backup og meta

កុមារគួរញុំាជាតិស្ករប៉ុន្មានទើបមិនប្រឈមកើតជំងឺទឹកនោមផ្អែមប្រភេទ ២?

កុមារគួរញុំាជាតិស្ករប៉ុន្មានទើបមិនប្រឈមកើតជំងឺទឹកនោមផ្អែមប្រភេទ ២?

ជំងឺទឹកនោមផ្អែមប្រភេទ ២ មិនមែនកើតតែលើមនុស្សចាស់ទេ មនុស្សញវ័យ ក្មេងជំទង់ និងកុមារក៏អាចកើតជំងឺនេះដែរ។ ការកើនឡើងនៃចំនួនកុមារកើតជំងឺទឹកនោមផ្អែមប្រភេទ ២ គឺបណ្តាលមកពីជំងឺធាត់។ ការញុំាជាតិស្ករច្រើនអាចបណ្តាលឱ្យកុមាធាត់លើសគីឡូដែលជា មូលហេតុចម្បងបង្កឱ្យកុមារកើតជំងឺទឹកនោមផ្អែមប្រភេទ ២។ តើក្នុងមួយថ្ងៃកុមារអាចញុំាជាតិស្ករប៉ុន្មាន ទើបមិនប្រឈមហានិភ័យកើតជំងឺទឹកនោមផ្អែមប្រភេទ ២?

លោកស្រីសាស្រ្តាចារ្យ វេជ្ជបណ្ឌិតអុីវ ម៉ាឡែន អនុប្រធានមន្ទីរពេទ្យគន្ធបុប្ជាភ្នំពេញបានលើកឡើងថា ក្នុងឆ្នាំ២០២៤ មន្ទីរពេទ្យគន្ធបុប្ជាភ្នំពេញបានធ្វើរោគវិនិច្ឆ័យថ្មី និងទទួលព្យាបាលជំងឺទឹកនោមផ្អែមថ្មីចំនួន ៦១​ ករណី ដែលក្នុងនោះមានកុមារកើតជំងឺទឹកនោមផ្អែមប្រភេទ ២ មានចំនួន ៥%។ កុមារកើតជំងឺទឹកនោមផ្អែមប្រភេទ ២ គឺពពួកធាត់ ដែលពាក់ព័ន្ធនឹងការញុំារបបអាហារមិនល្អ ជាពិសេសភេសជ្ជៈផ្អែមភេសជ្ជៈប៉ូវកម្លាំង

សមាគមបេះដូងអាមេរិក (AHA) បានណែនាំថា ក្នុងមួយថ្ងៃកុមារអាយុពី ២ ទៅ ១៨ ឆ្នាំអាចញុំាជាតិស្ករតិចជាង ២៥ ក្រាម (៦ ស្លាបព្រាកាហ្វេ) ហើយក្នុងមួយសប្តាហ៍អាចញុំាភេសជ្ជៈផ្អែមត្រឹម ២៣៧ មីល្លីលីត្រ ព្រោះការញុំាជាតិស្ករលើសកម្រិតអាចបណ្តាលឱ្យកុមារធាត់ដែល បង្កហានិភ័យកើតជំងឺទឹកនោមផ្អែមប្រភេទ ២។

ជំងឺទឹកនោមផ្អែមប្រភេទ ២ Hello គ្រូពេទ្យ

ចង់គណនា BMR ចុចទីនេះ!

ចង់គណនា BMI ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

ធ្វើម៉េចដឹងថាក្នុងភេសជ្ជៈណាមានជាតិស្ករប៉ុន្មានស្លាបព្រាកាហ្វេ?

ដើម្បីដឹងពីកម្រិតជាតិស្ករក្នុងភេសជ្ជៈនីមួយៗ យើងអាចមើលក្នុងតារាងព័ត៌មានអាហារូបត្ថម្ភ ឬជីវជាតិអាហាររបស់ភេសជ្ជៈនោះ រួចធ្វើការគណនា។ ភេសជ្ជៈផ្អែម និងភេសជ្ជៈប៉ូវកម្លាំងមួយចំនួនដាក់បរិមាណជាតិស្ករសរុបក្នុងចំណុះមួយកំប៉ុង ឬដប ប៉ុន្តែសម្រាប់ភេសជ្ជៈផ្អែម និងភេសជ្ជៈប៉ូវកម្លាំងមួយចំនួនទៀត ដាក់តែបរិមាណជាតិស្ករសរុបក្នុងចំណុះ ១០០ មីល្លីលីត្រប៉ុណ្ណោះ។

ជាទូទៅស្ករ ៤,២ ក្រាមស្មើមួយស្លាបព្រាកាហ្វេ តែដើម្បីឱ្យស្រួលគណនា គេកំណត់យកត្រឹម ៤ ក្រាមស្មើមួយស្លាបព្រាកាហ្វេ។ ខាងក្រោមជារូបមន្តសម្រាប់គណនារកចំនួនជាតិស្ករសរុប គិតជាស្លាបព្រាកាហ្វេក្នុងភេសជ្ជៈផ្អែម និងភេសជ្ជៈប៉ូវកម្លាំងក្នុងចំណុះមួយកំប៉ុង ឬដប។

បរិមាណកម្រិតជាតិស្ករក្នុងចំណុះ ១០០ មីល្លីលីត្រ * ចំណុះសរុប / ៤,២ ក្រាម ឬ ៤ ក្រាម

ឧទាហណ៍៖ ទឹកក្រូចចំណុះ ១០០ មីល្លីលីត្រមានជាតិស្ករ ១០,៥ ក្រាម ចឹងក្នុងទឹកក្រូចមួយកំប៉ុងចំណុះ ៣៣០ មីល្លីលីត្រមានជាតិស្ករសរុបប្រហែល ៨ ស្លាបព្រាកាហ្វេ។

ក្រៅពីភេសជ្ជៈផ្អែម និងភេសជ្ជៈប៉ូវកម្លាំង អាហារមួយចំនួនដូចជា ស្ករគ្រាប់ បង្អែម នំផ្អែម ការ៉េម ដំណាប់ផ្លែឈើ យ៉ាអួរ ទឹកកកឈូស ទឹកប៉េងប៉ោះ​ ទឹកជ្រលក់បាប៊ីឃ្យូជាដើមក៏មានជាតិស្ករខ្ពស់ដែរ។ ក្រៅពីភេសជ្ជៈកំប៉ុង ឬដប ភេសជ្ជៈដូចជា តែបៃតង តែគុជ ទឹកផ្លែឈើកៀប ទឹកអំពៅ កាហ្វេទឹកដោះគោ ទឹកក្រឡុក ទឹកស៊ីរ៉ូជាដើមក៏មានជាតិស្ករខ្ពស់ដូចគ្នា។

ជំនួសឱ្យកូនញុំាភេសជ្ជៈ និងអាហារផ្អែមៗ ម៉ាក់ប៉ាអាចឱ្យកូនញុំាផ្លែឈើជំនួសវិញ ព្រោះសម្បូរវីតាមីន សារធាតុរ៉ែ និងជាតិសរសៃដែលល្អចំពោះសុខភាពកូន។

អត្ថបទគួរអាន៖

ចំណុចសំខាន់

សមាគមបេះដូងអាមេរិក (AHA) បានណែនាំថា ក្នុងមួយថ្ងៃកុមារអាយុពី ២ ទៅ ១៨ ឆ្នាំអាច៖
  • ញុំាជាតិស្ករតិចជាង ២៥ ក្រាម (៦ ស្លាបព្រាកាហ្វេ)
  • ក្នុងមួយសប្តាហ៍អាចញុំាភេសជ្ជៈផ្អែមត្រឹម ២៣៧ មីល្លីលីត្រ

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

How to Reduce Added Sugar in Your Child’s Diet: AAP Tips
https://www.healthychildren.org/English/healthy-living/nutrition/Pages/How-to-Reduce-Added-Sugar-in-Your-Childs-Diet.aspx

Sugar: How Bad Are Sweets for Your Kids?
https://health.clevelandclinic.org/sugar-how-bad-are-sweets-for-your-kids

Children should eat less than 25 grams of added sugars daily
https://www.smartstart.org/children-should-eat-less-than-25-grams-of-added-sugars-daily/

Diabetes in Kids – Signs and Causes
https://familydoctor.org/condition/diabetes-in-kids/

Type 2 diabetes in children
https://www.mayoclinic.org/diseases-conditions/type-2-diabetes-in-children/symptoms-causes/syc-20355318

កំណែ​ប្រែបច្ចុប្បន្ន

13/01/2025

អត្ថបទ​ដោយ សុខ វណ្ណ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ សុខ វណ្ណ


អត្ថបទពាក់ព័ន្ធ

ដុសធ្មេញញឹកញាប់ទំនងកាត់បន្ថយអត្រាកើតជំងឺទឹកនោមផ្អែមប្រភេទ២

បើចេញរោគសញ្ញា ៥ នេះ កូនអាចមានជំងឺទឹកនោមផ្អែមប្រភេទ២


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ 5 days ago

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម