ទឹកនោមផ្អែមជាជំងឺរ៉ាំរ៉ៃ មិនអាចព្យាបាលជាសះស្បើយនោះទេ ប៉ុន្តែក្នុងលក្ខខណ្ឌអ្នកជំងឺទទួលបានការព្យាបាលត្រឹមត្រូវ ធ្វើតាមការណែនាំរបស់គ្រូពេទ្យទៀតនោះ អ្នកជំងឺទឹកនោមផ្អែមអាចធ្វើការ និងរស់នៅបានយូរដូចមនុស្សធម្មតា។
ផេកផ្លូវការរបស់មន្ទីរពេទ្យកាល់ម៉ែត បានផ្តល់ដំបូន្មានសម្រាប់អ្នកជំងឺទឹកនោមផ្អែម ធ្វើតាមប៉ុន្មានចំណុចខាងក្រោមនេះ។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
តើអ្នកជំងឺទឹកនោមផ្អែមគួរអនុវត្តអ្វីខ្លះ?
– ហាត់ប្រាណយ៉ាងតិច ៣០ នាទី/ថ្ងៃ
– បរិភោគអាហារមួយថ្ងៃយ៉ាងតិច ៣ ដង និងទៀងពេល
– លេបថ្នាំឲ្យបានទៀងទាត់ និងតាមពេលដែលបានកំណត់
– ញ៉ាំគ្រាប់ស្ករ និងផ្លែឈើភ្លាម បើឈឺក្បាល ញ័រដើមទ្រូង បែកញើស ពេលល្ងាចមុនបាយ ពាក់កណ្តាលអធ្រាត្រ ឬជិតភ្លឺ
– កុំផឹកស្រាច្រើនពេក
– ហាមជក់បារី
– កុំញ៉ាំប្រៃពេក
– កុំដើរជើងទទេ និងត្រូវសម្អាតជើងរាល់ថ្ងៃ
– ត្រូវពិគ្រោះជាមួយគ្រូពេទ្យឲ្យបានទៀងទាត់។
ជំងឺទឹកនោមផ្អែមប្រភេទ ២ កើតមាននៅពេលដែលរាងកាយមិនអាចប្រើអាំងស៊ុយលីន ដែលអ័រម៉ូនបម្លែងជាតិស្ករក្នុងឈាមទៅជាថាមពលបានត្រឹមត្រូវ។ បើមិនបានព្យាបាល ឬព្យាបាលមិនបានត្រឹមត្រូវបណ្តាលឲ្យអ្នកជំងឺមានផលវិបាកធ្ងន់ធ្ងរជាច្រើនដូចជា៖
– ខ្សោយតម្រងនោម
– ស្លាប់សាច់ដុំបេះដូង
– ដាច់ ឬស្ទះសរសៃឈាមខួរក្បាល
– ភ្នែកចុះខ្សោយ ឬងងឹត
– ឡើងដំបៅ ឬកាត់ជើង។
ពីជំងឺទឹកនោមផ្អែមផ្សេងទៀត៖
- អ្នកជំងឺទឹកនោមផ្អែមប្រភេទ២ ឡើងជាតិស្ករពេលព្រឹកគួរធ្វើបែបណា?
- បើមិនព្យាបាលត្រឹមត្រូវ! ទាំងនេះជាផលវិបាកជំងឺទឹកនោមផ្អែមប្រភទ២
- ជំងឺទឹកនោមផ្អែម អាចបង្កផលប៉ះពាល់ដល់សុខភាពផ្លូវភេទ
- ចេញរោគសញ្ញាមួយនេះនៅពេលយប់ អាចជាជំងឺទឹកនោមផ្អែម
- គន្លឹះទាំងនេះ ជួយថែរក្សាស្បែកលើអ្នកជំងឺទឹកនោមផ្អែម
[embed-health-tool-bmi]