backup og meta

អ្នកជំងឺទឹកនោមផ្អែមប្រភេទ២ បើឡើងជាតិស្ករពេលព្រឹក គួរដោះស្រាយបែបណា?

អ្នកជំងឺទឹកនោមផ្អែមប្រភេទ២ បើឡើងជាតិស្ករពេលព្រឹក គួរដោះស្រាយបែបណា?

អ្នកជំងឺទឹកនោមផ្អែមប្រភេទ២ ភាគច្រើនតែងឡើងជាតិស្ករក្នុងឈាមខ្ពស់នៅពេលព្រឹក ដែលជារឿងមួយគួរព្រួយបារម្ភ។ តើហេតុអ្វីបានជាជាតិស្ករក្នុងឈាមកើនឡើងខ្ពស់នៅពេលព្រឹក ? មូលហេតុ​មួយ​ចំនួន​អាច​បណ្ដាល​ឲ្យ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ២ អាច​ប្រឈម​នឹង​បញ្ហាឡើង​ជាតិ​ស្ករ​នៅ​ពេល​​ព្រឹក​នេះ។​

ចង់គណនា BMR ចុចទីនេះ!

ចង់គណនា BMI ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ

១.កត្ដាបម្រែបម្រួលអ័រម៉ូន

ការកើនឡើងនៃអ័រម៉ូន cortisol អាចកើតមាននៅពេលព្រឹកព្រលឹម ចន្លោះពីម៉ោង ២ព្រឹកដល់ម៉ោង ៨ព្រឹក​ខណៈ​​ដែល​រាងកាយកំពុងសម្រាក។ ការបញ្ចេញអ័រម៉ូន cortisol នឹងរំញោចដល់មុខងារថ្លើមបញ្ចេញជាតិស្ករជំរុញឲ្យរាង​កាយមានថាមពលនិងភ្ញាក់ពីគេង។ ដំណើរការនេះនឹងធ្វើឲ្យលំពែងបញ្ចេញអ័រម៉ូនអាំង​ស៊ុយ​លីន ដើម្បីគ្រប់គ្រងកម្រិតជាតិស្ករ ប៉ុន្ដែក្នុងករណីអ្នកកើតជំងឺទឹកនោមផ្អែម ដែលលំពែង​មិនអាចផលិតអាំងស៊ុយលីនបានគ្រប់គ្រាន់ ឬអាំងស៊ុយលីនមិនអាចប្រើការបាន(ស៊ាំនឹងអាំងស៊ុយ​លីន) នោះ​បណ្ដាលឲ្យជាតិស្ករក្នុងឈាមកើនឡើងបាន។ ករណីនេះអាចកើតមានចំពោះអ្នកកើតទឺកនោមផ្អែមប្រភេទ​២​ច្រើន ជាងប្រភេទ១។

២.ថយចុះអ័រម៉ូនអាំងស៊ុយលីន

អ្នកកើតទឹកនោមផ្អែមប្រភេទ២ កម្រិតអាំងស៊ុយលីននៅពេលយប់នឹងមានការថយចុះ ក្នុងករណីនេះរាងកាយនឹងប្រឈមខ្វះអាំងស៊ុយលីនដើម្បីគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម ជាហេតុបណ្ដាលឲ្យជាតិស្ករកើនឡើងបានរហូតដល់ពេលព្រឹក។

ដោយឡែកមួយទៀតនៅពេលដែលរាងកាយពេលយប់កំពុងសម្រាក គ្មានសកម្មភាពផ្សេងៗ ជាតិស្ករដែលជាថាមពលបំបែកចេញពីរបបអាហារ ដែលបានញ៉ាំពេលល្ងាចនឹងមិនអាចបញ្ចេញប្រើប្រាស់អស់ទាំងស្រុងនោះទេ ទើបអាចបណ្ដាលឲ្យជាតិស្ករកើនឡើងបានដែរ។

[embed-health-tool-heart-rate]

