backup og meta

ប្រយ័ត្នចំពោះ​ក្មេង! ឧបករណ៍​​តេស្ត​រហ័ស ​អាច​ធ្វើ​ឲ្យ​ក្មេង​ពុល​បាន​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រយ័ត្នចំពោះ​ក្មេង! ឧបករណ៍​​តេស្ត​រហ័ស ​អាច​ធ្វើ​ឲ្យ​ក្មេង​ពុល​បាន​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឧបករណ៍​ធ្វើ​តេស្ត​រហ័ស​ ស្វែង​រក​ជំងឺ​កូវីដ-១៩ អាច​ផ្ទុក​សារធាតុ ​Sodium Azide ដែល​អាច​ធ្វើ​ឲ្យ​​យើង​ពុល​ និង​បង្ក​ជា​​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​មួយ​ចំនួន​។ ជាក់​ស្ដែង ប្រូតេអ៊ីន​មេរោគ (អង់ទីហ្សែន​) ដែល​ទាក់ទង​នឹង​មេរោគ​​កូវីដ​-១៩​ អាច​ត្រូវ​បាន​រក​ឃើញ​ដោយ​ប្រើ​ឧបករណ៍​តេស្ត​រហ័ស​ ដើម្បី​ធានា​ថា​ការ​ធ្វើ​រោគវិនិច្ឆ័យ​មាន​ភាព​​រហ័ស និង​ត្រឹមត្រូវ។ យ៉ាង​ណា​មិញ​ អ្នក​ជំនាញ​ព្រមាន​ថា ដប​តូច​​នៃ​​សារធាតុ​រាវ​​នៅ​ក្នុង​ឧបករណ៍​តេស្ត​រហ័ស​មួយ​ចំនួន​ មាន​ផ្ទុក​សារធាតុ​ Sodium Azide ដែល​មាន​ជាតិ​ពុល​ និង​គ្រោះថ្នាក់​ ជា​ពិសេស​សម្រាប់​កុមារ​តូច​ៗ​។

រដ្ឋបាល​ចំណីអាហារ​ និង​ឪ​ស​ថ(FDA)​ អាមេរិក ក៏​ព្រមាន​ទាក់ទង​នឹង​ផល​ប៉ះពាល់​ដ៏​គ្រោះថ្នាក់​នៃSodium Azide នៅ​ក្នុង​ឧបករណ៍​ធ្វើ​តេស្ត​រហ័ស​នេះ​​ដែរ​ ដោយ​បញ្ជាក់​ថា​សារធាតុ​សម្រាប់​ធ្វើ​តេស្ត​​ផ្ទុក ​Sodium Azide ​​អាច​​បង្ក​គ្រោះថ្នាក់​ ប្រសិនបើ​យើង​ស្រូប​ លេប​ ឬ​ប៉ះពាល់​ស្បែក​។ ដូច្នេះ​ហើយ​ ក្នុង​ករណី​ប៉ះពាល់​នឹង​ស្បែក​​ គ្នា​យើងគួរលាង​សម្អាត​ភ្លាម​ៗ​ជាមួយ​នឹង​ទឹក​ឲ្យ​បានស្អាត​​។

គណនា BMI

គណនា BMR

កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ

កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ

​អ្វី​ទៅ​ជាSodium Azide ?

Sodium Azide​ជា​សារធាតុ​រឹង​ពណ៌​ស​ដែល​គ្មាន​ក្លិន​ ​មាន​សកម្មភាព​រហ័ស និង​អាច​ក្លាយ​ជា​សារធាតុ​គីមី​ដ៏​សាហាវ​ នេះ​បើ​យោង​តាម​មជ្ឈមណ្ឌល​​ត្រួត​​ពិនិត្យ​ និង​បង្ការ​ជំងឺ​ឆ្លង (CDC) អាមេរិក។ នៅ​ពេល​ដែល​លាយ​ជាមួយ​ទឹក​ ឬ​អាស៊ីដ​ Sodium Azide​​បាន​ផ្លាស់ប្ដូរ​យ៉ាង​ឆាប់​រហ័ស​​ទៅ​ជា​ឧស្ម័ន​ពុល​។

រោគសញ្ញា​​នៅ​ពេល​ដែល​យើង​ប៉ះពាល់​នឹង​ Sodium Azide​​​​

​​​​​​​​ពិត​ណាស់​ សូម្បី​តែ​កម្រិត​តិចតួច​នៃ ​Sodium Azide​​ ក៏​អាច​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​ចុះ​ទាប វិល​មុខ ដួល​សន្លប់​ ឬ​គាំង​បេះដូង ក៏​ដូចជា​គ្រោះថ្នាក់​​សរសៃ​ឈាម​ខួរ​ក្បាល​​ចំពោះ​មនុស្ស​ពេញ​វ័យ​។ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​រាយការណ៍​​នៅ​ក្នុង​ទស្សនាវដ្ដី​American Journal of Emergency Medicine ​ថា​ការ​ប៉ះពាល់​នឹង​សារធាតុ​ដ៏​គ្រោះថ្នាក់​នេះ​ក្នុង​បរិមាណ​ច្រើន​ អាច​បណ្ដាល​ឲ្យ​ស្លាប់​បាន​។ ​ជា​ទូទៅ កម្រិត​Sodium Azide​នៅ​ក្នុង​ឧបករណ៍​តេស្ត​រហ័ស​ មិន​សូវ​ខ្ពស់​​ប៉ុន្មាន​ទេ ហើយ​ក៏​មិន​គ្រប់គ្រាន់​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​មនុស្ស​ពេញ​វ័យ​ចុះ​ទាប​ផង​ដែរ​។ លោក​ស្រី​វេជ្ជបណ្ឌិត​ Johnson-Arbor​ ​មាន​ប្រសាសន៍​ថា កុមារ​​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​ប្រឈម​នឹង​ជាតិ​ពុល​ ក្រោយ​ពេល​ដែល​លេប​សារធាតុ​ Sodium Azide​ នៅ​ក្នុង​កម្រិត​ណា​មួយ​ក៏​ដោយ​។

តេស្តកូវីដ

ជាក់​ស្ដែង មាន​ការ​រាយការណ៍​អំពី​ការ​ប៉ះពាល់​ដោយ​ចៃដន្យ​ទៅ​នឹង​សារធាតុ​រាវ​សម្រាប់​ធ្វើ​តេស្ត​ ​ដោយ​អ្នក​ខ្លះ​បាន​លេប​សូលុយស្យុង ខ្លះ​ទៀត​បាន​ធ្វើ​ឲ្យ​កំពប់​នៅ​លើ​ស្បែក​ និង​ខ្លះ​ទៀត​យក​មក​ដាក់​ភ្នែក​ដោយ​ការ​ភ័ន្តច្រឡំ​។ ប្រសិនបើ​​គ្នា​យើង ឬ​អ្នក​ជា​ទី​ស្រលាញ់​ ជា​ពិសេស​អា​អូន​តូច​ៗ​ប៉ះពាល់​នឹង​សារធាតុ​នេះ ចូរ​ប្រញាប់​​​ទៅ​ជួប​ជាមួយ​នឹង​គ្រូពេទ្យ​ជា​បន្ទាន់​។

អាន​បន្ថែម​៖

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

​COVID-19 Rapid Test Kits May Be Poisonous To Children; Know Symptoms To Avoid The Risk

https://www.thehealthsite.com/news/covid-19-rapid-test-kits-may-be-poisonous-to-children-know-symptoms-to-avoid-the-risk-862784/

COVID-19 Testing and Kids: What you Should Know

https://www.healthychildren.org/English/health-issues/conditions/COVID-19/Pages/Should-Your-Child-Be-Tested-for-COVID-19.aspx

Rapid Antigen Testing for COVID-19

http://www.bccdc.ca/health-info/diseases-conditions/covid-19/testing/rapid-antigen-testing

កំណែ​ប្រែបច្ចុប្បន្ន

08/02/2022

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

​អ្នក​ជំងឺ​​កូវីដ-១៩ ​​​ខ្លះ​​​មិន​ងាយ​​ជា​សះស្បើយ​​​​ ដោយសារមូលហេតុ ៤នេះ

វដ្ដ​រដូវ​អាចប្រែប្រួល​រយៈពេល​ខ្លី ក្រោយ​ស្រីៗចាក់​​វ៉ាក់សាំង​កូវីដ​-១៩


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Feb 08, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម