៃ
- ចង្វាក់បេះដូងលោតញាប់
- ពិបាកដកដង្ហើម ឬហត់
- បែកញើសខ្លាំង
- ស្ពឹកដៃ ឬស្មា
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
គន្លឹះជួយឲ្យកូនមានសុវត្ថិភាពពីអាការៈគាំងបេះដូង
ពិតណាស់ បេះដូងជាសរីរាង្គដ៏សំខាន់មួយនៅក្នុងរាងកាយ ហើយការថែទាំបេះដូងឲ្យបានល្អ គឺជារឿងចាំបាច់បំផុត។ ដូចនេះហើយ ប៉ាម៉ាក់គួរឲ្យកូនញ៉ាំអាហារ និងបង្កើតទម្លាប់រស់នៅប្រចាំថ្ងៃមួយចំនួន ដែលអាចជួយឲ្យបេះដូងមានសុខភាពល្អ និងរឹងមាំ។
[embed-health-tool-bmi]
អាហារ៦មុខ ជួយឲ្យបេះដូងមានសុខភាពល្អ
- បន្លែស្លឹកបៃតង
- គ្រាប់ធញ្ញជាតិ មានដូចជាពោត
- ផ្លែបឺរ
- ខ្លាញ់ត្រី ឬត្រីដែលមានខ្លាញ់ (ត្រីសាម៉ុន ត្រីធូណា)
- ពពួកសណ្ដែក
- សូកូឡាខ្មៅ
ទម្លាប់ទាំង៧ ជួយបញ្ចៀសបញ្ហាបេះដូងសម្រាប់គ្រប់គ្នា
- ញ៉ាំរបបអាហារល្អៗ
- ធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់
- រក្សាទម្ងន់ខ្លួន
- បញ្ឈប់ការជក់បារី
- គ្រប់គ្រងកូលេស្តេរ៉ូល និងសម្ពាធឈាមឲ្យបានល្អ
- ញ៉ាំគ្រឿងស្រវឹងក្នុងបរិមាណសមល្មម
- គ្រប់គ្រងស្រ្តេស។
អត្ថបទគួរអាន៖