ការបង្ហាញរោគសញ្ញាមួយចំនួនដូចជា ការស្រេកទឹកខ្លាំង អស់កម្លាំង នោមញឹក ស្រកគីឡូ ឃ្លានអាហារខុសពីធម្មតា នោះគ្រាន់តែស្ថិតក្នុងការសង្ស័យកើតជំងឺទឹកនោមផ្អែម ឬ បម្រុងនឹងកើតជំងឺទឹកនោមផ្អែមតែប៉ុណ្ណោះ។ យើងអាចជួសមើលបរិមាណ នៃកម្រិតជាតិស្ករក្នុងឈាម ឬដើម្បីកាន់តែច្បាស់ទៀតនោះ គ្រូពេទ្យនឹងធ្វើតេស្ដ HbA1c ដើម្បីវិនិច្ឆ័យរោគសញ្ញាទាំងនោះ។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ ចុចទីនេះ!
អ្វីទៅជាការធ្វើតេស្ដ HbA1c ហើយសំខាន់កម្រិតណា?
HbA1c គឺជាតេស្ដអេម៉ូក្លូប៊ីនដើម្បីតាមដានកម្រិតជាតិស្ករក្នុងឈាម រយៈពេល៣ខែចុងក្រោយ ដើម្បីដឹងច្បាស់ថា មនុស្សម្នាក់ពិតជាកើតជំងឺទឹកនោមផ្អែមប្រាកដមែន។ តេស្តនេះពិតជាមានសារៈខាន់ព្រោះអាចឲ្យយើងរកឃើញទាំងជំងឺទឹកនោមផ្អែមប្រភេទ១ និង ប្រភេទ២ ហើយអាចអនុវត្ដបានទាំងមនុស្សចាស់ និង ពេញវ័យ លើសពីនេះទៅទៀត វាក៏អាចបញ្ជាក់ច្បាស់លាស់ពីកម្រិតជាតិស្ករ និង ការវិវត្ដរបស់អ្នកជំងឺផងដែរ។
ជាលទ្ធផលប្រសិនបើរយៈពេល៣ខែ នៃការធ្វើតេស្ដលទ្ធផលបង្ហាញថា HbA1c ក្រោម ៥,៧% នោះកម្រិតជាតិស្ករគឺធម្មតាមិនមានជំងឺទឹកនោមផ្អែម ប្រសិនបើនៅចន្លោះពី ៥,៧% ទៅ ៦,៤% បង្ហាញថាត្រៀមកើតជំងឺទឹកនោមផ្អែម ប៉ុន្ដែបើ HbA1c ឡើងខ្ពស់ជាង ៦,៥% មានន័យថា បានកើតជំងឺទឹកនោមផ្អែមហើយ។ ប៉ុន្ដែយ៉ាងណាក៏ដោយ លទ្ធផលរបស់យើងម្នាក់ៗអាចមានន័យខុសគ្នាផងដែរ ដូច្នេះប្រសិនមានសំណួរអំពីលទ្ធផលគួរពិភាក្សាជាមួយគ្រូពេទ្យផ្ទាល់។
ហេតុអ្វីត្រូវធ្វើតេស្ដអេម៉ូក្លូប៊ីន?
មូលហេតុដែលត្រូវតេស្ដអេម៉ូក្លូប៊ីនពីព្រោះថា អេម៉ូក្លូប៊ីនគឺជាផ្នែកមួយនៃកោសិកាឈាមក្រហម ដែលដឹកនាំអុកស៊ីសែនពីសួតទៅសរីរាង្គផ្សេងទៀត។ ការធ្វើតេស្ត HbA1c បង្ហាញពីចំនួនកំហាប់ជាតិស្ករដែលភ្ជាប់ជាមួយអេម៉ូក្លូប៊ីនក្នុងរយៈពេល៣ខែចុងក្រោយ។ គេគិតជាមធ្យម ៣ ខែពីព្រោះ វាជារយៈពេលទូទៅមួយដែលកោសិកាឈាមក្រហមរស់នៅបាន។
អត្ថបទគួរអាន៖
- ទម្លាប់មិនល្អទាំង៦ បំផ្លាញសុខភាពបេះដូងដោយមិនដឹងខ្លួន
- ខ្វះឈាមទៅចិញ្ចឹមបេះដូង អាចចេញរោគសញ្ញាទាំងនេះ
- ផ្លែឈើទាំង៨មុខនេះ ល្អសម្រាប់សុខភាពបេះដូង
- ឈឺទ្រូងផ្នែកកណ្ដាល ឬខាងឆ្វេង ប្រយ័ត្នជំងឺសរសៃឈាមបេះដូង
- គ្រឿងផ្សំក្នុងអាហារ ៣មុខ អាចធ្វើឲ្យបេះដូងលោតខុសធម្មតា
- ធ្វើការពីផ្ទះ មុខកុំព្យូទ័រយូរម៉ោង អាចប្រឈមជំងឺបេះដូង
ការធ្វើតេស្ដ HbA1c មិនត្រឹមតែអាចបង្ហាញលទ្ធផលច្បាស់លាស់នៃការកើតជំងឺផ្អែមប៉ុណ្ណោះទេ ប៉ុន្ដែក៏អាចឲ្យយើងអាចតាមដានដឹងពីកំហាប់ជាតិស្ករក្នុងឈាមបានត្រឹមត្រូវផងដែរ។ ព្រោះការប្រែប្រួលកំហាប់ជាតិស្ករកើនឡើង ខ្លាំងអាចធ្វើឲ្យអ្នកជំងឺប្រឈមនឹងបញ្ហាសុខភាពធ្ងន់ធ្ងរ រួមមានជំងឺបេះដូង ជំងឺតម្រងនោម និង ការខូចខាតសរសៃប្រសាទជាដើម។
តើមានអ្វីផ្សេងទៀតត្រូវដឹងអំពីតេស្ត HbA1c ដែរឬទេ?
ការធ្វើតេស្ត HbA1c មិនប្រើសម្រាប់ជំងឺទឹកនោមផ្អែមពេលពពោះ ឬសម្រាប់ការធ្វើរោគវិនិច្ឆ័យជំងឺទឹកនោមផ្អែមលើកុមារទេ។ ដូចគ្នាដែរ បើយើងមានជំងឺស្លេកស្លាំង ឬ ជំងឺឈាមផ្សេងទៀត ការធ្វើតេស្ត HbA1c អាចមិនមានភាពត្រឹមត្រូវ១០០ភាគរយនោះទេ។ បើសិនជាយើងមានជំងឺទាំងនេះ និងប្រឈមនឹងជំងឺទឹកនោមផ្អែមទៀត គ្រូពេទ្យអាចណែនាំឲ្យយើងធ្វើតេស្តផ្សេងទៀត។
[embed-health-tool-bmi]