backup og meta

ជំងឺ​ទឹក​នោ​ម​ផ្អែម អាចធ្វើឲ្យស្រីៗមានឆ្លងរោគផ្សិតនៅទ្វារមាស

ជំងឺ​ទឹក​នោ​ម​ផ្អែម អាចធ្វើឲ្យស្រីៗមានឆ្លងរោគផ្សិតនៅទ្វារមាស

ការ​ឆ្លង​រោគ​ផ្សិត​ទៅ​ទ្វារ​មាស​ នឹង​ធ្វើ​ឲ្យ​ស្រីៗ​យើង​មាន​អារម្មណ៍​រំខាន រមាស់ និង​ធ្លាក់ស​ជា​ដើម​។ យ៉ាងណា ការ​ឆ្លង​រោគ​ផ្សិត​នេះ​ជា​រឿង​ទូទៅ​មួយ​សម្រាប់​ស្រីៗ​យើង​។ ការសិក្សា​រក​ឃើញ​ថា​ស្រីៗ​៣ភាគ​៤​អាច​កើត​មាន​បញ្ហា​ឆ្លង​រោគ​ផ្សិត​នៅ​ទ្វារ​មាស​ម្ដង​ក្នុង​មួយ​ជីវិត ហើយ​អ្នក​ខ្លះ​អាច​មាន​ពីរ​ដង ឬ​លើស​ពី​នេះ។ កត្តា​មួយ​ចំនួន​អាច​ធ្វើ​ឲ្យ​ស្រីៗ​យើង​កើត​មាន​រោគ​ផ្សិត​នេះ ពិសេស​អ្នក​​ជំងឺ​ទឹក​នោ​ម​ផ្អែម​ជាប់ខ្លួន។​

១. ជំងឺ​ទឹក​នោម​ផ្អែម និង​រោគ​ផ្សិត​នៅ​ទ្វារមាស​

ការ​សិក្សា​មួយ​ធ្វើ​ឡើង​នៅ​ឆ្នាំ​២០១៣ ​ផ្ដោត​សំខាន់​លើ​ស្រ្តី និង​កុមារ​មាន​ជំងឺ​ទឹក​នោ​ម​ផ្អែម​ប្រភេទ​១។ ការ​សិក្សា​រក​ឃើញ​ពី​ទំនាក់ទំនង​​រវាង​កម្រិត​ជាតិ​ស្ករ​ខ្ពស់​ក្នុង​ឈាម និង​ការ​ឆ្លង​រោគ​ផ្សិត​នៅ​ទ្វារ​មាស​។

ការ​សិក្សា​មួយ​ទៀត​ធ្វើ​ឡើង​នៅ​ឆ្នាំ​២០១៤ បាន​រក​ឃើញ​ថា ស្រ្តី​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២ អាច​នឹង​ប្រឈម​ខ្ពស់​ក្នុង​ការ​កើត​រោគ​ផ្សិត​នៅ​ទ្វារ​មាន​នេះ​ដែរ​។ យ៉ាងណា ការសិក្សា​មិន​អាច​បញ្ជាក់​ច្បាស់​ទេ​ថា​មកពី​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់ ឬ​ក៏​មក​ពី​កត្តា​ផ្សេង​ទៀត​។​​

រោគ​ផ្សិត​រស់​បាន​ដោយ​សារ​ជាតិ​ស្ករ​។ ប្រសិនជា​យើង​មាន​ជំងឺ​ទឹក​នោម​ផ្អែម ហើយ​គ្រប់​គ្រង​កម្រិត​ជាតិ​ស្ករ​មិន​បាន​ល្អ កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​យើង​នឹង​ឡើង​ដល់​កម្រិត​មិន​ល្អ​ចំពោះ​សុខភាព​។ ការ​កើន​ឡើង​កម្រិត​ជា​ស្ករ​ក្នុង​ឈាម​នេះ បង្ក​ឲ្យ​មេរោគ​ផ្សិត​លូត​លាស់​ខ្លាំង ពិសេស​នៅ​តំបន់​ទ្វារ​មាស​ ហើយ​រាង​ការ​យើង​ក៏​អាច​កើត​មាន​រោគ​ផ្សិត​នេះ​ដែរ​។​

ការ​គ្រប់​គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ឲ្យ​បាន​ល្អ ទំនងជា​អាច​ជួយ​ស្រីៗ​យើង​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ឲ្យ​ស្ថិត​ក្នុង​អត្រា​ទាប​នៃ​ការ​ឆ្លង​រោគ​ផ្សិត​នៅ​ទ្វារ​មាស​។ ដូច​គ្នា​ដែរ បើ​ស្រីៗ​យើង​មាន​ជំងឺ​ទឹក​នោម​ផ្អែម គួរ​តែ​ទៅពេទ្យ​ពិនិត្យ​ការ​​ឆ្លង​រោគ​ផ្សិត​នៅ​ទ្វារ​មាស​ឲ្យ​បាន​ទៀង​ទាត់​។ ការ​ឆ្លង​រោគ​ផ្សិត​មួយ​ចំនួ​ន អាច​ធ្វើ​ឲ្យក្លាយ​ជា​​ផលវិបាក​ផ្នែក​សុខភាព​ធ្ងន់​ធ្ងរ បើ​មិន​បាន​ព្យាបាល​ត្រឹម​ត្រូវ​។​

ចង់គណនា BMI ចុចទីនេះ!

ចង់គណនា BMR ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

រោគផ្សិត

២. កត្តា​ផ្សេង​ទៀត​បង្ក​ឲ្យ​មាន​រោគ​ផ្សិត​នៅ​ទ្វារមាស​

តាម​ធម្មជាតិ ផ្សិត និង​បាក់តេរី គឺ​មាននៅ​ក្នុង​ទ្វារ​មាស។ ផ្សិត​នឹង​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រ​ង​បាន បើ​សិន​ជា​មាន​លំនឹង​រវាង​ផ្សិត និង​បាក់​តេរី​។ កត្តា​មួយ​ចំនួន​ខាងក្រោម​នេះ នឹង​រំខាន​ដក់​លំនឹង​រវាង​ធាតុ​ទាំងពីរ​នេះ៖

  • ការ​ប្រើ​ប្រាស់​ថ្នាំផ្សះ
  • ប្រើ​ថ្នាំ​ពន្យា​កំណើត
  • កំពុង​ព្យា​បាល​បញ្ហា​អ័រម៉ូន
  • ប៉ះពាល់ប្រព័ន្ធភាព​ស៊ាំ
  • រួមភេទ និង​​
  • ការ​មានផ្ទៃពោះ ជាដើម​។​

ស្រីៗ​យើង​គ្រប់​គ្នា​អាច​កើត​មាន​បញ្ហា​រោគ​ផ្សិត​នៅ​ទ្វារ​មាស​នេះ មិន​ថា​ជា​មនុស្ស​សកម្ម​នឹង​រឿង​រូម​ភេទ​ឬ​អត់​នោះទេ។ ការ​ឆ្លង​រោគ​ផ្សិត​នៅ​ទ្វារ​មាស​មិន​ចាត់​បញ្ចូល​ថា​ជា​ជំងឺ​កាមរោគ​នោះ​ទេ​។

ពីជំងឺទឹកនោមផ្អែមផ្សេងទៀត៖

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.healthline.com/health/diabetes/diabetes-and-yeast-infections#diagnosis

កំណែ​ប្រែបច្ចុប្បន្ន

12/10/2022

អត្ថបទ​ដោយ ទូច សុខា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត


អត្ថបទពាក់ព័ន្ធ

​វិធីសាស្ត្រ​ងាយៗ​ ៥យ៉ាង ជួយការពារជំងឺទឹកនោមផ្អែម

មានជំងឺទឹកនោមផ្អែម ហើយចង់បានកូនត្រូវពិនិត្យសុខភាពទាំងនេះសិន


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Oct 12, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម