លោក Matt Ford ដែលទើបជាសះស្បើយពីជំងឺអុតស្វា បានរៀបរាប់ពីបទពិសោធន៍ដ៏ឈឺចាប់ ដោយសារតែលោកត្រូវញ៉ាំថ្នាំបំបាត់ការឈឺចាប់ដែលជួយឲ្យងងុយគេង នៅពេលយប់ ពីព្រោះតែដំបៅមានការកើនឡើងយ៉ាងខ្លាំង។
លោកបានរៀបរាប់ប្រាប់CBS Newsថា “ដំបៅដំបូងដែលលេចឡើងបង្កឲ្យមានការឈឺចាប់កាន់តែខ្លាំង ជាពិសេសនៅតំបន់សរសៃប្រសាទ តែម្ដង។ ចំណែកឯដំបៅខ្លះទៀត នៅតែបន្តលេចឡើង ទោះជាឆ្លងជំងឺនេះបាន១០ថ្ងៃហើយក៏ដោយ។
លោកបានបន្តថា រោគសញ្ញាដំបូងដូចជាជំងឺផ្ដាសាយដែរ មុនពេលដែលដំបៅចាប់ផ្ដើមលេចឡើង។ យ៉ាងណាមិញ លោកថា ការឈឺចាប់ និងអាការៈមិនស្រួលខ្លួន មិនមែនជារឿងអាក្រក់បំផុតឡើយ។ ប៉ុន្តែអ្វីដែលពិបាកសម្រាប់លោកនោះ គឺការនៅដាច់ដោយឡែកពីអ្នកដទៃច្រើនជាង៣សប្ដាហ៍ ដែលកត្តានេះធ្វើឲ្យសុខភាពផ្លូវចិត្តរបស់លោករងការប៉ះពាល់ ហើយលោកត្រូវព្យាយាមសម្របខ្លួនចូលក្នុងសង្គមសាជាថ្មីម្ដងទៀត។
អត្ថបទគួរអាន៖
- អាមេរិក សម្រេចបញ្ចេញវ៉ាក់សាំងបង្ការជំងឺអុតស្វាដល់អ្នក
- ទាំងនេះជាអ្វីគ្រប់គ្នាគួរដឹងពីជំងឺអុតស្វា កំពុងផ្ទុះនៅប្រទេសនានា
- គ្រោះថ្នាក់ខ្លាំង បើកូនកើតស្អូច ឬអុតស្វាយ ត្រាំទឹករុក្ខជាតិ និងខ្ចៅខ្យងឲ្យងូត
- អាការៈក្មេងកើតអុតស្វាយ មុនឈានដល់ចេញពងបែក
- នេះជាហេតុផលគួរចាក់វ៉ាក់សាំងអុតស្វាយឲ្យកូន ព្រោះបើកើតអាចឲ្យរលាកខួរក្បាល
យោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លង (CDC) អាមេរិក ករណីឆ្លងជំងឺអុតស្វាកើនឡើងជិត ២៩០០ករណី នៅរដ្ឋចំនួន៤៤ គិតត្រឹមថ្ងៃទី២៥ ខែកក្កដា កន្លងទៅ។ ពិតណាស់ យើងគ្រប់គ្នា សុទ្ធតែអាចឆ្លងជំងឺអុតស្វា តាមរយៈការប៉ះពាល់នឹងអ្នកជំងឺដោយផ្ទាល់។ ជំងឺឆ្លងមួយនេះកំពុងតែរាលដាលយ៉ាងខ្លាំងលើបុរសដែលស្រលាញ់ភេទដូចគ្នា។
[embed-health-tool-bmi]