ផលវិបាកជំងឺទឹកនោមផ្អែម

ផលវិបាក​ជំងឺ​​ទឹក​នោម​ផ្អែម - មាតិកា​នេះ​នឹង​លម្អិត​ពី​ផលប៉ះពាល់ ផលវិបាក និង​​វិធីសាស្ត្រ​ដោះស្រាយ​បញ្ហា​មួយៗ​ជា​ជំហានៗ​យ៉ាង​លម្អិត​បំផុត របស់​ជំងឺទឹកនោមផ្អែម

ចំណេះដឹងទូទៅ

ផលវិបាកជំងឺទឹកនោមផ្អែម

បើម៉ាក់កើតទឺកនោមផ្អែមពេលពពោះ កូនអាចមានហានិភ័យខ្ពស់កើតជំងឺនេះដែរ

ការស្រាវជ្រាវ​បាន​បង្ហាញ​ថា កូន​អាច​មាន​ហានិភ័យ​កើតជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១ មុន​អាយុ​២២​ឆ្នាំ ប្រសិនបើ​ម៉ាក់​ៗ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​​អំឡុង​ពេល​ពពោះ។ ពិត​ណាស់ ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១ កើត​ឡើង​នៅ​ពេល​ដែល​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​រាងកាយ​ ធ្វើការវាយ​ប្រហារ​កោសិកា​ដែល​ផលិត​អាំងស៊ុយលីន​នៅ​ក្នុង​លំពែង។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ប្រសិនបើ​ម៉ាក់​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ អា​អូន​ក៏​អាច​​ប្រឈម​នឹង​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២ និង​បញ្ហា​ធាត់​ជ្រុល​ផង​ដែរ។ ​ហានិភ័យ​ដទៃ​ទៀត​សម្រាប់​ទារក​ ក្រៅ​ពី​បង្ក​ឲ្យ​មាន​ផលវិបាក​អំឡុង​ពេល​យូរ​ហើយ ជំងឺ​ទឹក​នោម​ផ្អែម​អំឡុង​ពេល​ពពោះ​ ក៏​នាំ​ឲ្យ​មាន​ហានិភ័យ​អំឡុង​ពេល​ពពោះ​ដូច​គ្នា ដែល​រួម​មាន​៖ ទារក​មាន​ទំហំ​ធំ​ដែល​ទាមទារ​ឲ្យ​សម្រាល​ដោយ​វះកាត់ ទារក​កើតមុនខែ ខ្វះ​ជាតិ​ស្ករ​ក្នុង​ឈាម​ក្រោយ​សម្រាល​។ ម៉ាក់​ៗ​អាច​បង្ការ​ និង​គ្រប់គ្រង​ជំងឺ​ទឹក​នោម​ផ្អែម​អំឡុង​ពេល​ពពោះ​ដោយ​របៀប​ណា? ​ម៉ាក់​ៗ​​អាច​កាត់បន្ថយ​ហានិភ័យ​នៃ​ការវិវត្ត​ទៅ​ជា​ជំងឺ​ទឹក​នោម​ផ្អែម​អំឡុង​ពេល​ពពោះ ដោយ​ការ​គ្រប់គ្រង់​ទម្ងន់​ខ្លួន​ឲ្យ​បាន​ល្អ ធ្វើ​លំហាត់​ប្រាណ និង​ញ៉ាំ​របបអាហារ​ល្អ​ៗ​ មុន​ពេល​មាន​ផ្ទៃពោះ។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ គន្លឹះ​ថែទាំ​សុខភាព​ក្មេង​ បើ​ម្តាយ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​អំឡុង​ពេល​ពពោះ ថ្វី​ត្បិត​តែ​យើង​មិន​អាច​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១​លើ​កុមារ​ដែល​​ម៉ាក់​ៗ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ​ក៏​ពិត​មែន​ ប៉ុន្តែ​យើង​អាច​បញ្ចៀស​ហានិភ័យ​នៃ​ការវិវត្ត​ទៅ​ជា​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២ និង​ធាត់​ជ្រុល​​បាន​ ដោយ​ឲ្យ​កូន​បង្កើត​ទម្លាប់​រស់នៅ​ប្រកប​ដោយ​សុខភាព​ល្អ ដូចជា៖ ជំរុញ​ឲ្យ​កូន​បង្កើត​ផែនការ​របបអាហារ​ល្អៗ​ ដោយ​បញ្ចូល​នូវ​ផ្លែឈើ បន្លែ ប្រូតេអ៊ីន​គ្មាន​ខ្លាញ់ និង​ទឹក​ដោះគោ​មាន​ជាតិ​ខ្លាញ់​ទាប ណែនាំ​ឲ្យ​កូន​ហាត់ប្រាណ​ជា​ទៀងទាត់ និង​គ្រប់គ្រង​ទម្ងន់​ខ្លួន​ឲ្យ​បាន​ល្អ ជា​ពិសេស​ត្រូវ​តាមដាន​សុខភាព​ជា​ប្រចាំ​។ ចំណុចសំខាន់ ការស្រាវជ្រាវ​បាន​បង្ហាញ​ថា កូន​អាច​មាន​ហានិភ័យ​កើតជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១ មុន​អាយុ​២២​ឆ្នាំ ប្រសិនបើ​ម៉ាក់​ៗ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​​អំឡុង​ពេល​ពពោះ។ ពិត​ណាស់ ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១ កើត​ឡើង​នៅ​ពេល​ដែល​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​រាងកាយ​ វាយ​ប្រហារ​កោសិកសា​ដែល​ផលិត​អាំងស៊ុយលីន​នៅ​ក្នុង​លំពែង។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ប្រសិនបើ​ម៉ាក់​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ អា​អូន​ក៏​អាច​​ប្រឈម​នឹង​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២ និង​បញ្ហា​ធាត់​ជ្រុល​ផង​ដែរ។ អត្ថបទគួរអាន៖ ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក ស្បែកយារធ្លាក់ក្រោយសម្រាល សាកអនុវត្តតិចនិក ៥ នេះ ក្រោយសម្រាលកូនដើមទ្រូងឡើងសរសៃខៀវខ្វាត់ខ្វែង […]

ស្វែងរក ផលវិបាកជំងឺទឹកនោមផ្អែម

ផលវិបាកជំងឺទឹកនោមផ្អែម

អ្នកជំងឺទឹកនោមផ្អែមងាយ​ប្រឈម​ជំងឺបេះដូងមកពីមូលហេតុទាំងនេះ!

អ្នកជំងឺទឹកនោមផ្អែមទាំងពីរប្រភេទ អាចប្រឈមហានិភ័យខ្ពស់កើតជំងឺបេះដូងជាងមនុស្សធម្មតា។ ព្រោះថាជំងឺ​បេះ​ដូង​ភាគច្រើនកើតឡើង ដោយសារការមិនបានគ្រប់គ្រងសម្ពាធឈាមបានល្អ បូករួមទាំងជាតិស្ករ និង ខ្លាញ់ជាដើម។ ហេតុដូច្នេះហើយ អ្នកជំងឺទឹកនោមផ្អែមដែលមិនទាន់ឈានទៅរកជំងឺបេះដូងត្រូវដឹង និងការ​ពារ​ចំណុចនេះ។ កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! តាមការចុះផ្សាយរបស់មជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺឆ្លង(CDC) អាមេរិកបានបង្ហាញថា ជាច្រើនឆ្នាំកន្លងមកនេះ គេសង្កេតឃើញការកើនឡើងជាតិស្ករក្នុងឈាមរបស់អ្នកទឹកនោមផ្អែម អាចបណ្ដាលឲ្យប៉ះពាល់ទៅសរសៃ​ឈាម​តូចធំ និង ប្រព័ន្ធប្រសាទគ្រប់គ្រងទៅលើបេះដូង។ ក្រៅពីការកើនឡើងជាតិស្ករ អ្នកជំងឺទឹកនោមផ្អែមអាចប្រឈមនឹងបញ្ហាបីយ៉ាងផ្សេងទៀតងាយបង្កទៅជាជំងឺ​បេះដូងបាន ដូចជា ការកើនឡើងសម្ពាធឈាម ការកើនឡើងកូលេស្ដេរ៉ូលអាក្រក់ក្នុងសរសៃឈាម និងការកើនឡើង​កំណកខ្លាញ់បណ្ដាលឲ្យក្រិនសរសៃឈាមជាដើម។ កត្ដាមួយចំនួនដែលបណ្ដាលឲ្យអ្នកទឺកនោមផ្អែមជួបបញ្ហាទាំងនេះដូចជា ការជក់បារី ការលើសទម្ងន់ បញ្ហាធាត់ រាង​កាយមិនសូវមានសកម្មភាព ការញ៉ាំអាហារប្រៃ ញ៉ាំអាហារខ្លាញ់ និងផឹកគ្រឿងស្រវឹង។ តើជំងឺបេះដូងប្រភេទណាប្រឈមកើតលើអ្នកទឹកនោមផ្អែមច្រើន? អ្នកទឹកនោមផ្អែមភាគច្រើនប្រឈមកើតជំងឺខ្សោយបេះដូងច្រើន។ ជំងឺខ្សោយបេះដូងគឺជាលក្ខខណ្ឌមួយដែលដំណើរការបេះដូងមិនអាចធ្វើការច្របាច់ឈាមបញ្ជូនទៅសរីរាង្គកាយបានល្អ។ ករណីនេះអ្នកជំងឺអាចប្រ​ឈម​​ផល​​វិបាកដូចជា ការហើមជើង កើនឡើងសារធាតុរាវក្នុងសួតដែលជាមូលហេតុធ្វើឲ្យអ្នកជំងឺពិបាកដកដង្ហើម។ ជំងឺខ្សោយបេះដូងនឹងវិត្ដកាន់តែខ្លាំងទៅៗ ប្រសិនជាមិនបានព្យាបាលឲ្យត្រឹមត្រូវនោះទេ។ [embed-health-tool-heart-rate] វិធីការពារជំងឺបេះដូងពីជំងឺទឹកនោមផ្អែម អ្នកកើតជំងឺទឹកនោមផ្អែម មិនប្រាកដថាត្រូវកើតជំងឺបេះដូងទាំងអស់នោះទេ ប្រសិនបើអនុវត្ដនូវិធីសំខាន់ៗទាំងនេះបាន ដូចជា៖ គ្រប់គ្រងរបបអាហារ៖ បង្កើនការញ៉ាំបន្លែ ផ្លែឈើ មានសារធាតុចិញ្ចឹមគ្រប់គ្រាន់ និងពពួកប្រូតេអ៊ីន ដែលផ្ដល់អត្ថប្រយោជន៍ដល់សុខភាព។ ត្រូវកាត់បន្ថយប្រភេទអាហារខ្លាញ់ អាហារប្រៃ និង ពពួកភេសជ្ជៈមានជាតិស្ករខ្ពស់ បូករួមទាំងជាតិស្រវឹង។ សម្រកគីឡូ៖ សម្រកគីឡូក៏ជារឿងចាំបាច់ត្រូវធ្វើផងដែរ ព្រោះការសម្រកគីឡូអាចកាត់បន្ថយហានិភ័យនៃការកើនឡើងខ្លាញ់ក្នុងសរសៃឈាម និង ជាតិស្ករផងដែរ។ រក្សាទម្ងន់ស្របតាមកម្ពស់ស្ដង់ដារ ទើបជាវិធីល្អសម្រាប់សុខភាព។ ចង់គណនា […]


ផលវិបាកជំងឺទឹកនោមផ្អែម

អ្នកជំងឺទឹកនោមផ្អែម​ អាចញ៉ាំទឹកដោះគោបានអត់?

អ្នកជំងឺទឹកនោមផ្អែមមួយចំនួនអាចឆ្ងល់ថា បើទឹកដោះគោមានផ្ទុកសារធាតុកាបូនអ៊ីដ្រាត ជាតិខ្លាញ់បែបហ្នឹង តើញ៉ាំទៅអាចបង្កឲ្យកើនឡើងជាតិស្ករក្នុងឈាម ប៉ះពាល់សុខភាពដែរឬទេ? កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ជាក់ស្ដែងណាស់ ការព្រួយបារម្ភធំបំផុតរបស់​អ្នកទឹកនោមផ្អែមមិនថាប្រភេទ១ ឬ២នោះ គឺការគ្រប់គ្រងរបបអាហារនេះតែម្ដង ដែលអាចលងបន្លាចអារម្មណ៍ពួកគាត់ស្ទើតែមិនហ៊ានញ៉ាំអ្វីផ្ដេសផ្ដាសទាល់តែសោះ។ តួយ៉ាងដូចជា ពពួកទឹកដោះគោនេះ ក៏នៅតែជាចម្ងល់ពួកគាត់ផងដែរ។ [embed-health-tool-heart-rate] ចំពោះប្រភេទទឹកដោះគោបានឆ្លងកាត់ការត្រួតពិនិត្យលើគុណភាពស្ដង់ដារសុវត្ថិភាព គឺជាពពួកអាហារបំប៉នល្អបំផុតជំនួយដល់សុខភាព អ្នកជំងឺទឹកនោមផ្អែមទាំងពីរប្រភេទអាចញ៉ាំបានទោះបីទឹកដោះគោទាំងនោះមានផ្ទុកសារធាតុកាបូអ៊ីដ្រាត និង ខ្លាញ់ក៏ដោយ តែមិនមែន​​ជា​ប្រភេទ​ទឹក​ដោះ​គោខាប់ដែល​មាន​កម្រិត​ជាតិផ្អែម​ខ្លាំង​នោះទេ​។ ម្យ៉ាងវិញទៀត អ្នកជំងឺទឹកនោមផ្អែមមិនប្រាកដថាត្រូវតែតបអាហារដែលមានសារធាតុទាំងពីរប្រភេទនោះរហូតនោះដែរ។ ប៉ុន្ដែការញ៉ាំក៏ត្រូវប្រុងប្រយ័ត្នចំណុចមួយចំនួន​ដែរ​។​ ១.បញ្ហាអាលែកហ្ស៊ី ទឹកដោះគោមានមានសន្ទស្សន៍ជាតិស្ករទាប ចន្លោះពី ៣០ ទៅ ៤០ ហើយមានសារធាតុចិញឹមច្រើន ក្នុងនោះមានដូចជា ពពួកប្រូតេអ៊ីន វីតាមីន រ៉ែ ដែលល្អសម្រាប់សុខភាពអ្នកជំងឺទឹកនោមផ្អែម ប៉ុន្ដែមានចំណុចមួយដែលត្រូវប្រុងប្រ័ត្ននោះគឺ បញ្ហាអាលែកហ្ស៊ី ដែលអាចបណ្ដាលឲ្យអ្នកជំងឺមានអាការៈ រាករូស ចុកពោះ និង ឡើងកន្ទួលស្បែកជាដើម។ ដូច្នេះត្រូវប្រុងប្រយ័ត្នអ្នកដែលដឹងខ្លួនថា មានបញ្ហាអាលែកហ្ស៊ីជាមួយទឹកដោះ គួរតែជៀសវាង។ ២.លក្ខខណ្ឌសុខភាព ក្នុងស្ថានភាពដែលអ្នកជំងឺកំពុងតែមានបញ្ហាឡើងជាតិស្ករ គឺមិនត្រូវញ៉ាំទឹកដោះគោនោះទេ ពិសេសពេលជាតិស្ករខ្ពស់ជាង ១៣៥ មិល្លីក្រាម/ដេស៊ីលីត្រឈាម។ ព្រោះទឹកដោះគោក៏មានផ្ទុកនូវជាតិខ្លាញ់ កាបូអ៊ីដ្រាត ដែលអាចធ្វើឲ្យជាតិស្ករក្នុងឈាមកាន់តែកើនឡើងបាន។ ដូច្នេះត្រូវដឹងច្បាស់ថា ជាតិស្ករក្នុងខ្លួនស្ថិតនៅតំបន់សុវត្ថិភាព ចន្លោះ​ពី ៨០-១២០ គឺអាចញ៉ាំបានហើយ។ ៣.ពេលវេលា អ្នកជំងឺទឹកនោមផ្អែមទាំងពីរប្រភេទ មិនត្រូវបានគ្រូពេទ្យណែរនាំឲ្យញ៉ាំទឹកដោះគោពេលយប់នោះទេ។ ព្រោះអាចបណ្ដាលឲ្យកើនឡើងជាតិស្ករបាន […]


ផលវិបាកជំងឺទឹកនោមផ្អែម

កត្ដាទាំងនេះហើយ ទើបអ្នកទឹកនោមផ្អែមចុះជាតិស្ករដល់ដំណាក់កាលគ្រោះថ្នាក់

អ្នកជំងឺទឹកនោមផ្អែមភាគច្រើនព្រួយបារម្ភតែបញ្ហាឡើងជាតិស្ករ ភ្លេចគិតថាប្រសិនជាជាតិស្ករថយចុះ ហើយថយចុះខ្លាំងទៀតនោះក៏ប្រឈមគ្រោះថ្នាក់ដល់ជីវិតដូចគ្នា។ ដូច្នេះកត្ដាបង្កគ្រោះថ្នាក់សម្រាប់អ្នកជំងឺទឹកនោមផ្អែមអាចកើតឡើង មិនថាជាតិស្ករឡើងខ្ពស់ ឬទាបចុះនោះទេ ពិសេសត្រូវប្រុងប្រយ័ត្ននឹងរោគសញ្ញាបង្ហាញពេលអាការៈនោះកើតឡើង។ កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! តាមរបាយការណ៍អង្គការសុខភាពអ្នកជំងឺទឹកនោមផ្អែមបានបង្ហាញថា អ្នកជំងឺទឹកនោមផ្អែមប្រភេទ១ ម្នាក់ក្នុងចំណោម៥នាក់ និង អ្នកជំងឺទឹកនោមផ្អែមប្រភេទ​២ ម្នាក់ក្នុងចំណោម ១០នាក់ ជួបបញ្ហាប្រឈមថយចុះជាតិស្ករ ដោយមិនដឹងខ្លួន ហើយ​ស្ថិតក្នុងស្ថានភាពសង្គ្រោះបន្ទាន់។ មូលហេតុបណ្ដាលឲ្យអ្នកជំងឺទឹកនោមផ្អែមថយចុះជាតិស្ករ អ្នកជំងឺទឹកនោមផ្អែមថយចុះជាតិស្ករក្នុងឈាមបណ្ដាលមកពីមូលហេតុសំខាន់ដូចជា ការប្រើប្រាស់អាំងសុយលីន​លើស​ដូស ការតមអាហារជ្រុល ការរំលងរបបអាហារ ការហាត់ប្រាណលើសកម្រិត ប្រសិទ្ធភាពថ្នាំបញ្ចុះជាតិស្ករ និងផឹកគ្រឿងស្រវឹងជាដើម ដែលកត្តាទាំងនេះបណ្ដាលឲ្យអ្នកជំងឺប្រឈមការ​ថយចុះជាតិស្ករ។ ការថយចុះជាតិស្ករដោយមិនដឹងខ្លួន អ្នកជំងឺទឹកនោមផ្អែមអាចថយចុះជាតិស្ករដោយមិនដឹងខ្លួន ភាគច្រើនកើតឡើងចំពោះអ្នកជំងឺដែលមិនធ្លាប់មានប្រវត្ដិថយចុះជាតិស្ករឈានដល់ដំណាក់កាលទាបជាង ៥៥មិល្លីក្រាម/ដេស៊ីលីត្រឈាម និង អ្នកជំងឺមិនចាប់អារម្មណ៍នឹងរោគសញ្ញាបង្ហាញក្នុងដំណាក់កាលដំបូង ដែលចុះក្រោម ៧០​មិល្លីក្រាម/ដេស៊ីលីត្រឈាម។ ស្វែងយល់បន្ថែមតាមរយៈវីដេអូខាងក្រោម៖ https://youtu.be/3UOObXD4AUk តាមការសិក្សាបានបង្ហាញថា អ្នកជំងឺទឹកនោមផ្អែមដែលមិនដឹងខ្លួនថា ជាតិស្ករក្នុងខ្លួនថយចុះ និងមិនចាប់អារម្មណ៍ជាមួយរោគសញ្ញាដំបូង ដូចជា បែកញើស វិលមុខ ឃ្លាន អស់កម្លាំង គឺប្រឈមគ្រោះថ្នាក់ខ្លាំង នៅពេលជាតិស្ករបន្ដថយចុះរហូតដល់ដំណាក់កាលគ្រោះថ្នាក់ក្រោម ៥៥ មិល្លីក្រាម/ដេស៊ីលីត្រឈាម។ ខាងក្រោមជាកត្ដាបង្កមួយចំនួនដែលបណ្ដាលឲ្យអ្នកជំងឺទឹកនោមផ្អែមប្រឈមគ្រោះថ្នាក់ដល់ជីវិត ដោយការថយចុះជាតិស្ករមិនដឹងខ្លួន មានដូចជា៖ ១.កត្ដាគេង ការសម្រាកនៅពេលយប់អ្នកជំងឺក៏អាចថយចុះជាតិស្ករដោយមិនដឹងរោគសញ្ញា ពិសេសក្នុងដំណាក់កាលដំបូងដែលអ្នកជំងឺមិនចាប់អារម្មណ៍ និងគេងលក់រហូតជាតិស្ករបន្ដចុះដល់ក្រោម ៥៥ មិល្លីក្រាម/ដេស៊ីលីត្រឈាមធ្វើឲ្យអ្នកជំងឺភ្ញាក់ដឹងខ្លួន ហើយអាចប្រឈមគ្រោះថ្នាក់បានដែរ។ ២.កត្ដាហាត់ប្រាណ ការហាត់ប្រាណក៏ជាចំណែកមួយធ្វើឲ្យជាតិស្ករថយចុះ មិនថាក្នុងកំលុងហាត់ និងក្រោយហាត់នោះទេ ប្រសិនបើជាលិកាក្នុងរាងកាយ មិនអាចចាប់យកអាំងស៊ុយលីនប្រើការបាន។ កត្ដាប្រឈមនេះក៏អាចកើតមានក្រោយពេល ១៥ម៉ោង […]


ផលវិបាកជំងឺទឹកនោមផ្អែម

កុំប្រហែស! កត្តាបីយ៉ាង អ្នកជំងឺទឹកនោមផ្អែមអាច​ប្រឈមនឹង​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ

ទឹកនោមផ្អែមគឺជាជំងឺរ៉ាំរៃដែលបណ្ដាលមកពីជាតិស្ករក្នុងឈាមមានការកើនឡើងខ្លាំង លើសពី១៣០មិលី្លក្រាម/ដេស៊ីលីត្រឈាម នោះក៏ដោយសារតែកោសិកាបេតារបស់លំពែងមិនអាចផលិតអ័រម៉ូនអាំងស៊ុយលីនគ្រប់គ្រាន់ ឬ ផលិតអាំងស៊ុយលីនបានហើយ តែមិនអាចប្រើការ និងមិនអាចដឹកនាំជាតិស្ករទាំងនោះទៅចិញ្ចឹមកាសិការក្នុងរាងកាយ។ ដូច្នេះហើយ អ្នកជំងឺទឹកនោមផ្អែមគ្រប់រូបត្រូវតែស្វះស្វែងថែទាំសុខភាពខ្លួនឯងឲ្យបានល្អ ដោយការគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម ឲ្យស្របទៅតាមគោលដៅចន្លោះពី ៨០-១២០មិលី្លក្រាម/ដេស៊ីលីត្រឈាម។ កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! តើមានកត្តាអ្វីខ្លះបង្កគ្រោះថ្នាក់ដល់ជីវិត ប្រសិនគ្រប់គ្រងកម្រិតជាតិស្ករមិនបានល្អ? ប្រសិនបើអ្នកជំងឺមិនអាចគ្រប់គ្រងកម្រិតជាតិស្ករបានល្អទេ ផលវិបាកដែលអាចកើតឡើងមានដូចជា ការឡើងជាតិស្ករជ្រុល ការថយចុះជាតិស្ករជ្រុល និងកើតមានអាស៊ីតសេតូនក្នុងឈាម ដែលផលវិបាកទាំងនេះងាយធ្វើឲ្យអ្នកជំងឺប្រឈមគ្រោះថ្នាក់ដល់ជីវិត។ លោកវេជ្ជបណ្ឌិត ហ៊ួយ បញ្ញា ឯកទេសជំងឺទឹកនោមផ្អែម និង ក្រពេញអ័រម៉ូន​ នៃមន្ទីរពេទ្យព្រះអង្គឌួងមានប្រសាសន៍ថា សភាពគ្រោះថ្នាក់បំផុត នៃរបស់​អ្នកជំងឹទឺកនោមផ្អែមមានគឺ៖ ១.ការថយចុះជាតិស្ករជ្រុល ការថយចុះជាតិស្ករជ្រុលអាចបណ្ដាលឲ្យអ្នកជំងឺជួបផលវិបាកច្រើន តួយ៉ាងគ្រោះថ្នាក់ធ្ងន់ធ្ងរអាចឈានដល់ការសន្លប់ ឬប្រកាច់ជាដើម។ ប៉ុន្ដែករណីដែលអ្នកជំងឺមិនមានបញ្ហាបេះដូង បើជាតិស្ករចុះក្រោម ៧០មិលី្លក្រាម/ដេស៊ីលីត្រឈាម អ្នកជំងឺអាចទទួលអារម្មណ៍ដឹងដោយរោគសញ្ញាផ្សេងៗ ហើយអ្នកជំងឺក៏អាចទប់ស្កាត់បាន។ [embed-health-tool-bmi] ២.ការឡើងជាតិស្ករជ្រុល ការឡើងជាតិស្ករជ្រុល អាចបណ្ដាលឲ្យអ្នកជំងឺមានអាការៈនោមច្រើន ខ្សោះជាតិទឹកក្នុងខ្លួន សម្ពាធឈាមចុះទាបដល់ថ្នាក់វង្វេង និង បាត់បង់ស្មារតី។ ៣.កើតមានអាស៊ីតសេតូនក្នុងឈាម ការកើតមានអាស៊ីតសេតូន គឺជាផលវិបាកគ្រោះថ្នាក់ខ្លាំង ហើយច្រើនកើតមានអ្នកជំងឺទឹកនោមផ្អែមប្រភេទ១ ដែលការឡើងអាស៊ីតនេះ គឺមានការបម្រែបម្រួល pH ក្នុងឈាម អ្នកជំងឺមានអាការៈអស់កម្លាំង ចុកពោះ ក្អួត ឬបាត់ស្មារតី។ បញ្ហានេះប៉ះ​ពាល់ខ្លាំងទៅ​ដល់​សរីរាង្គ​​ខួរ​ក្បាល ហើយបណ្តាល​ឲ្យ​អ្នកជំងឺ​ស្លាប់​បាត់បង់​ជីវិត​តែ​ម្តង។ ផលវិបាកទាំង៣ខាងលើទាមទារឲ្យអ្នកជំងឺត្រូវសម្រាកនៅមន្ទីរពេទ្យដែលមានលទ្ធភាពសង្រ្គោះ និង តាមដានគ្រប់គ្រាន់ភ្លាមៗ ព្រោះអាចគំរាមដល់អាយុជីវិតបាន។ អត្ថទ​ពាក់ព័ន្ធ​៖ សារសំខាន់នៃការរក្សាទុក […]


ផលវិបាកជំងឺទឹកនោមផ្អែម

អ្នកជំងឺទឹកនោមផ្អែម បើមានអាការៈអស់កម្លាំង គួរដោះស្រាយបែបណា?

ក្ដីបារម្ភខ្លាំងបំផុតចំពោះអ្នកជំងឺទឹកនោមផ្អែមទាំងពីរប្រភេទ គឺការគ្រប់គ្រងជាតិស្ករតែម្ដង មិនអាចខ្ពស់ពេក ហើយក៏មិនអាចទាបពេកនោះដែរ។ កម្រិតជាតិស្ករល្អសម្រាប់អ្នកជំងឺគឺចន្លោះពី ៨០ ទៅ ១២០មិល្លីក្រាមក្នុងមួយដេស៊ីលីតឈាម។ ករណីដែលអ្នកជំងឺមិនអាចរក្សាលំនឹងជាតិស្ករបានក្នុងចន្លោះនេះ​ទេ នឹងបង្កផលវិបាកដល់សុខភាព និង​អាច​ធ្វើ​ឲ្យ​អ្នកជំងឺមានអាការៈអស់កម្លាំងជាដើម។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ ចុចទីនេះ! យោងតាមការបកស្រាយវេជ្ជបណ្ឌិត ហ៊ួយ បញ្ញា ឯកទេសជំងឺទឹកនោមផ្អែម និង ក្រពេញអ័រម៉ូន នៃមន្ទីរពេទ្យព្រះអង្គឌួង មានប្រសាសន៍ថា ការអស់កម្លាំង ជាបញ្ហាដែលអ្នកជំងឺទឹកនោមផ្អែមភាគច្រើនតែងជួបប្រទះ។ ប្រសិន​បើអ្នកជំងឺជួបអាការៈបែបនេះ ជំហានដំបូងបំផុត អ្នកជំងឺត្រូវជួសឈាមមើលកម្រិតជាតិស្ករជាមុនសិនដើម្បីឲ្យដឹងច្បាស់ថាជាតិស្ករអាចចុះទាបជ្រុលក្រោម៧០មិល្លីក្រាមក្នុងមួយដេស៊ីលីត្រឈាមឬ​យ៉ាងណា​។ បើ​កម្រិត​ជា​ស្ករ​ចុះ​ទាប​បែបនេះអ្នកជំងឺអាចរកអាហារ​ញ៉ាំភ្លាម ដើម្បីបង្កើន​កម្រិតជាតិស្ករមកដល់គោលដៅវិញ​។ ជួនកាលជាតិស្ករឡើងជ្រុលមិន​ចុះ​វិញ អ្នកជំងឺអាច​មានអាការៈនោមច្រើន នាំ​ឲ្យ​ខ្សោះជាតិទឹកអាចធ្វើឲ្យអស់កម្លាំងដែរ ករណី​នេះ​អ្នក​ជំងឺ​ត្រូវជួបគ្រូពេទ្យដើម្បីប្ដូរថ្នាំ ឬក៏អាចប្រើអាំងស៊ុយលីនមួយរយៈសិន។ ម្យ៉ាងទៀតអ្នក​ជំងឺ​ត្រូវ​ញ៉ាំ​ទឹកឲ្យ​ច្រើនដើម្បីរក្សាលំនឹងជាតិទឹកដែលចុះតាមទឹកនោម។ ដើម្បីការពារ និងរក្សាលំនឹងជាតិស្ករឲ្យបានល្អ អ្នកជំងឺអាចអនុវត្ដបានតាមរយៈរបបអាហារ ការហាត់ប្រាណ និង កុំភ្លេចញ៉ាំថ្នាំឲ្យបានទៀងពេល មិនថាមួយពេល ឬពីរពេលក៏ដោយ។ តើគួរដោះស្រាយបែបណាប្រសិនជាជាតិស្ករទាប? ការចុះទាបនៃកម្រិតជាតិស្ករក្នុងឈាមអ្នកជំងឺទឹកនោមផ្អែម ត្រូវបានកំណត់ជាពីរដំណាក់កាលសំខាន់គឺដំណាក់កាលធ្ងន់ និង ដំណាក់កាលស្រាល។ ដំណាក់កាលធ្ងន់ ដំណាក់កាលធ្ងន់ កម្រិតជាតិស្ករអ្នកជំងឺអាចចុះរហូតដល់ទាបជាង៥៥ មិល្លីក្រាមក្នុងមួយដេស៊ីលីត្រឈាម អ្នកជំងឺស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ មិនអាច​អូស​បន្លាយពេលវេលាទៀតនោះទេ។ ដូច្នេះអ្នកជំងឺត្រូវប្រញាប់ទៅមន្ទីរពេទ្យជាបន្ទាន់ដើម្បីទទួលការព្យា​បាល​ពីគ្រូពេទ្យ។ ពិសេសអ្នកជំងឺទឹកនោមផ្អែមប្រភេទ១ អាចប្រឈមករណីនេះច្រើនជាង នៅពេលដែលអ្នកជំងឺប្រើប្រាស់អាំងស៊ុយលីនលើសដូស […]


ផលវិបាកជំងឺទឹកនោមផ្អែម

អ្នកជំងឺទឹកនោមផ្អែម បើមានអាការៈហើមជើង គួរធ្វើយ៉ាងល្អ?

អាការៈហើមជើងគឺជាផលវិបាកមួយក្នុងចំណោមផលវិបាកផ្សេងៗទៀតរបស់អ្នកជំងឺទឹកនោមផ្អែមទាំង​២ប្រភេទ។ បញ្ហានេះ អាចកើតឡើងនៅពេលដែលអ្នកជំងឺមិនអាចគ្រប់គ្រងជាតិស្ករក្នុងឈាមបានល្អ ឬប្រើប្រាស់ថ្នាំមិនបានត្រឹមត្រូវ ទើបបណ្ដាលឲ្យទៅជាអាការៈបែបនេះ។ ខាងក្រោមជាមូលហេតុ ៤យ៉ាងសំខាន់ៗដែលណ្ដាលឲ្យអ្នកជំងឺមានអាការៈហើមជើង និងមធ្យោបាយដោះស្រាយ។​ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ មូលហេតុបណ្ដាលឲ្យអ្នកជំងឺទឹកនោមផ្អែមហើមជើង ១.ខ្សោយសរសៃវ៉ែន អ្នកជំងឺទឹកនោមផ្អែមមិនថាប្រភេទ១ ឬ ២ ប្រសិនជាមិនបានគ្រប់គ្រងកម្រិតជាតិស្ករបានល្អនឹងធ្វើឲ្យជាតិស្ករក្នុងឈាមកើនឡើងខ្ពស់ ហើយប្រសិនមិនបានព្យាបាល នឹងបង្កឲ្យប៉ះពាល់សរសៃឈាមតូចៗ ធ្វើឲ្យសារធាតុរាវក្នុងរាងកាយកើនឡើងច្រើនបណ្ដាលឲ្យប៉ះពាល់ដល់សរសៃឈាមវ៉ែន មិនអាចធ្វើការងារបានល្អ។ ការណ៍ដែលសរសៃឈាមមិនអាចធ្វើការបានល្អនឹងបង្កឲ្យសារធាតុរាវកើនឡើងក្នុងប្រអប់ជើង និងកជើង ទើបបណ្ដាលឲ្យហើមជើងយ៉ាងដូច្នេះ។ ២.ផលប៉ះពាល់របស់ថ្នាំ ផលប៉ះពាល់របស់ថ្នាំមួយចំនួនក៏អាចបណ្ដាលឲ្យអ្នកជំងឺទឹកនោមផ្អែមហើមជើងបាន ពិសេសពពួកថ្នាំប្រឆាំងការរលាកឬ ថ្នាំលើសឈាមមួយ​ចំនួន​។ បើមានផលរំខានបែបនេះត្រូវពិភាក្សា​ជាមួយ​គ្រូពេទ្យ​ដើម្បី​ប្តូរថ្នាំទៅប្រភេទផ្សេង។ ៣.បញ្ហាតម្រងនោម អ្នកមានជំងឺទឹកនោមផ្អែមយូរឆ្នាំហើយមិនបានគ្រប់គ្រងជាតិស្ករឲ្យត្រឹមត្រូវតាមគោលដៅ នោះនឹងបង្កឲ្យប៉ះពាល់ដល់តម្រងនោម។ នៅពេលដែលតម្រងនោមមិនអាចបំពេញមុខងារបាន ក៏មិនអាចច្រោះកាកសំណល់ និងជាតិសូដ្យូមពីឈាមបានល្អ នឹង​បណ្ដាលឲ្យមានអាការៈហើមជើង។ [embed-health-tool-heart-rate] ៤.ខ្សោយបេះដូង អ្នកមានជំងឺទឹកនោមផ្អែមយូរឆ្នាំមិនអាចគ្រប់សម្ពាធឈាម ឬជាតិស្ករបានល្អក៏បណ្ដាលប៉ះពាល់ដល់បេះដូង។ ករណីនេះអាចជាជំងឺខ្សោយបេះដូង ដែលជាមុខសញ្ញាមួយបង្កផលលំបាកទៅជាអាការៈហើមជើងនេះបានដែរ។ ព្រោះករណីដែលបេះដូងមិនអាចបំពេញមុខងារបានល្អ ពោលការច្របាច់ឈាម មិនអាចបញ្ជូនអុកស៊ីសែនទៅកាន់សរីរាង្គបានគ្រប់គ្រាន់ ទើបបណ្ដាលឲ្យកើតអាការៈហើយមជើងនេះនេះបាន។ វិធីសាស្ដ្រដោះស្រាយ ក្នុងករណីដែលអ្នកជំងឺទឹកនោមផ្អែមជួបអាការៈហើមជើង មិនថាស្ថិតក្នុងស្ថានភាពបែបណានោះទេ សំខាន់បំផុតនោះគឺត្រូវទៅជួបជាមួយគ្រូពេទ្យជាមុនសិន ដើម្បីពិគ្រោះជំងឺស្វែងរកមូលហេតុឲ្យបានត្រឹមត្រូវ រួចទើបអនុវត្ដតាមការណែនាំរបស់គ្រូពេទ្យ។ យើងមិនអាចប៉ាន់ស្មានរោគសញ្ញា ដោយអនុវត្ដវិធីការពារផ្សេងៗ និង ប្រើប្រាស់ថ្នាំដោយចិត្ដឯងនោះទេព្រោះអាចប៉ះពាល់ដល់សុខភាព ពិសេសអ្នកមានបញ្ហាខ្សោយបេះដូង អ្នកលើសឈាម ដែលប្រើប្រាស់ថ្នាំមិនត្រូវតាមលក្ខខណ្ឌសុខភាព ដែលងាយបង្កគ្រោះថ្នាក់។ ការណែរនាំរបស់វេជ្ជបណ្ឌិតកន្លងមក ក្នុងករណីដែលអ្នកជំងឺមានអាការៈហើមជើងក្នុងសភាពមិនសូវធ្ងន់ធ្ងរ វេជ្ជបណ្ឌិតតែងណែរនាំឲ្យអនុវត្ដតាមវិធីដូចជា៖ អ្នកជំងឺត្រូវហាត់ប្រាណឲ្យបានយ៉ាងហោច៣០នាទីជារៀងរាលថ្ងៃ អ្នកជំងឺអាចពាក់ស្រោមជើងវែង រឹប ដល់ជង្គង់ពេលថ្ងៃ និង […]


ផលវិបាកជំងឺទឹកនោមផ្អែម

អាហារគ្រឿងសមុទ្រ មានសុវត្ថិភាពចំពោះអ្នកជំងឺទឹកនោមផ្អែមអត់?

បើនិយាយទៅដល់គ្រឿងសមុទ្រ ជឿជាក់អ្នកទាំងអស់គ្នាបានដឹងខ្លះហើយថា ជាប្រភេទអាហារដែលមានរសជាតិឆ្ងាញ់ មិនត្រឹមតែប៉ុណ្ណោះក៏សម្បូរទៅដោយសារធាតុចិញ្ចឹម និងជំនួយដល់សុខភាពទៀតផង។ ប៉ុន្ដែប្រសិនជាអ្នកទទួលទានមានបញ្ហាអាលែកហ្ស៊ី វាប្រែជាផលអាក្រក់ចំពោះសុខភាពវិញ។ ចុះចំពោះអ្នកទឹកនោមផ្អែម អាចញ៉ាំគ្រឿងសមុទ្របានដែរទេ? ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ អ្នកជំងឹទឹកនោមផ្អែមអាចញ៉ាំគ្រឿងសមុទ្របាន មិនមានផលប៉ះពាល់ដល់សុខភាពនោះទេ ហើយក៏មិនបង្កឲ្យជាតិស្ករក្នុងឈាមកើនឡើងនោះទេ។ នេះប្រសិនបើគាត់គ្មានបញ្ហាអាលែកហ្ស៊ីនឹងគ្រឿងសមុទ្រ។ អ្នកជំងឺទឹក​នោមផ្អែមទាំង២ប្រភេទអាចញ៉ាំគ្រឿងសមុទ្របានដោយសុវត្ថិភាព ព្រោះគ្រឿងសមុទ្រមានសន្ទស្សន៍ជាតិស្ករទាប ហើយមានសារជាតិចិញ្ចឹមច្រើន ដូចជា ពពួកប្រូតេអ៊ីន កាល់ស្យូម ជាតិដែក ម៉ាញ៉េស្យូម អាស៊ីតខ្លាញ់ វីតាមីន សុទ្ធសឹងជាសារធាតុជំនួយដល់សុខភាព។ ដូច្នេះអ្នកទឹកនោមផ្អែមអាចញ៉ាំបាន និងមានសុខភាពល្អទៀតផង។ លោកវេជ្ជបណ្ឌិត ហ៊ួយ បញ្ញា ឯកទេសជំងឺទឹកនោមផ្អែម និង ក្រពេញអ័រម៉ូន នៃមន្ទីរពេទ្យព្រះអង្គឌួង មានប្រសាសន៍ថា អ្នកជំងឺទឹកនោមផ្អែមអាចញ៉ាំគ្រឿសមុទ្របានប្រសិនបើមិនមានបញ្ហាអាលែកហ្ស៊ីនឹងគ្រឿងសមុទ្រ ឬជាតិអ៊ីយ៉ូត។ គ្រឿងសមុទ្រល្អចំពោះមនុស្សទូទៅ ក៍ដូចអ្នកជំងឺទឹកនោមផ្អែមដែរ និង​ជាប្រភពអាហារដែលសម្បូរប្រូតេអ៊ីន និងខ្លាញ់ល្អ អូមេហ្គា៣ ជាពិសេសេ គឺពពួកត្រី ដូចជា ត្រីសាម៉ុន និង ត្រីល្អិតជាដើម។ ដូច្នេះអ្នកជំងឺអាចញ៉ាំបាន។ ការថែរក្សាសុខភាពសម្រាប់អ្នកជំងឺទឹកនោមផ្អែម សំខាន់បំផុតគឺការគ្រប់គ្រងជាតិស្ករក្នុងឈាម ដូច្នេះអ្នកជំងឺត្រូវប្រុងប្រយ័ត្នបំផុតគឺការបរិភាគអាហារតែម្ដង ក្នុងករណីអាហារដែលមានសន្ទស្សន៍ជាតិស្ករលើសពី៦០ អ្នកជំងឺត្រូវប្រុងប្រយ័ត្ន […]


ផលវិបាកជំងឺទឹកនោមផ្អែម

អ្នកជំងឺទឹកនោមផ្អែមប្រភេទ២ បើឡើងជាតិស្ករពេលព្រឹក គួរដោះស្រាយបែបណា?

អ្នកជំងឺទឹកនោមផ្អែមប្រភេទ២ ភាគច្រើនតែងឡើងជាតិស្ករក្នុងឈាមខ្ពស់នៅពេលព្រឹក ដែលជារឿងមួយគួរព្រួយបារម្ភ។ តើហេតុអ្វីបានជាជាតិស្ករក្នុងឈាមកើនឡើងខ្ពស់នៅពេលព្រឹក ? មូលហេតុ​មួយ​ចំនួន​អាច​បណ្ដាល​ឲ្យ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ២ អាច​ប្រឈម​នឹង​បញ្ហាឡើង​ជាតិ​ស្ករ​នៅ​ពេល​​ព្រឹក​នេះ។​ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ ១.កត្ដាបម្រែបម្រួលអ័រម៉ូន ការកើនឡើងនៃអ័រម៉ូន cortisol អាចកើតមាននៅពេលព្រឹកព្រលឹម ចន្លោះពីម៉ោង ២ព្រឹកដល់ម៉ោង ៨ព្រឹក​ខណៈ​​ដែល​រាងកាយកំពុងសម្រាក។ ការបញ្ចេញអ័រម៉ូន cortisol នឹងរំញោចដល់មុខងារថ្លើមបញ្ចេញជាតិស្ករជំរុញឲ្យរាង​កាយមានថាមពលនិងភ្ញាក់ពីគេង។ ដំណើរការនេះនឹងធ្វើឲ្យលំពែងបញ្ចេញអ័រម៉ូនអាំង​ស៊ុយ​លីន ដើម្បីគ្រប់គ្រងកម្រិតជាតិស្ករ ប៉ុន្ដែក្នុងករណីអ្នកកើតជំងឺទឹកនោមផ្អែម ដែលលំពែង​មិនអាចផលិតអាំងស៊ុយលីនបានគ្រប់គ្រាន់ ឬអាំងស៊ុយលីនមិនអាចប្រើការបាន(ស៊ាំនឹងអាំងស៊ុយ​លីន) នោះ​បណ្ដាលឲ្យជាតិស្ករក្នុងឈាមកើនឡើងបាន។ ករណីនេះអាចកើតមានចំពោះអ្នកកើតទឺកនោមផ្អែមប្រភេទ​២​ច្រើន ជាងប្រភេទ១។ ២.ថយចុះអ័រម៉ូនអាំងស៊ុយលីន អ្នកកើតទឹកនោមផ្អែមប្រភេទ២ កម្រិតអាំងស៊ុយលីននៅពេលយប់នឹងមានការថយចុះ ក្នុងករណីនេះរាងកាយនឹងប្រឈមខ្វះអាំងស៊ុយលីនដើម្បីគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម ជាហេតុបណ្ដាលឲ្យជាតិស្ករកើនឡើងបានរហូតដល់ពេលព្រឹក។ ដោយឡែកមួយទៀតនៅពេលដែលរាងកាយពេលយប់កំពុងសម្រាក គ្មានសកម្មភាពផ្សេងៗ ជាតិស្ករដែលជាថាមពលបំបែកចេញពីរបបអាហារ ដែលបានញ៉ាំពេលល្ងាចនឹងមិនអាចបញ្ចេញប្រើប្រាស់អស់ទាំងស្រុងនោះទេ ទើបអាចបណ្ដាលឲ្យជាតិស្ករកើនឡើងបានដែរ។ [embed-health-tool-heart-rate] ៣.ការប្រើប្រាស់អាំងស៊ុយលីនលើសកម្រិត ករណីនេះអាចថាជាករណីកម្រ នៅពេលដែលអ្នកជំងឺទឹកនោមផ្អែមទាំងពីរប្រភេទបានប្រើប្រាស់វិធីគ្រប់គ្រងកម្រិតជាតិស្ករលើសកម្រិត។ ការ​ប្រើ​ប្រាស់​ថ្នាំបញ្ចុះជាតិស្ករ ឬចាក់អាំងស៊ុយលីនលើសកម្រិតអាចបណ្ដាលឲ្យជាតិស្ករថយចុះខ្លាំង នឹងជំរុញឲ្យថ្លើម​ខំផលិតជាតិស្ករឡើងវិញកាន់តែខ្លាំងដែរ ដើម្បីរក្សាលំនឹងជាតិស្ករក្នុងឈាម។ កត្ដានេះអាច​បណ្ដាលឲ្យជាតិស្ករក្នុង​ឈាម ងាយកើនឡើងផងដែរ។ ការកើនឡើងជាតិស្ករក្នុងឈាមពេលព្រឹកបង្ហាញអាការៈបែបណា? ក្នុងករណីដែលអ្នកជំងឺទឹកនោមផ្អែមបានតាមជាតិស្កររាល់ព្រឹក វាអាចធ្វើឲ្យយើងសម្គាល់ដឹង និងគ្រប់គ្រងរោគសញ្ញាបានល្អ ប៉ុន្ដែក្នុងករណីដែលមិនបានតាមដានជាប្រចាំ នោះអ្នកជំងឺនឹងប្រឈមកើតមានរោគសញ្ញាដូចជា ឈឺនោមញឹក ស្រេកទឹកខ្លាំង ញ៉ាំច្រើន និង ព្រិលភ្នែក ក្នុងករណីខ្លះឈានដល់ការវិលមុខទៀត​ផង។ តើគួរធ្វើបែបណាដើម្បីគ្រប់គ្រងជាតិស្ករពេលព្រឹកបានល្អ? ជាទូទៅកម្រិតជាតិស្ករគោលដៅក្នុងឈាមពេលព្រឹកមុនពេលញ៉ាំអាហារពេលព្រឹក ចន្លោះពី ៧០ ទៅ១២០ […]


ផលវិបាកជំងឺទឹកនោមផ្អែម

ជំងឺទឹកនោមផ្អែម អាច​បង្កផលប៉ះពាល់ដល់សុខភាពផ្លូវភេទ

ជំងឺទឹកនោមផ្អែមគឺជាការកើនឡើងកម្រិតជាតិស្ករក្នុងឈាម​រ៉ាំរៃបង្កផលប៉ះពាល់យ៉ាងច្រើនដល់សុខភាព ក្នុងនោះប្រព័ន្ធសរសៃឈាមតូចធំដែលភ្ជាប់អវយវៈត្រូវបានបំផ្លាញធ្វើឲ្យរាងកាយចុះខ្សោយ ពិសេសនោះគឺអវយវៈភេទ ក៏ត្រូវប៉ះពាល់ដូចគ្នា។ សម្រាប់បុរសដែលមានជំងឺទឹកនោមផ្អែម អាចខ្សោយសមត្ថភាពផ្លូវភេទ ដោយលិង្គមិនអាចឡើងរឹង ស្ដ្រីអាចប្រឈមការការ​ឈឺ​ចាប់​ពេល​រួមភេទ និងការថយចុះចំណង់ផ្លូវភេទ​។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! លោកវេជ្ជបណ្ឌិត ហ៊ួយ បញ្ញា ឯកទេសជំងឺទឹនោមផ្អែម និង ក្រពេញអ័រម៉ូននៃមន្ទីរពេទ្យព្រះអង្គឌួង មានប្រសាសន៍​ថា ជំងឺទឹកនោមផ្អែមអាចបង្កផលប៉ះពាល់ដល់សុខភាពផ្លូវភេទដោយសារតែ ប្រព័ន្ធប្រសាទ និង សរសៃ​ឈាម​ដែលត្រូវចិញ្ចឹមអវយវៈភេទមានការប្រែប្រួល។ ពោលកម្រិតជាតិស្ករក្នុងសរសៃឈាមមានការកើនឡើងរ៉ាំរៃ ធ្វើ​ឲ្យចរន្ដឈាមមិនអាចដំណើរការបានដូច​ធម្មតា។ លោកវេជ្ជបណ្ឌិតបានបញ្ជាក់ទៀតថា ចំពោះបុរសកើតជំងឺទឹកនោមផ្អែម ផលប៉ះពាល់នោះគឺលិង្គពិបាក​​ឡើង​រឹង និង អ័រម៉ូនភេទ តេស្ដូស្ដេរ៉ូនត្រូវថយចុះមុនអាយុ។ កត្ដានេះអាចកើតឡើងចន្លោះពី៥០%ទៅ ៧៥%​នៃអ្នកជំងឺទឹកនោមផ្អែមជា​បុរស។ ចំណែកស្ដ្រីវិញ ផលវិបាកនៃជំងឺទឹកនោមផ្អែម ចំពោះសុខភាពផ្លូវភេទគឺ បាត់បង់ចំណង់ផ្លូវ​ភេទ ឬមានចំណង់ខ្លះដែរ ប៉ុន្ដែពេលរួមភេទមាន​ការ​ឈឺ​ចាប់​ ព្រោះប្រដាប់​ភេទមានសភាពស្ងួត បញ្ហា​ទាំងនេះបណ្ដាលមកពី ការឡើងកម្រិតជាតិស្ករក្នុងសរសៃ​ឈាម​​រ៉ាំរៃ បណ្ដាលឲ្យសរសៃឈាមដែលត្រូវចិញ្ចឹមអវយវៈ​ភេទមិនអាចប្រព្រឹត្ដទៅបានដូចធម្មតា។ បន្ថែមពីនេះទៅទៀត មិនថាតែបុរស ឬស្ដ្រីនោះទេ ឲ្យ​តែ​មានភាពស្មុគស្មាញច្រើន ជាមួយ​នឹងការងារប្រចាំថ្ងៃ ក៏ជាចំណុចប៉ះពាល់ដល់​សុខភាពផ្លូវភេទផងដែរ ជាពិសេសស្រីៗតែម្ដង។ [embed-health-tool-bmi] ជំងឺទឹកនោមផ្អែមភាគច្រើនកើតឡើងមិនថាបុរសឬស្ដ្រីនោះទេ រាប់ចាប់ពីអាយុ៤៥ឆ្នាំឡើងទៅ ប៉ុន្ដែក៏មានករណីកើតឡើងទៅលើវ័យ២៥ឆ្នាំក៏មានដែរ។ នោះបណ្ដាលមកពីការមិនបានគ្រប់គ្រងរបបអាហារបានល្អ ដូច​ជា ផឹកគ្រឿងស្រវឹងច្រើន […]


ផលវិបាកជំងឺទឹកនោមផ្អែម

អ្នកជំងឺទឹកនោមផ្អែម គួរថែទាំស្បែកបែបណា ដើម្បីបញ្ចៀសបញ្ហាស្បែកផ្សេងៗ?

​ជា​ទូទៅ ជំងឺ​ទឹក​នោម​ផ្អែម​បង្កើន​ហានិភ័យ​នៃ​បញ្ហា​សុខភាព​ផ្សេង​ៗ​ជា​ច្រើន​។ ជំងឺ​រ៉ាំរ៉ៃ​មួយ​នេះ មិន​ត្រឹម​តែ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សរីរាង្គ​ដទៃ​ទៀត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​នាំ​ផលវិបាក​ដល់​ស្បែក​ដូច​គ្នា។ ភាគច្រើន​ អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​​ ងាយ​​ប្រឈម​នឹង​បញ្ហា​ស្បែក​ស្ងួត ប្រេះ រមាស់​ និង​ឆ្លង​មេរោគ​ផ្សេង​ៗ។ លើស​ពី​នេះ ការ​ប្រែប្រួល​ជាតិ​ស្ករ​ក្នុង​ឈាម​ ក៏​អាច​បង្ក​ជា​ពង​បែក​ ស្នាម​ក្រហម​នៅ​លើ​ស្បែក​ រោគ​សើ​ស្បែក និង​ស្បែក​ឡើង​ខ្មៅ​នៅ​ត្រង់​បរិវេណ​ក្លៀក​ ក្រលៀន​ និង​ក​ផង​ដែរ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ ជំងឺ​ទឹក​នោម​ផ្អែម​​​ប៉ះពាល់​ដល់​ស្បែក​យ៉ាង​ម៉េច​ខ្លះ​? វេជ្ជបណ្ឌិត Nivedita Dadu ជា​គ្រូពេទ្យ​ជំនាញ​ខាង​សើ​ស្បែក ព្រម​ទាំង​​ជា​ស្ថាបនិក និង​ប្រធាន​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ Dadu បាន​ឲ្យ​ដឹង​ថា អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ ឬ​បម្រុង​ទឹក​នោម​ផ្អែម​ច្រើន​តែ​មាន​បញ្ហា​ស្បែក​​ញឹកញាប់​ ឬ​វិបត្តិ​ស្បែក​នៅ​ពេល​ជាក់លាក់​ណា​មួយ​។ ​បញ្ហា​នេះ​កើត​ឡើង​នៅ​ពេល​ដែល​ចរន្ត​ឈាម​ខ្សោយ​នៅ​ក្នុង​រាងកាយ​ ហើយ​សរសៃ​ឈាម​ និង​សរសៃ​ប្រសាទ​មិន​ទទួល​បាន​ឈាម​ និង​សារធាតុ​ចិញ្ចឹម​គ្រប់គ្រាន់​។ ដូច្នេះ​ហើយ​ ទើប​សមត្ថភាព​របស់​ស្បែក​​ចុះ​ខ្សោយ​​ ធ្វើ​ឲ្យ​ពិបាក​ជា​សះស្បើយ​ពី​​ជំងឺ​​ស្បែក​ផ្សេងៗ​។ [embed-health-tool-pregnancy-weight-gain] អត្ថបទគួរអាន៖ តិចនិកញ៉ាំបាយស កាត់បន្ថយហានិភ័យកើតជំងឺទឹកនោម ហេតុអ្វីអ្នកមានជំងឺទឹកនោមផ្អែមមិនគួររំលងម៉ោង​ពេលញុំាអាហារ​? អ្នក​កើត​​ជំងឺ​បម្រុង​ទឹក​នោម​ផ្អែម​ គប្បី​​អនុវត្ត​ទម្លាប់​ទាំង​​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អ្នកមានជំងឺទឹកនោមផ្អែម ធ្វើសកម្មភាពទាំងនេះជាប្រចាំជួយដល់សុខភាព កើតទឹកនោមផ្អែម ត្រូវធ្វើតាម ៣ ចំណុចសំខាន់នេះ ទើបការព្យាបាលបានជោគជ័យ អ្នកជំងឺទឹកនោមផ្អែមគួរដឹងរឿងនេះ ពេលញ៉ាំផ្លែឈើ គន្លឹះ​ថែទាំ​ជាលិកា​ស្បែក​សម្រាប់​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
expert badge expert

វេជ្ជបណ្ឌិត ហ៊ួយ បញ្ញា

ជំងឺទឹកនោមផ្អែម និងក្រពេញអ័រម៉ូនបុរស និងស្រ្តី • គ្លីនិក កុងត្រូល ទឹកនោមផ្អែម