backup og meta

អ្នក​ជំងឺ​អុតស្វា​​​គ្មាន​រោគសញ្ញា​ ​អាច​ចម្លង​ទៅ​អ្នក​ផ្សេង​​បាន​អត់?

អ្នក​ជំងឺ​អុតស្វា​​​គ្មាន​រោគសញ្ញា​ ​អាច​ចម្លង​ទៅ​អ្នក​ផ្សេង​​បាន​អត់?

​ជំងឺ​អុតស្វា​កំពុង​រាលដាល​យ៉ាង​ឆាប់​រហ័ស និង​បង្ក​ជា​ការ​ព្រួយ​បារម្ភ​ដល់​ពិភពលោក​ទាំង​មូល។ រហូត​មក​​​ដល់​បច្ចុប្បន្ន​ ករណី​ឆ្លង​ជំងឺ​អុតស្វា​បាន​កើន​ឡើង​ដល់​២០ ០០០ករណី គិត​ត្រឹម​ថ្ងៃទី២ ខែកក្កដា ឆ្នាំ​២០២២ និង​​ឆ្លង​នៅ​ក្នុង​​បណ្ដា​ប្រទេស​ដែល​ពុំ​ធ្លាប់​មាន​ប្រវត្តិ​កើត​ជំងឺ​នេះ​ទៀត​ផង។ តើ​ជំងឺ​នេះ​មាន​រោគសញ្ញា​អ្វី​ខ្លះ? ហើយ​អ្នក​ជំងឺ​អាច​មិន​​មាន​រោគសញ្ញា​ដែរ​ទេ?

[embed-health-tool-bmi]

អ្នក​ជំងឺ​ដែល​មិន​បង្ហាញ​រោគសញ្ញា​ ​អាច​ចម្លង​ទៅ​អ្នក​ដទៃ​បាន​អត់?​​

ក្នុង​ករណី​ដែល​​អ្នក​ជំងឺ​អុតស្វា​ មាន​ចេញ​រោគសញ្ញា​ យើង​អាច​នឹង​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ដោយ​នៅ​ឲ្យ​ឆ្ងាយ និង​ជៀសវាង​ប៉ះពាល់​ផ្ទាល់​នឹង​អ្នក​ជំងឺ​។ ប៉ុន្តែ ចំពោះ​អ្នក​ជំងឺ​ដែល​មិន​បង្ហាញ​រោគសញ្ញា​ ក៏​នៅ​តែ​អាច​ចម្លង​ទៅ​អ្នក​ដទៃ​បាន​​ដូច​គ្នា ដែល​កត្តា​នេះ​អាច​បង្កើន​ហានិភ័យ​កាន់​តែ​ខ្ពស់​ក្នុង​ការ​ឆ្លង​ជំងឺ​អុតស្វា។

ហេតុអ្វី​បាន​ជា​អ្នក​ជំងឺ​អុតស្វា​ខ្លះ​គ្មាន​រោគសញ្ញា?

​​​​អ្នក​ជំងឺ​មួយ​ចំនួន​អាច​គ្មាន​រោគសញ្ញា​នៅ​អំឡុង​ពេល​បង្ក​រោគ​ដែល​​​រយៈពេល​ពី​៥ ទៅ​២១​ថ្ងៃ​។ ក្នុង​ករណី​កម្រ​ខ្លះ យើង​អាច​នឹង​ឃើញ​មាន​រោគសញ្ញា​តិចតួច ដែល​ពិបាក​កត់​សម្គាល់។ ប្រសិនបើ​គ្នា​យើង​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​រឹងមាំ ហើយ​មេរោគ​ដែល​ចូល​ក្នុង​រាងកាយ​​តិច​តួច នោះ​យើង​អាច​នឹង​គ្មាន​រោគសញ្ញា ប៉ុន្តែ​អាច​ចម្លង​ទៅ​អ្នក​ផ្សេង​បាន។ ​​​ការ​សិក្សា​ថ្មី​មួយ​បាន​បង្ហាញ​ថា បុរស​ចំនួន​បី​នាក់​ដែល​ឆ្លង​វីរុស​អុតស្វា​នេះ​ មិន​មាន​លេច​ចេញ​រោគសញ្ញា​អ្វី​ឡើយ។ អ្នក​ទាំង​បី​សុទ្ធ​តែ​​បញ្ជាក់​​ថា​ ខ្លួន​មិន​មាន​រោគសញ្ញា​នៅ​​មុន​ និង​ក្រោយ​យក​សំណាក​​នោះ​ទេ​។

អុតស្វា

អត្ថបទគួរអាន៖

គន្លឹះ​បញ្ចៀស​ការ​ចម្លង​រោគ​ទៅ​អ្នក​ផ្សេង​ទៀត

ពិត​ណាស់​ យើង​មិន​គួរ​រង់ចាំ​រហូត​ដល់​ចេញ​រោគសញ្ញា​ដូចជា​កន្ទួល ឬ​​ពងបែក​នៅ​លើ​ស្បែក ដើម្បី​បញ្ជាក់​ថា​ខ្លួន​កើត​ជំងឺ​អុតស្វា​ឡើយ។ ប្រការ​ល្អ គ្នា​យើង​ដែល​សង្ស័យ​​ថា​ខ្លួន​កើត​ជំងឺ​នេះ ទោះ​បី​ជា​គ្រាន់​តែ​ក្ដៅ​ខ្លួន​តិចតួច​ក៏​ដោយ គួរ​​តែ​នៅ​ដាច់​ដោយ​ឡែក​ពី​អ្នក​ផ្សេង​ទៀត។ អាការៈ​មួយ​ចំនួន​ដូចជា​គ្រុន​ក្ដៅ​តិចតួច ខ្សោយ​ មិន​ស្រួល​ខ្លួន​ គ្មាន​កម្លាំង​កំហែង ដែល​មាន​រយៈពេល​ច្រើន​ជាង​២ឬ​៣​ថ្ងៃ ​ចាំបាច់​ឲ្យ​យើង​​ត្រូវ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ ទើប​ជា​ការ​ប្រសើរ​។

ចំណុចសំខាន់

​​​​អ្នក​ជំងឺ​​អុតស្វាមួយ​ចំនួន​អាច​មិន​មាន​​រោគសញ្ញា​នៅ​អំឡុង​ពេល​បង្ក​រោគ​ក្នុងរយៈពេល​ពី​៥ ទៅ​២១​ថ្ងៃ​ឡើយ​​។ ក្នុង​ករណី​កម្រ​ខ្លះ យើង​អាច​នឹង​ឃើញ​មាន​រោគសញ្ញា​តិចតួច ដែល​ពិបាក​កត់​សម្គាល់។ ប្រសិនបើ​គ្នា​យើង​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​រឹងមាំ ហើយ​មេរោគ​ដែល​ចូល​ក្នុង​រាងកាយ​​តិច​តួច នោះ​យើង​អាច​នឹង​គ្មាន​រោគសញ្ញា ប៉ុន្តែ​អាច​ចម្លង​ទៅ​អ្នក​ផ្សេង​បាន។ ដូច្នេះ​ហើយ​ ក្នុង​ករណី​សង្ស័យ​ យើង​គួរ​តែ​នៅ​ដាច់​ដោយ​ឡែក​ពី​អ្នក​ផ្សេង​ទៀត​​ ទើប​ជា​ការ​ប្រសើរ។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Can you be asymptomatic with monkeypox? Experts answer

https://timesofindia.indiatimes.com/life-style/health-fitness/health-news/can-you-be-asymptomatic-with-monkeypox-experts-answer/photostory/93293683.cms?picid=93293785

Is asymptomatic monkeypox case as infectious? Here’s what experts say

https://www.business-standard.com/article/current-affairs/are-asymptomatic-monkeypox-cases-as-infectious-here-s-what-experts-say-122080201579_1.html

How Serious Is Monkeypox?

https://www.nytimes.com/article/monkeypox-virus-covid.html

កំណែ​ប្រែបច្ចុប្បន្ន

04/08/2022

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ការសិក្សាមួយបង្ហាញថា ករណីជំងឺអុតស្វា៩៥% ឆ្លងតាមការរួមភេទ

អាមេរិករកឃើញករណីជំងឺអុតស្វាលើស្រ្តីមានផ្ទៃពោះជាលើកដំបូង


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Aug 04, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម