អ្នកជំនាញផ្នែកវេជ្ជសាស្ត្រក្នុងប្រទេសជប៉ុនបានកត់សម្គាល់ពីការកើនឡើងនៃអ្នកជំងឺវ័យចំណាស់ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យដោយសារឆ្លងវីរុសអូមីក្រុងបំប្លែង BA.2 ជាហេតុបណ្ដាលឲ្យអត្រាមនុស្សចាស់សម្រាកមន្ទីរពេទ្យកើនឡើងដល់កម្រិតគួរឲ្យបារម្ភមួយក្នុងប្រទេសជប៉ុន។ នេះបើយោងតាម The Japan News ។
បើនិយាយពីរោគសញ្ញា ក្រុមគ្រូពេទ្យសង្កេតឃើញថា អ្នកជំងឺវ័យចំណាស់ទាំងនោះមានចេញសញ្ញាជំងឺរលាកសួតស្រួចស្រាល់បន្ទាប់ពីឆ្លងវីរុសអូមីក្រុងបំប្លែង BA.2។
យោងតាមសារព័ត៌មាន The Daily Express លោកវេជ្ជបណ្ឌិត Akira Kano នាយកមន្ទីរពេទ្យសង្គ្រោះបន្ទាន់ Fujimino ក្នុងប្រទេសជប៉ុនបានឲ្យដឹងថា កត្តានេះបានធ្វើឲ្យមនុស្សចាស់វិវត្តទៅជារោគសញ្ញាកូវីដ-១៩កាន់តែធ្ងន់ធ្ងរ។
កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ
កម្មវិធីពិនិត្យបញ្ហាលិង្គមិនឡើងរឹងអនឡាញ
“ក្រុមអ្នកជំងឺវ័យចំណាស់បានទទួលវ៉ាក់សាំងការពារកូវីដ-១៩ យ៉ាងហោចណាស់ក៏គ្រប់ចំនួន២ដូសដែរ ប៉ុន្តែវាហួសពេលយូរដែរហើយបន្ទាប់ពីយុទ្ធនាការចាក់វ៉ាក់សាំង ហើយឥឡូវនេះអ្នកជំងឺវ័យចំណាស់កំពុងទទួលរងនូវជំងឺរលាកសួតស្រួចស្រាល់។”
វេជ្ជបណ្ឌិតខាងលើបានឲ្យដឹងថា វីរុសអូមីក្រុងបំប្លែង BA.2 ត្រូវបានអ្នកជំនាញជាច្រើនលើកឡើងថាមិនសូវបង្កគ្រោះថ្នាក់ដល់សុខភាពធ្ងន់ធ្ងរនោះទេ ប៉ុន្តែការពិតទៅវាអាចធ្វើឲ្យសុខភាពយើងប្រឈមគ្រោះថ្នាក់បើផ្អែកទៅតាមអ្វីដែលរកឃើញលើមនុស្សវ័យចំណាស់ក្នុងក្នុងប្រទេសជប៉ុនពេលបច្ចុប្បន្ននេះ។
គួរអាន៖
- វីរុសបំប្លែងថ្មី អូមីក្រុង ភាគច្រើនឆ្លងតែក្មេងជាងមនុស្សធំ?
- ដូសទី៤ ដុះអង់ទីករមែន តែមិនទាន់ខ្លាំងដល់កម្រិតការពារអូមីក្រុងបានទេ
- ស្ត្រីពពោះមិនទាន់ចាក់វ៉ាក់សាំងកូវីដ-១៩ បង្កជាក្ដីបារម្ភ ពេលអូមីក្រុងរាតត្បាត
- ដំណឹងល្អ! ថ្នាំគ្រាប់ព្យាបាលកូវីដ២ប្រភេទប្រកាសចេញតែស៊ីពេលផលិត
- អ្នកជាសះស្បើយពីអូមីក្រុង អាចជួបរោគសញ្ញាមួយនេះ
- ហេតុផល ៥យ៉ាង ត្រូវព្យាយាមចៀសវាងការឆ្លងអូមីក្រុងឲ្យបាន
- វីរុសបំប្លែងថ្មី អូមីក្រុង អាចចេញរោគសញ្ញាមួយនេះលើក្មេងក្រោម ៥ ឆ្នាំ
[embed-health-tool-bmi]