backup og meta

​អ្នក​ជំងឺ​​កូវីដ-១៩ ​​​ខ្លះ​​​មិន​ងាយ​​ជា​សះស្បើយ​​​​ ដោយសារមូលហេតុ ៤នេះ

​អ្នក​ជំងឺ​​កូវីដ-១៩ ​​​ខ្លះ​​​មិន​ងាយ​​ជា​សះស្បើយ​​​​ ដោយសារមូលហេតុ ៤នេះ

គ្នា​យើង​ជា​ច្រើន​ពិត​ជា​ចង់​ដឹង​ហើយ​ថា​ តើ​​មនុស្ស​ប្រភេទ​ណា​​ដែល​ងាយ​ប្រឈម​នឹង​ការ​​ឆ្លង​វីរុស​កូវីដ​-១៩​ ក៏​ដូចជា​​​មាន​​រោគសញ្ញា​​ខាង​​រាងកាយ​ សរសៃ​ប្រសាទ ឬ​ការ​យល់​ដឹង​ដែល​មិន​ងាយ​​​​​ជា​សះស្បើយ​មិន​ខាន​។​

យោង​តាម​លទ្ធផល​នៃ​ការ​​ស្រាវជ្រាវ​​ និង​​ការ​តាមដាន​លើ​​អ្នក​ជំងឺ​កូវីដ-១៩​​​ ​ជាង ​២០០​នាក់​ សម្រាប់​រយៈពេល​ ២​ទៅ​ ៣​ខែ ​​បាន​រក​ឃើញ​ថា មាន​​កត្តា​ជីវសាស្ត្រ​ចំនួន​៤​ ដែល​​ធ្វើ​ឲ្យ​យើង​អាច​ប៉ាន់​​ស្មាន​បាន​ថា ​​តើ​អ្នក​ជំងឺ​ត្រូវ​ការ​​ពេល​យូរ​​ក្នុង​ការ​ព្យាបាល​ជំងឺ​កូវីដ​-១៩ ​ដែរ​ឬ​អត់​​ ហើយ​កត្តា​ទាំងនេះ​​ ​ក៏​អាច​កំណត់​​​​បាន​​ពី​រយៈពេល​ព្យាបាល​ តាំង​ពី​​នៅ​ដំណាក់កាល​ដំបូង​ក្រោយ​ឆ្លង​មេរោគ​កូវីដ​-១៩​ មក​ម្ល៉េះ​​​។

ទន្ទឹម​នឹង​នេះ​ដែរ ក្រុម​អ្នក​ស្រាវជ្រាវ​ក៏​​បាន​​ឲ្យ​ដឹង​ថា​ កត្តា​ទាំង ​៤​នេះ​ មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​នឹង​ការ​ឆ្លង​កូវីដ​ រយៈពេល​យូរ​ មិន​ថា​ការ​ឆ្លង​ដំបូង​មាន​សភាព​ធ្ងន់ធ្ងរ ឬ​ស្រាល​ប៉ុនណា​ឡើយ។​ មួយ​វិញ​ទៀត​ ​អ្នក​ស្រាវជ្រាវ​ក៏​អាច​​​យល់​ដឹង​​ពី​វិធីសាស្ត្រ​​ការពារ ឬ​ព្យាបាល​ករណី​ឆ្លង​កូវីដ​-១៩ រយៈពេល​យូរ​ រួម​ទាំង​​ការ​​ផ្ដល់​ថ្នាំ​ប្រឆាំង​នឹង​វីរុស​ភ្លាម​ៗ បន្ទាប់​ពី​រក​ឃើញ​ថា​វិជ្ជមាន​កូវីដ​-១៩​ ផង​ដែរ​។

គណនា BMI

គណនា BMR

កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ

កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ

កត្តា​ ៤​យ៉ាង​ នាំ​ឲ្យ​ការ​ព្យាបាល​កូវីដ-១៩​​ មាន​រយៈពេល​យូរ

កត្តា​មួយ​ក្នុង​ចំណោម​កត្តា​ទាំង​ ៤ ដែល​ក្រុម​អ្នក​ស្រាវជ្រាវ​អាច​​​កំណត់​បាន​នោះ​គឺ ហ្សែន RNA នៅ​ក្នុង​ឈាម​​បន្ទាប់​ពី​ឆ្លង​ដំបូង ដែល​ចង្អុល​បង្ហាញ​ពី​ការ​ផ្ទុក​មេរោគ។ កត្តា​មួយ​ទៀត​ គឺ​វត្តមាន​របស់​​អង់ទីករ​កើត​ឡើង​ដោយ​ខ្លួន​ឯង​ ដែល​​​វាយលុក​ជាលិកា​ក្នុង​រាងកាយ​ដោយ​ការ​ភ័ន្តច្រឡំ​។ ចំណែក​ឯ​កត្តា​ទី​៣​នោះ​ គឺ​កត្តា​មេរោគពពួក Epstein-Barr virus ​មាន​សកម្មភាព​ឡើង​វិញ  ដែល​ច្រើន​តែ​​កើត​លើ​អ្នក​ដែល​មាន​វ័យ​ក្មេង​ ​ដែល​មិន​ចេញ​រោគសញ្ញា​។

រី​ឯ​កត្តា​ចុងក្រោយ​ ​​ដែល​នាំ​ឲ្យ​អ្នក​ខ្លះ​​កើត​កូវីដ-១៩ ​ហើយ​ មិន​ងាយ​ជា​សះស្បើយ​នោះ ​គឺ​អ្នក​​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២ ដែល​អាច​​​បង្កើន​ហានិភ័យ​នៃ​ការ​ឆ្លង​កូវីដ​-១៩ រយៈពេល​យូរ និង​​មិន​ងាយ​ជា​សះស្បើយ​​ឡើយ​។

កូវីដ៧

អានបន្ត​៖

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

​​​​​​​​​​​​New research: 4 factors that may increase chances of long Covid

https://indianexpress.com/article/explained/long-covid-factors-research-explained-7743205/

These 4 Things May Raise Your Chance Of Getting Long Covid, Researchers Say

https://khn.org/morning-breakout/these-4-things-may-raise-your-chance-of-getting-long-covid-researchers-say/

Studies Identify Risk Factors for Long COVID

https://www.the-scientist.com/news-opinion/studies-identify-risk-factors-for-long-covid-69648

កំណែ​ប្រែបច្ចុប្បន្ន

27/01/2022

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត


អត្ថបទពាក់ព័ន្ធ

ដឹងអត់ថា អ្នកធ្លាប់ឆ្លងកូវីដ១៩ហើយអាច​អត់​កូន​រយៈខ្លី?​

ដំណឹង​ល្អ! WHO ថា អូមីក្រុង​អាច​​​ជា​កូនពៅ​ជំងឺ​រាតត្បាត​​កូវីដ​-១៩​


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jan 27, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម