backup og meta

អ្នក​ជំនាញ​ថា អូមីក្រុង​ អាច​បង្ក​ឲ្យ​រលាក​ប្រព័ន្ធ​សរសៃ​ប្រសាទ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នក​ជំនាញ​ថា អូមីក្រុង​ អាច​បង្ក​ឲ្យ​រលាក​ប្រព័ន្ធ​សរសៃ​ប្រសាទ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ពិត​ណាស់​ វីរុស​កូវីដ​-១៩​ ​បង្ក​​​ជា​​បញ្ហា​សុខភាព​មួយ​ចំនួន​ដែល​​មាន​រោគសញ្ញា​យូរ​ជាង​ការ​រំពឹង​ទុក​​។ ​ជាក់​ស្ដែង អ្នក​ស្រាវជ្រាវ​ជនជាតិ​រុស្សី​បាន​រក​ឃើញ​ថា វ៉ារ្យង់​កូវីដ​-១៩​ ​ក៏​អាច​បណ្ដាល​ឲ្យ​មាន​ផលវិបាក​នៃ​ប្រព័ន្ធ​សរសៃ​ប្រសាទ​ផង​ដែរ​។ យោង​តាម​ការ​សិក្សា​ជា​ច្រើន​បាន​បង្ហាញ​ថា អ្នក​ដែល​ឆ្លង​វីរុស​បំប្លែង​ថ្មី ប្រភេទ​អូមីក្រុង​បាន​ត្អូញត្អែរ​ពី​រោគសញ្ញា​ដែល​មិន​ងាយ​បាត់​ទៅ​វិញ ហើយ​​បច្ចុប្បន្ន​នេះ​ មាន​ភស្តុតាង​បញ្ជាក់​ពី​ផលវិបាក​ផ្នែក​សរសៃ​ប្រសាទ​ទៀត​ផង​។

វ៉ារ្យង់​អូមីក្រុង បង្ក​ឲ្យ​មាន​ផលវិបាក​ និង​ការ​រលាក​ខួរ​ក្បាល​

លោក​ Andrey Isaev ស្ថាបនិក​ និង​​ជា​នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​ស្រាវជ្រាវ ​DNKOM​​​ ​មាន​ប្រសាសន៍​ថា វីរុស​បំប្លែង​ថ្មី អូមីក្រុង​អាច​នាំ​ឲ្យ​មាន​រោគសញ្ញា​រយៈពេល​វែង​ចំពោះ​មនុស្ស​ពេញ​វ័យ​ និង​ការ​រលាក​ជា​ប្រព័ន្ធ​ចំពោះ​ក្មេង​។ យ៉ាង​ណា​មិញ វីរុស​អូមីក្រុង​មិន​សូវ​វាយ​ប្រហារ​សួត​ ដូច​វីរុស​ប្រភេទ​មុន​ៗ​ឡើយ ប៉ុន្តែ​វីរុស​នេះ​អាច​​បំផ្លាញ​ខួរ​ក្បាល​ ព្រម​ទាំង​​បង្ក​ជា​ការ​រលាក​​ទៅ​វិញ​។

គណនា BMI

គណនា BMR

កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ

កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ

​​​​លោក​ Isaev​បន្ថែម​ថា ថ្វី​ត្បិត​តែ​អូមីក្រុង​មាន​រោគសញ្ញា​ស្រាល​ជាង​មុន​ និង​មិន​បង្ក​ឲ្យ​កើត​ជំងឺ​រលាក​សួត ហើយ​អ្នក​ជំងឺ​ក៏​​មិន​ចាំបាច់​ប្រើ​ម៉ាស៊ីន​សប់​ដង្ហើម​សិប្បនិមិត្ត​យ៉ាង​ណា​ក្ដី វា​អាច​មាន​ផល​វិបាក​ផ្សេង​ទៀត​។ លោក​បន្ត​ថា វីរុស​កូវីដ​-១៩​​ នា​ពេល​កន្លង​មក​ អាច​នាំ​ឲ្យ​មាន​ការ​រំខាន​ដល់​ប្រព័ន្ធ​សរសៃ​ប្រសាទ​ធ្ងន់ធ្ងរ​ ហើយ​​​បញ្ហា​សុខភាព​មួយ​នេះ ក៏​អាច​កើត​ឡើង​នៅ​ពេល​ដែល​យើង​​ឆ្លង​វីរុស​បំប្លែង​ថ្មី ប្រភេទ​អូមីក្រុង​ដូច​គ្នា។​

អូមីក្រុង

ប្រសិនបើ​កុមារ​ឆ្លង​​វីរុស​បំប្លែង​ថ្មី ប្រភេទ​អូមីក្រុង​ ការ​រលាក​ចូលប្រព័ន្ធឈាមអាច​វិវត្ត​លើ​ពួក​គេ​ ហើយ​រោគសញ្ញា​ទូទៅ​បំផុត​របស់​វីរុស​មួយ​នេះ គឺ​ឈឺ​ក្បាល​ អស់​កម្លាំង ឈឺ​បំពង់​ក ក្អក​ស្ងួត ក្ដៅ​ខ្លួន​ និង​បាត់បង់​ចំណង់​អាហារ​។ រហូត​មក​ទល់​ពេល​នេះ ការ​ស៊ើប​អង្កេត​បាន​បង្ហាញ​ថា វីរុស​បំប្លែង​ថ្មី អូមីក្រុង​ភាគ​ច្រើន​ប៉ះពាល់​ដល់​ប្រព័ន្ធ​​ផ្លូវ​ដង្ហើម​ផ្នែក​ខាង​លើ ដោយ​មាន​ភស្តុតាង​តិចតួច​ប៉ុណ្ណោះ ដែល​ថា​វា​មាន​ផល​ប៉ះពាល់​​ដល់​សួត​របស់​អ្នក​ជំងឺ​​។

អាន​បន្ថែម​៖

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Omicron Variant Can Trigger Nervous System Inflammation, Experts Warn

https://www.thehealthsite.com/news/omicron-variant-can-trigger-nervous-system-inflammation-experts-warn-863766/

The neurological impact of COVID-19: What we know so far

https://www.medicalnewstoday.com/articles/the-neurological-impact-of-covid-19-what-we-know-so-far

Can Omicron Cause Long Covid?

https://www.nytimes.com/2022/01/19/health/omicron-long-covid-symptoms.html

កំណែ​ប្រែបច្ចុប្បន្ន

15/02/2022

Written by វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ


Written by

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


កែ Feb 15, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម