backup og meta

ចេញឈាមខាងក្នុងស្បែកបណ្តាលមកពីអ្វី? មានរោគសញ្ញាអ្វីខ្លះ?

ចេញឈាមខាងក្នុងស្បែកបណ្តាលមកពីអ្វី? មានរោគសញ្ញាអ្វីខ្លះ?

ការ​ចេញ​ឈាម​នៅ​​ខាង​ក្នុង​ស្បែក​​ កើត​ឡើង​នៅ​ពេល​ដែល​សរសៃ​ឈាម​តូច​ៗ​បែក​នៅ​​ក្រោមស្បែក​។ សរសៃ​ឈាម​ដែល​ខូច​ទាំង​នេះ អាច​មើល​ទៅ​ដូចជា​ចំណុច​ក្រហម​តូច​ៗ ឬ​​មាន​ពណ៌​ស្វាយ​ ខៀវ ឬ​ខ្មៅ ដែល​ជា​ទូទៅ​​មាន​លក្ខណៈ​ស្រាល​ និង​អាច​ជា​សះស្បើយ​​​ក្នុង​រយៈពេល ​២​សប្ដាហ៍​។

អ្នក​ណា​ខ្លះ​​ប្រឈម​នឹង​​ការ​ចេញ​ឈាម​នៅ​ខាង​ក្នុង​ស្បែក?

ជា​ទូទៅ យើង​​ម្នាក់​ៗ​សុទ្ធ​តែ​អាច​​មាន​ស្នាម​ជាំ (​ដែល​ជា​ប្រភេទ​​នៃ​ការ​ចេញ​ឈាម​នៅ​ក្នុង​ស្បែក​ទូទៅ​បំផុត​​)​។ ប៉ុន្តែ​ ​អ្នក​ខ្លះ​អាច​ងាយ​កើត​មាន​ស្នាម​ជាំ ក្នុង​នោះ​រួម​មាន​៖

  • អ្នក​ដែល​មាន​អាយុ​ច្រើន​ជាង​៦៥​ឆ្នាំ
  • ប្រើប្រាស់​ថ្នាំ​ពង្រាវ​ឈាម
  • ប្រើប្រាស់​អាហារ​បំប៉ន​ដែល​បង្កើន​ហានិភ័យ​នៃ​ការ​ចេញ​ឈាម​ ដូចជា​ពពួក​វីតាមីន​E
  • អ្នក​មាន​ស្បែក​ស
  • អ្នក​លេង​កីឡា ។

ចង់គណនា BMI ចុចទីនេះ!

ចង់គណនា BMR ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចងពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ!

បញ្ហា​សុខភាព​មួយ​ចំនួន ដែល​ធ្វើ​ឲ្យ​យើង​ងាយ​កើត​មាន​ស្នាម​ជាំ ឬ​​ចេញ​ឈាម​ មាន​ដូចជា៖

​​​​កត្តា​អ្វី​ខ្លះ​ដែល​នាំ​ឲ្យ​​ចេញ​ឈាម​នៅ​ក្នុង​ស្បែក​?

ការ​រង​របួស​ ជា​មូលហេតុ​ទូទៅ​បំផុត​​ដែល​នាំ​ឲ្យ​ចេញ​ឈាម​នៅ​ក្នុង​ស្បែក។ កត្តា​ផ្សេង​ទៀត​ មាន​៖

  • ប្រឹង​យំ ក្អក ឬ​ក្អួត​
  • ពាក់​ស្បែក​ជើង សំលៀកបំពាក់​ ឬ​វ៉ែនតា ​មិន​មាន​ផាសុកភាព

រោគសញ្ញា​នៃ​ការ​ចេញ​ឈាម​ក្នុង​ស្បែក​មាន​អ្វី​ខ្លះ?

​ជួនកាល​ រោគសញ្ញា​តែ​មួយ​គត់​​នៃ​ការ​ចេញ​ឈាម​ក្នុង​ស្បែក​​ គឺ​ការ​ប្រែ​ពណ៌​ស្បែក​ ដោយ​មាន​ស្នាម​ពណ៌​ក្រហម​ ខ្មៅ ខៀវ​ ឬ​ស្វាយ ហើយ​ស្នាម​ជាំ​ខ្លះ​ទៀត​ អាច​មាន​ការ​ឈឺចាប់​ ហើម​ ឬ​ឈឺចាប់​នៅ​ពេល​ដែល​យើង​ប៉ះពាល់។

អត្ថបទគួរអាន៖

ការ​ព្យាបាល​នៃ​ការ​ចេញ​ឈាម​ខាង​ក្នុង​ស្បែក​

ជា​ធម្មតា យើង​អាច​ព្យាបាល​ការ​ចេញ​ឈាម​ខាង​ក្នុង​ស្បែក​ដោយ​ខ្លួន​ឯង​បាន។ សម្រាប់​ស្នាម​ជាំ​តូចតាច យើង​អាច​៖

  • ស្អំ​​ទឹកកក​នៅ​បរិវេណ​រង​របួស​រយៈពេល​១០​ ទៅ​១៥​នាទី​
  • ជៀសវាង​ប៉ះពាល់​ជាមួយ​នឹង​​កម្ដៅ​ដោយ​​ផ្ទាល់​ត្រង់​បរិវេណ​នោះ ក្នុង​រយៈពេល​៤៨​ម៉ោង​

យើង​គួរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​នៅ​ពេល​ណា ចំពោះ​បញ្ហា​ចេញ​ឈាម​ក្នុង​ស្បែក​?

ប្រសិនបើ​យើង​ចេញ​ឈាម​ក្នុង​ស្បែក​យូរ​ជាង ​២​សប្ដាហ៍ គួរ​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​​ទើប​ជា​ការ​ប្រសើរ​។ បន្ថែម​ពី​នេះ យើង​ក៏​ចាំបាច់​ពិនិត្យ​សុខភាព ក្នុង​ករណី​ដែល​យើង​មាន​ស្នាម​ជាំ​ រួម​ជាមួយ​នឹង​លក្ខខណ្ឌ​ទាំង​នេះ៖

  • ឈាម​នៅ​ក្នុង​ទឹក​នោម​ ឬ​លាមក​
  • ឈាម​អញ្ចាញ​ធ្មេញ​
  • សន្លប់​ ឬ​វិល​មុខ
  • ​គ្រុន​ក្ដៅ​
  • ចង្អោរ ឬ​ក្អួត
  • ឈឺចាប់​ខ្លាំង ឬ​ហើម។

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Bleeding Into the Skin

https://my.clevelandclinic.org/health/diseases/22820-bleeding-into-the-skin

Bleeding into the skin

​​https://medlineplus.gov/ency/article/003235.htm

Bruises and Blood Spots Under the Skin

https://myhealth.alberta.ca/Health/Pages/conditions.aspx?hwid=bruse

Petechiae: What They Are and What to Do About Them

https://www.healthgrades.com/right-care/skin-hair-and-nails/petechiae

កំណែ​ប្រែបច្ចុប្បន្ន

05/07/2022

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ទារក ឬកុមារ បើកើតជំងឺឈាមម្យ៉ាងនេះហើយ ត្រូវព្យាបាលអស់មួយជីវិត

កូនកើតមកមានជំងឺឈាមម្យ៉ាងនេះ ៧០% ដោយសារតំណពូជពីម្តាយ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jul 05, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម