មួយរយៈនេះសម្បូរគ្នាយើងពុលចំណីអាហារណាស់ ទាំងក្មេងទាំងចាស់ ជាពិសេសគឺម្ហូបអាហារដែលទិញគេស្រាប់តែម្ដង។ នេះបើតាមការឲ្យដឹងពីលោកវេជ្ជបណ្ឌិត ហ៊ាង រតនា ជំនាញទូទៅ និងជំងឺកុមារ។
ការពុលចំណីអាហារកើតឡើងនៅពេលដែលយើងញ៉ាំអាហារដែលមានផ្ទុកមេរោគដូចជា ពពួកបាក់តេរី វីរុស និងប៉ារ៉ាស៊ីត។ល។ រោគសញ្ញាទាំងនេះអាចកើតមានក្នុងរយៈ១ម៉ោង ឬលើសនេះ បន្ទាប់ពីយើងញ៉ាំអាហារដែលមានផ្ទុកមេរោគហើយ។ ការឈឺចាប់ដែលបង្កឡើងដោយការពុលចំណីអាហារអាចធ្វើឲ្យយើងឈឺច្រើនម៉ោង ឬច្រើនថ្ងៃក៏មាន។ រោគសញ្ញាដែលលេចឡើងមានដូចជា៖
– ចង្អោរ ក្អួត
– រាករូសខ្លាំង (ទឹកៗ ឬមានលាយឈាម)
– ឈឺ ចុកពោះ
–ក្ដៅខ្លួន។
វេជ្ជបណ្ឌិត ហ៊ាង រតនា បន្តឲ្យដឹងទៀតថា ពេលគ្នាយើងពុលចំណីអាហារ ដាច់ខាតមិនត្រូវប្រើថ្នាំទប់រាកនោះទេ ព្រោះវាអាចបណ្ដាលឲ្យប៉ះពាល់ពោះវៀនកាន់តែខ្លាំង។ ម៉្យាងវិញទៀត ក្នុងករណីដែលយើងពុលចំណីអាហារ គួរប្រញាប់ទៅរកគ្រូពេទ្យ ដោយសារការពុលចំណីអាហារអាចបង្កជាគ្រោះថ្នាក់ដល់សុខភាព ពិសេសចំពោះក្រុមមនុស្សដូចជា៖
[embed-health-tool-heart-rate]
មនុស្សចាស់៖ នៅពេលវ័យកាន់តែចាស់ទៅៗ ប្រព័ន្ធការពាររាងកាយមិនខ្លាំងក្លា អាចការពារខ្លួនពីការឆ្លងមេរោគដូចកាលនៅក្មេងបានឡើយ។
ស្ត្រីពពោះ៖ អំឡុងពេលពពោះ ការប្រែប្រួលប្រព័ន្ធរំលាយអាហារ និងចលនាឈាមរត់អាចបង្កើនហានិភ័យនៃការពុលអាហារ។ ស្ត្រីពពោះអាចមានប្រតិកម្មខ្លាំងជាងអ្នកដទៃៗ ហើយបើក្នុងករណីកម្រខ្លះ វាអាចប៉ះពាល់ទៅដល់ទារកក្នុងផ្ទៃផងដែរ។
ទារក ឬក្មេងតូចៗ៖ ដោយសារនៅតូច ប្រព័ន្ធការពាររាងកាយ នៅមិនទាន់លូតលាស់ពេញលក្ខណៈនៅឡើយ។
មនុស្សមានជំងឺរ៉ាំរ៉ៃ៖ មានជំងឺរ៉ាំរ៉ៃដូចជា ជំងឺទឹកនោមផ្អែម ថ្លើម អេដស៍ ឬមួយទទួលការព្យាបាលដោយគីមី ឬការព្យាបាលដោយកាំរស្មីសម្រាប់ជំងឺមហារីក កាត់បន្ថយការឆ្លើយតបរបស់ប្រព័ន្ធភាពស៊ាំ។
អត្ថបទគួរអាន៖
- ពុលអាហារអំឡុងពេលពពោះគ្រោះថ្នាក់អត់? បង្ការបែបណា?
- ញ៉ាំបង្គាឆៅ តើអាចគ្រោះថ្នាក់ទេ?
- Sushi មានប្រយោជន៍ច្រើន តែមានហានិភ័យខ្លះ គ្នាយើងគួរដឹង
- កូនតូចពុលចំណីអាហារ ប្រើវិធីងាយៗនេះជួយសង្គ្រោះបាន
- គួរដឹង! រោគសញ្ញាពុលចំណីអាហារកម្រិតស្រាល និងធ្ងន់ធ្ងរ
- ពុលចំណីអាហារ ហាមធ្វើរឿងនេះដាច់ខាត អាចប៉ះពាល់ពោះវៀនកាន់តែខ្លាំង
ចំណុចសំខាន់
– ពេលយើងពុលចំណីអាហារ ដាច់ខាតមិនត្រូវប្រើថ្នាំទប់រាកនោះទេ ព្រោះវាអាចបណ្ដាលឲ្យប៉ះពាល់ពោះវៀនកាន់តែខ្លាំង។
– ក្នុងករណីដែលយើងពុលចំណីអាហារ គួរប្រញាប់ទៅរកគ្រូពេទ្យ ដោយសារការពុលចំណីអាហារអាចបង្កជាគ្រោះថ្នាក់ដល់សុខភាព ពិសេសចំពោះក្រុមមនុស្សដូចជា៖
- មនុស្សចាស់
- ស្ត្រីពពោះ
- ទារក ឬក្មេងតូចៗ
- មនុស្សមានជំងឺរ៉ាំរ៉ៃ