គួរអនាម័យឲ្យកូនតូចៗបែបណា កុំឲ្យកូនតូចងាយឆ្លងជំងឺគ្រុនពោះវៀន?
ជំងឺគ្រុនពោះវៀន បង្កឡើងដោយបាក់តេរីម្យ៉ាងឈ្មោះថា Salmonella typhi ហើយការបង្ករោគចម្បងនោះតាមរយៈចំណីអាហារ បរិភោគទឹកមិនស្អាត ការលាងសម្អាតដៃមិនស្អាតក្រោយបន្ទោរបង់ ឬនៅពេលចាប់កាន់ចំណីអាហារ។ នៅពេលដែលបាក់តេរីឆ្លងចូលទៅក្នុងរាងកាយក្មេង វានឹងរាលដាលទៅដល់ចរន្តឈាម។ ជំងឺគ្រុនពោះវៀន អាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់កូនតូចបាន បើប៉ាម៉ាក់មិនប្រយ័ត្ន!

រោគសញ្ញា និងសញ្ញានៃជំងឺគ្រុនពោះវៀន
ជាទូទៅ ជំងឺគ្រុនពោះវៀនអាចកើតឡើងភ្លាមៗ ឬបន្តិចម្តងៗក្នុងរយៈពេលពីរបីសប្តាហ៍។ ជំងឺនេះ អាចបណ្តាលឲ្យក្មេងក្តៅខ្លួន ឈឺពោះ និងឈឺចាប់រយៈពេលមួយ ឬពីរសប្តាហ៍ក្រោយឆ្លងបាក់តេរី។
ក្នុងករណីដែលមិនធ្វើការព្យាបាលទេនោះ អាអូនអាចនឹងស្រកទម្ងន់ ហើមពោះ ឬឡើងស្នាមក្រហមនៅទ្រូងផ្នែកខាងក្រោម ឬពោះផ្នែកខាងលើ។ ជំងឺគ្រុនពោះវៀនអាចបន្តរហូតដល់មួយខែ ឬច្រើនខែ ឬអាចគ្រោះថ្នាក់ដល់អាយុជីវិតថែមទៀងផង។

អត្ថបទគួរអាន៖
- ក្ដៅខ្លួន បូកសញ្ញារួមផ្សំទាំងនេះទៀត កូនអាចគ្រុនឈាមធ្ងន់ ប្រញាប់រកពេទ្យ
- ជំងឺ៥ មុខនេះ ងាយកើតលើកូនៗជាងគេក្នុងខែភ្លៀង
- មូលហេតុ ៤យ៉ាង ក្មេងកើតគ្រុនឈាមទៅជាធ្ងន់ធ្ងរ អាចស្លាប់
- វិធីបែងចែកស្នាមអុជក្រហមដោយមូសខាំ និងស្នាមគ្រុនឈាម
- ចូលចិត្តឲ្យអាអូនតូចៗលេងជាមួយសត្វចិញ្ចឹម ប្រយ័ត្នជួបបញ្ហានេះ
- ចេះតែថែមថ្នាំត្រជាក់ពេលកូនក្ដៅខ្លួនព្រោះគ្រុនឈាម ប្រយ័ត្នពុលថ្លើមកូន
គួរអនាម័យបែបណាកុំឲ្យកូនតូចៗងាយឆ្លងជំងឺ?
ដើម្បីកុំឲ្យអាអូនងាយឆ្លងជំងឺគ្រុនពោះវៀននេះ ប៉ាម៉ាក់គួរណែនាំឲ្យកូនលាងសម្អាតដៃជាប់ជាប្រចាំ ញ៉ាំទឹកស្អាតដាំពុះ ចំណីអាហារគួររក្សាទុកឲ្យបានល្អ បន្លែឆៅគួរលាងឲ្យស្អាត ព្រមទាំងជៀសវាងបន្លែឆៅសម្រាប់កូនតូចៗ។
ចំណុចសំខាន់
ក្នុងករណីដែលមិនធ្វើការព្យាបាលទេនោះ អាអូនអាចនឹងស្រកទម្ងន់ ហើមពោះ ឬឡើងស្នាមក្រហមនៅទ្រូងផ្នែកខាងក្រោម ឬពោះផ្នែកខាងលើ។ ជំងឺគ្រុនពោះវៀនអាចបន្តរហូតដល់មួយខែ ឬច្រើនខែ ឬអាចគ្រោះថ្នាក់ដល់អាយុជីវិតថែមទៀងផង។