ដោយសារតែវីរុសបម្លែងថ្មីអូមីក្រុង ទោះមិនបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់អាយុជីវិតលឿនរហ័សដូច Delta ក៏ដោយក៏ប៉ុន្តែនៅឯអាមេរិក និងមួយភាគធំ អឺរ៉ុបកំពុងស្ថិតក្រោមផ្សែងខ្មៅរបស់វីរុសបម្លែងថ្មីនេះក្រែលក្រាស់ពេក ឥឡូវនេះ Pfizerប្រកាសចរាចរចេញវ៉ាក់សាំងពិសេសសម្រាប់តែ អូមីក្រុងប៉ុណ្ណោះ។
សហរដ្ឋអាមេរិកដែលបច្ចុប្បន្នកំពុងមានអ្នកឆ្លងវីរុសកូវីដ១៩ ឈរនៅលំដាប់លេខ១ លើពិភពលោក បានប្រកាសថា ខ្លួនកំពុងរៀបចំចាក់សាកល្បងថ្នាំបង្ការ ឬវ៉ាក់សាំងប្រឆាំងអូមីក្រុង ៣ដូសចំពោះពលរដ្ឋមិនទាន់ចាក់ និង យកធ្វើជាដូសជំរុញ សម្រាប់អ្នកចាក់ ២ដូសរួចរាល់។
កម្មវិធីពិនិត្យគ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ
Pfizer និង BioNTech ដែលជាតួអង្គដ៏សំខាន់ក្នុងការផលិតវ៉ាក់សាំងត្រៀមបញ្ចេញប្រឆាំងទល់ឥទ្ធិពលរបស់អូមីក្រុង អះអាងថាខ្លួនកំពុងធ្វើការជាមួយក្រសួងពាក់ព័ន្ធយកវ៉ាក់សាំងនេះចាក់ជាដូសទី៤ ចំពោះអ្នកដែលបានចាក់វ៉ាក់សាំងដូសទី៣ ប្រភេទ Pfizer-bioNTech រួចចន្លោះ ៣–៦ខែរួចហើយ។ ជំហានបន្ទាប់ក្រុមហ៊ុននឹងបន្តសាកល្បងលើពលរដ្ឋហោចណាស់ ១ ៤០០នាក់ មុនឈានដល់យុទ្ធនាការធំ។ តែទោះជាលឿនប៉ុណ្ណា ក៏ការធ្វើតេស្តសាកល្បងនេះ មិនចប់មុនដាច់ខែ មីនា ២០២២នេះដែរ។ ជម្រើសនិងដំណោះស្រាយរបស់អាមេរិកដែលជាយុទ្ធសាស្ត្រដោះស្រាយវិបត្តិការឆ្លងរាលដាលកូវីដ១៩ ចេះតែបន្តទៅមុខ ទាំងការបោះគំនិតបង្កើតថ្នាំគ្រាប់ព្យាបាលកូវីដ១៩ និងបង្កើតវ៉ាក់សាំងពិសេសសម្រាប់តែអូមីក្រុង ទោះជាកន្លងទៅអ្នកវិទ្យាសាស្ត្រអ៊ីស្រាអែលធ្លាប់រិះគន់ និងវាយតម្លៃទាបពីកម្រិតថ្នាំវ៉ាក់សាំងដូសជំរុញថា មិនខ្លាំងគ្រប់គ្រាន់ក្នុងការការពារអូមីក្រុងបានទេ។
កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ
កម្មវិធីពិនិត្យបញ្ហាលិង្គមិនឡើងរឹងអនឡាញ
ការចាក់វ៉ាក់សាំងប្រឆាំងជំងឺជារឿងសំខាន់ ជាពិសេសពពួកវីរុសបម្លែងថ្មីកូវីដ១៩ ឲ្យគ្រប់ដូសទៅតាមការណែនាំ។ ជាក់ស្ដែងដូសជំរុញជាសមាសធាតុសំខាន់បន្ថែមក្រោយទទួលវ៉ាក់សាំងគ្រប់ដូសរួច ព្រោះវាជាការបន្តជំហានទប់ទល់នឹងការវិវត្តន៍របស់ក្រុមវីរុសបម្លែងថ្មីក្រោយៗទៀត មិនថាតែ “អូមីក្រុង” មួយទេ។ នេះជាការបញ្ជាក់របស់ប្រធានផ្នែកស្រាវជ្រាវនិងការអភិវឌ្ឍន៍ Kathrin Jansen ម្សិលមិញ។
កន្លងទៅ CDC អាមេរិកធ្លាប់លើកសរសើរគុណភាព Pfizer-bioNTech ថា ចាក់តែ ២ដូសមិនអាចការពារវីរុសបម្លែងថ្មី អូមីក្រុុងបានទេ តែដូសទី៣ របស់ Pfizer មានកម្រិតការពាររហូតដល់ទៅ ៩០% ជាង។
អាន៖
- វីរុសបំប្លែងថ្មី អូមីក្រុង ភាគច្រើនឆ្លងតែក្មេងជាងមនុស្សធំ?
- ដូសទី៤ ដុះអង់ទីករមែន តែមិនទាន់ខ្លាំងដល់កម្រិតការពារអូមីក្រុងបានទេ
- ស្ត្រីពពោះមិនទាន់ចាក់វ៉ាក់សាំងកូវីដ-១៩ បង្កជាក្ដីបារម្ភ ពេលអូមីក្រុងរាតត្បាត
- ដំណឹងល្អ! ថ្នាំគ្រាប់ព្យាបាលកូវីដ២ប្រភេទប្រកាសចេញតែស៊ីពេលផលិត
- អ្នកជាសះស្បើយពីអូមីក្រុង អាចជួបរោគសញ្ញាមួយនេះ
- ហេតុផល ៥យ៉ាង ត្រូវព្យាយាមចៀសវាងការឆ្លងអូមីក្រុងឲ្យបាន
- វីរុសបំប្លែងថ្មី អូមីក្រុង អាចចេញរោគសញ្ញាមួយនេះលើក្មេងក្រោម ៥ ឆ្នាំ
[embed-health-tool-bmi]