៣.ការប្រើប្រាស់អាំងស៊ុយលីនលើសកម្រិត

ករណីនេះអាចថាជាករណីកម្រ នៅពេលដែលអ្នកជំងឺទឹកនោមផ្អែមទាំងពីរប្រភេទបានប្រើប្រាស់វិធីគ្រប់គ្រងកម្រិតជាតិស្ករលើសកម្រិត។ ការ​ប្រើ​ប្រាស់​ថ្នាំបញ្ចុះជាតិស្ករ ឬចាក់អាំងស៊ុយលីនលើសកម្រិតអាចបណ្ដាលឲ្យជាតិស្ករថយចុះខ្លាំង នឹងជំរុញឲ្យថ្លើម​ខំផលិតជាតិស្ករឡើងវិញកាន់តែខ្លាំងដែរ ដើម្បីរក្សាលំនឹងជាតិស្ករក្នុងឈាម។ កត្ដានេះអាច​បណ្ដាលឲ្យជាតិស្ករក្នុង​ឈាម ងាយកើនឡើងផងដែរ។

ការកើនឡើងជាតិស្ករក្នុងឈាមពេលព្រឹកបង្ហាញអាការៈបែបណា?

ក្នុងករណីដែលអ្នកជំងឺទឹកនោមផ្អែមបានតាមជាតិស្កររាល់ព្រឹក វាអាចធ្វើឲ្យយើងសម្គាល់ដឹង និងគ្រប់គ្រងរោគសញ្ញាបានល្អ ប៉ុន្ដែក្នុងករណីដែលមិនបានតាមដានជាប្រចាំ នោះអ្នកជំងឺនឹងប្រឈមកើតមានរោគសញ្ញាដូចជា ឈឺនោមញឹក ស្រេកទឹកខ្លាំង ញ៉ាំច្រើន និង ព្រិលភ្នែក ក្នុងករណីខ្លះឈានដល់ការវិលមុខទៀត​ផង។

ទឹកនោមផ្អែម

តើគួរធ្វើបែបណាដើម្បីគ្រប់គ្រងជាតិស្ករពេលព្រឹកបានល្អ?

ជាទូទៅកម្រិតជាតិស្ករគោលដៅក្នុងឈាមពេលព្រឹកមុនពេលញ៉ាំអាហារពេលព្រឹក ចន្លោះពី ៧០ ទៅ១២០ ឬករណីខ្លះអាចឡើងដល់ ១៨០មិល្លីក្រាម ក្នុងមួយដេស៊ីលីត្រឈាម។ ការគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម ជារឿងចាំបាច់សម្រាប់អ្នកកើតទឹកនោមផ្អែម។ ខាងក្រោមគឺជាការណែនាំអំពីការគ្រប់គ្រងកម្រិតជាតិស្ករពេលព្រឹកឲ្យបានល្អ៖

  • ត្រូវត្រួតពិនិត្យកម្រិតជាតិស្ករមុនពេលចូលគេង
  • ត្រូវញ៉ាំអាហារឲ្យបានយ៉ាងហោចមុន ២ម៉ោងមុនពេលគេង
  • កំណត់បរិមាណនៃការញ៉ាំអាហារតិចល្មម
  • ហាត់ប្រាណឲ្យបានទៀងទាត់រាល់ពេលល្ងាចឬ ពេលព្រឹក
  • ក្នុងករណីភ្ញាក់ពេលយប់ចន្លោះពីម៉ោង ២ ដល់ម៉ោង ៨​ព្រឹក ត្រូវតេស្ដជាតិស្ករ
  • ត្រូវប្រើប្រាស់ថ្នាំបញ្ចុះជាតិស្ករតាមការណែរនាំរបស់គ្រូពេទ្យ

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Lowering Fasting Blood Sugar Levels https://www.sutterhealth.org/ask-an-expert/answers/lowering-fasting-blood-sugar-levels

High Morning Blood Sugars https://diabetes.org/diabetes/treatment-care/high-morning-blood-glucose#:~:text=into%20dangerous%20territory.-,The%20dawn%20phenomenon,blood%20glucose%20levels%20in%20check. 

Hidden Causes of High Blood Sugar Levels in the Morning https://my.clevelandclinic.org/health/articles/11443-blood-sugar-hidden-causes-of-high-blood-sugar-levels-in-the-morning

How to Lower Morning Blood Sugar https://diatribe.org/how-lower-morning-blood-sugar 

កំណែ​ប្រែបច្ចុប្បន្ន

24/10/2023

អត្ថបទ​ដោយ អឿ អ៊ុយ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

អ្នកមានជំងឺ​ទឹកនោមផ្អែម គួរជៀសវាង ឬកាត់បន្ថយអាហារប្រភេទណាខ្លះ?

អ្នកជំងឺទឹកនោមផ្អែមគួរដឹងរឿងទាំងនេះ មុនពេលញ៉ាំផ្លែឈើ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Oct 24, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម