បើម៉ាក់កើតទឺកនោមផ្អែមពេលពពោះ កូនអាចមានហានិភ័យខ្ពស់កើតជំងឺនេះដែរ
ការស្រាវជ្រាវបានបង្ហាញថា កូនអាចមានហានិភ័យកើតជំងឺទឹកនោមផ្អែមប្រភេទ១ មុនអាយុ២២ឆ្នាំ ប្រសិនបើម៉ាក់ៗកើតជំងឺទឹកនោមផ្អែមអំឡុងពេលពពោះ។ ពិតណាស់ ជំងឺទឹកនោមផ្អែមប្រភេទ១ កើតឡើងនៅពេលដែលប្រព័ន្ធភាពស៊ាំរបស់រាងកាយ ធ្វើការវាយប្រហារកោសិកាដែលផលិតអាំងស៊ុយលីននៅក្នុងលំពែង។ មិនត្រឹមតែប៉ុណ្ណោះ ប្រសិនបើម៉ាក់កើតជំងឺទឹកនោមផ្អែមពេលពពោះ អាអូនក៏អាចប្រឈមនឹងជំងឺទឹកនោមផ្អែមប្រភេទ២ និងបញ្ហាធាត់ជ្រុលផងដែរ។ ហានិភ័យដទៃទៀតសម្រាប់ទារក ក្រៅពីបង្កឲ្យមានផលវិបាកអំឡុងពេលយូរហើយ ជំងឺទឹកនោមផ្អែមអំឡុងពេលពពោះ ក៏នាំឲ្យមានហានិភ័យអំឡុងពេលពពោះដូចគ្នា ដែលរួមមាន៖ ទារកមានទំហំធំដែលទាមទារឲ្យសម្រាលដោយវះកាត់ ទារកកើតមុនខែ ខ្វះជាតិស្ករក្នុងឈាមក្រោយសម្រាល។ ម៉ាក់ៗអាចបង្ការ និងគ្រប់គ្រងជំងឺទឹកនោមផ្អែមអំឡុងពេលពពោះដោយរបៀបណា? ម៉ាក់ៗអាចកាត់បន្ថយហានិភ័យនៃការវិវត្តទៅជាជំងឺទឹកនោមផ្អែមអំឡុងពេលពពោះ ដោយការគ្រប់គ្រង់ទម្ងន់ខ្លួនឲ្យបានល្អ ធ្វើលំហាត់ប្រាណ និងញ៉ាំរបបអាហារល្អៗ មុនពេលមានផ្ទៃពោះ។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ គន្លឹះថែទាំសុខភាពក្មេង បើម្តាយកើតជំងឺទឹកនោមផ្អែមអំឡុងពេលពពោះ ថ្វីត្បិតតែយើងមិនអាចកាត់បន្ថយហានិភ័យនៃការកើតជំងឺទឹកនោមផ្អែមប្រភេទ១លើកុមារដែលម៉ាក់ៗកើតជំងឺទឹកនោមផ្អែមពេលពពោះក៏ពិតមែន ប៉ុន្តែយើងអាចបញ្ចៀសហានិភ័យនៃការវិវត្តទៅជាជំងឺទឹកនោមផ្អែមប្រភេទ២ និងធាត់ជ្រុលបាន ដោយឲ្យកូនបង្កើតទម្លាប់រស់នៅប្រកបដោយសុខភាពល្អ ដូចជា៖ ជំរុញឲ្យកូនបង្កើតផែនការរបបអាហារល្អៗ ដោយបញ្ចូលនូវផ្លែឈើ បន្លែ ប្រូតេអ៊ីនគ្មានខ្លាញ់ និងទឹកដោះគោមានជាតិខ្លាញ់ទាប ណែនាំឲ្យកូនហាត់ប្រាណជាទៀងទាត់ និងគ្រប់គ្រងទម្ងន់ខ្លួនឲ្យបានល្អ ជាពិសេសត្រូវតាមដានសុខភាពជាប្រចាំ។ ចំណុចសំខាន់ ការស្រាវជ្រាវបានបង្ហាញថា កូនអាចមានហានិភ័យកើតជំងឺទឹកនោមផ្អែមប្រភេទ១ មុនអាយុ២២ឆ្នាំ ប្រសិនបើម៉ាក់ៗកើតជំងឺទឹកនោមផ្អែមអំឡុងពេលពពោះ។ ពិតណាស់ ជំងឺទឹកនោមផ្អែមប្រភេទ១ កើតឡើងនៅពេលដែលប្រព័ន្ធភាពស៊ាំរបស់រាងកាយ វាយប្រហារកោសិកសាដែលផលិតអាំងស៊ុយលីននៅក្នុងលំពែង។ មិនត្រឹមតែប៉ុណ្ណោះ ប្រសិនបើម៉ាក់កើតជំងឺទឹកនោមផ្អែមពេលពពោះ អាអូនក៏អាចប្រឈមនឹងជំងឺទឹកនោមផ្អែមប្រភេទ២ និងបញ្ហាធាត់ជ្រុលផងដែរ។ អត្ថបទគួរអាន៖ ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក ស្បែកយារធ្លាក់ក្រោយសម្រាល សាកអនុវត្តតិចនិក ៥ នេះ ក្រោយសម្រាលកូនដើមទ្រូងឡើងសរសៃខៀវខ្វាត់ខ្វែង […]