វីរុសអុតស្វា (Monkeypox) ជាប្រភេទវីរុសដែលចម្លងពីសត្វទៅមនុស្ស ហើយមានរោគសញ្ញាស្រដៀងទៅនឹងជំងឺអុតធំដែរ។ ប៉ុន្តែជំងឺអុតធំ ត្រូវបានសាបសូន្យតាំងពីឆ្នាំ១៩៨០ មកម្ល៉េះ ខណៈវីរុសអុតស្វានៅតែបន្តរាលដាលរហូតមកដល់ពេលបច្ចុប្បន្ន។ ជំងឺអុតស្វា កើតឡើងជាចម្បងនៅអាហ្វ្រិកកណ្ដាល និងខាងលិច ហើយជារឿយៗកើតនៅជិតព្រៃតំបន់ត្រូពិក និងកំពុងតែមានការកើនឡើងនៅតំបន់ទីក្រុងផងដែរ។
ការផ្ទុះឡើងនៃជំងឺអុតស្វា
ជំងឺនេះ ត្រូវបានរកឃើញជាលើកដំបូងលើមនុស្សក្នុងឆ្នាំ១៩៧០ នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោលើក្មេងប្រុសអាយុ៩ឆ្នាំម្នាក់។ ចាប់ពីពេលនោះមក ករណីឆ្លងកាន់តែច្រើនឡើងត្រូវបានរាយការណ៍ពីតំបន់ជនបទ តំបន់ព្រៃត្រូពិក និងទូទាំងអាហ្វ្រិកកណ្ដាល និងអាហ្វ្រិកខាងលិច។ ជំងឺអុតស្វាជាជំងឺមួយដែលគួរឲ្យព្រួយបារម្ភ ពីព្រោះវាមិនត្រឹមតែប៉ះពាល់ដល់បណ្ដាប្រទេសនៅអាហ្វ្រិកកណ្ដាល និងអាហ្វ្រិកខាងលិចប៉ុណ្ណោះទេ ប៉ុន្តែជំងឺនេះរាលដាលដល់ជុំវិញពិភពលោក។ ក្នុងឆ្នាំ២០០៣ ការផ្ទុះឡើងនៃជំងឺអុតស្វាដំបូងបង្អស់ក្រៅពីនៅទ្វីបអាហ្វ្រិក ត្រូវបានរកឃើញនៅក្នុងសហរដ្ឋអាមេរិក ហើយត្រូវបានផ្សារភ្ជាប់ជាមួយនឹងសត្វកំប្រុកដែលមានមេរោគ។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
រោគសញ្ញានៃជំងឺអុតស្វា
- រយៈពេលបង្ករោគជាទូទៅ គឺចាប់ពី៦ថ្ងៃទៅ១៣ថ្ងៃ ឬអាចពី៥ថ្ងៃទៅ២១ថ្ងៃ។
រយៈពេលឆ្លង (ពី០ទៅ៥ថ្ងៃ) ដោយមានរោគសញ្ញាដូចជាគ្រុនក្ដៅ ឈឺក្បាលខ្លាំង ហើមកូនកណ្ដុរ ឈឺខ្នង ឈឺសាច់ដុំ និងអស់កម្លាំងខ្លាំង។
- ការផ្ទុះពងបែកចាប់ផ្ដើមនៅចន្លោះថ្ងៃទី១ ទៅថ្ងៃទី៣នៅពេលដែលកើតមានអាការៈក្ដៅខ្លួន។
ជំងឺអុតស្វាមានរោគសញ្ញារយៈពេល២ទៅ៤សប្តាហ៍។ ករណីធ្ងន់ធ្ងរកើតឡើងញឹកញាប់ជាងគេលើកុមារ ដោយពាក់ព័ន្ធទៅនឹងការប៉ះពាល់ជាមួយមេរោគ ក៏ដូចជាស្ថានភាពសុខភាពរបស់អ្នកជំងឺ។ មួយវិញទៀត បញ្ហាភាពស៊ាំចុះខ្សោយក៏អាចធ្វើឲ្យជំងឺកាន់តែយ៉ាប់យ៉ឺនដូចគ្នា។ ផលវិបាកនៃជំងឺអុតស្វា រួមមានជំងឺរលាកទងសួត និងសាច់សួត ការបង្ករោគក្នុងឈាម រលាកស្រោមខួរក្បាល និងការរលាកកញ្ចក់ភ្នែក ព្រមទាំងអាចងងឹតភ្នែកក៏មាន។ អត្រាមរណដោយជំងឺអុតស្វា មានចាប់ពី០ទៅ១១% នៅពេលអតីតកាល ហើយប្រហែល៣% ទៅ៦%នៅពេលបច្ចុប្បន្ននេះ។
[embed-health-tool-vaccination-tool]
ការចាក់វ៉ាក់សាំង
វ៉ាក់សាំងប្រឆាំងនឹងជំងឺអុតធំ មានប្រសិទ្ធភាពប្រហែល៨៥% ក្នុងការបង្ការជំងឺអុតស្វា។ ដូច្នេះហើយ ប្រសិនបើយើងចាក់វ៉ាក់សាំងជំងឺអុតធំ យើងអាចមានរោគសញ្ញាស្រាលនៃជំងឺអុតស្វាច្រើនជាងអ្នកដែលមិនបានចាក់វ៉ាក់សាំង។ ប៉ុន្តែ នៅពេលថ្មីៗនេះ វ៉ាក់សាំងប្រឆាំងនឹងជំងឺអុតធំ កាលពីមុន លែងមានទៀតហើយសម្រាប់សាធារណជនទូទៅ។
ការបង្ការជំងឺអុតស្វា
- ធ្វើអនាម័យខ្លួនប្រាណ និងជៀសវាងប៉ះពាល់ដោយផ្ទាល់នឹងអ្នកជំងឺ
- ប្រើស្រោមអនាម័យនៅពេលរួមភេទ
- លាងសម្អាតដៃជាមួយសាប៊ូ និងជែលអាល់កុល
- ញ៉ាំអាហារដែលឆ្អិនល្អ
- ជៀសវាងប៉ះពាល់ជាមួយសត្វរស់ ឬស្លាប់
- ចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺអុតស្វាយកន្លងមក។
អានបន្ត៖
- វីរុសបំប្លែងថ្មី អូមីក្រុង ភាគច្រើនឆ្លងតែក្មេងជាងមនុស្សធំ?
- ដូសទី៤ ដុះអង់ទីករមែន តែមិនទាន់ខ្លាំងដល់កម្រិតការពារអូមីក្រុងបានទេ
- ស្ត្រីពពោះមិនទាន់ចាក់វ៉ាក់សាំងកូវីដ-១៩ បង្កជាក្ដីបារម្ភ ពេលអូមីក្រុងរាតត្បាត
- ដំណឹងល្អ! ថ្នាំគ្រាប់ព្យាបាលកូវីដ២ប្រភេទប្រកាសចេញតែស៊ីពេលផលិត
- អ្នកជាសះស្បើយពីអូមីក្រុង អាចជួបរោគសញ្ញាមួយនេះ
- ហេតុផល ៥យ៉ាង ត្រូវព្យាយាមចៀសវាងការឆ្លងអូមីក្រុងឲ្យបាន
- វីរុសបំប្លែងថ្មី អូមីក្រុង អាចចេញរោគសញ្ញាមួយនេះលើក្មេងក្រោម ៥ ឆ្នាំ