ម៉ាក់ប៉ាប្រសិនបើសង្កេតឃើញប្រដាប់ភេទកូនប្រុសមានសភាពមិនស្មើ ឬឡើងប៉ោងធំ បណ្ដាលឲ្យឈឺចាប់យំស្រែកមិនឈប់ គួរតែប្រញាប់ទៅជួបគ្រូពេទ្យ ហើយប្រសិនបើគ្រូពេទ្យរកឃើញថាមានជំងឺពោះវៀនធ្លាក់ចូលពងស្វាស ត្រូវស្វែងរកវិធីព្យាបាលភ្លាម។
លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ បានឲ្យដឹងថាក្មេងប្រុសៗទាំងអស់អាចកើតមានជំងឺនេះ ប៉ុន្តែកើតមានភាគច្រើនចំពោះទារកទើបកើតភាគច្រើនជាង។ ជាធម្មតាជំងឺពោះវៀនធ្លាក់ចូលពងស្វាសនេះ ពិបាកសម្គាល់ណាស់ពេលដំបូងៗ ទាល់តែកូនចេះដើរទើបអាចមើលដឹង។ ចំពោះមូលហេតុវិញ ព្រោះដោយសាច់ដុំត្រង់ពោះខ្សោយធ្វើឲ្យធ្លាក់ពោះវៀនចូលទៅក្នុងថង់ពងស្វាស ឯជញ្ជាំងពោះមានចន្លោះប្រហោង ទើបធ្វើឲ្យមានថ្នក់ក្នុងពងស្វាស និងបណ្ដាលទៅជាឈឺចាប់ខ្លាំង ជាពិសេសនៅពេលក្អក ឱន ឬលើករបស់របរធ្ងន់ៗ។ យើងអាចដឹងដោយសារមានសម្ពាធក្នុងពោះកើតឡើង និងមានប៉ោងឡើងនៅតំបន់ក្រលៀនកូន។
[embed-health-tool-baby-poop-tool]
ចំពោះមូលហេតុខ្លះទៀត ក៏អាចបណ្ដាលឲ្យពោះវៀនធ្លាក់ចូលក្នុងថង់ពងស្វាសនោះទេ ប៉ុន្តែវាគ្រាន់តែមិនច្បាស់លាស់៖
– សម្ពាធក្នុងពោះកាន់តែខ្លាំងទៅៗ
– ជញ្ជាំងពោះខាងមុខខ្សោយ
– ប្រឹងជុះ ឬនោមពេក
– ធ្វើសកម្មភាពអ្វីមួយខ្លាំងពេក
– ក្អក ឬកណ្ដាស់រ៉ាំរ៉ៃ។
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
ក្មេងកើតជំងឺនេះមួយចំនួនមិនគ្រោះថ្នាក់នោះទេ អាចបាត់ទៅវិញដោយខ្លួនឯងនៅអាយុ ១ឆ្នាំ ប៉ុន្តែខ្លះទៀតវិវត្តធំៗទៅៗអាចគ្រោះថ្នាក់ដល់ជីវិតប្រសិនបើជាមានធ្លាក់ពោះវៀនធ្លាក់ចូលហើយរមួលធ្វើឲ្យកាត់ផ្តាច់សរសៃឈាមចិញ្ចឹម។ គ្រូពេទ្យរកឃើញរឿងនេះធ្ងន់ធ្ងរ នឹងណែនាំឲ្យវះកាត់។ ប្រសិនបើមានរោគសញ្ញាទាំងនេះ សូមប្រញាប់យកទៅជួបជាមួយគ្រូពេទ្យ៖
– មិនស្រួលក្នុងខ្លួន
– ក្អួតចង្អោរ
– ឈឺចាប់ខ្លាំង
– ហើមពោះ ឬតឹងពោះ
– ពងស្វាសឡើងប៉ោងក្រហម ស្លេក ខៀវខ្លាំង
– ក្ដៅខ្លួន។
អត្ថបទគួរអាន៖
- ដឹងគន្លឹះទាំងនេះ ការពារកូនពីបញ្ហាស្បែកក្នុងខែរងា
- គួរដឹង! កំហុស ៣ យ៉ាងម៉ាក់ប៉ាអាចធ្វើពេលកូនក្តៅខ្លួន
- ឃើញសញ្ញាទាំងនេះ អាចថាអូនៗកំពុងមានបញ្ហាប្រព័ន្ធរំលាយអាហារហើយ
- សារធាតុ Gluten ជាអ្វី? ហេតុអ្វីកុមារមួយចំនួនគួរចៀសវាង?
- អាហារល្អសម្រាប់សុខភាពក្រពះ–ពោះវៀនកូន ម៉ាក់ៗគួរជ្រើសរើស
- កូនកើតជំងឺពងបែកមាត់ដៃជើងគួរថែទាំម៉េច?