backup og meta

មូលហេតុមួយចំនួន​ ជំងឺទឹកនោមផ្អែមងាយ​ប្រឈម​ជំងឺបេះដូង

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ May 17, 2023

    មូលហេតុមួយចំនួន​ ជំងឺទឹកនោមផ្អែមងាយ​ប្រឈម​ជំងឺបេះដូង

    អ្នកជំងឺទឹកនោមផ្អែមទាំងពីរប្រភេទ អាចប្រឈមហានិភ័យខ្ពស់កើតជំងឺបេះដូងជាងមនុស្សធម្មតា។ ព្រោះថាជំងឺ​បេះ​ដូង​ភាគច្រើនកើតឡើង ដោយសារការមិនបានគ្រប់គ្រងសម្ពាធឈាមបានល្អ បូករួមទាំងជាតិស្ករ និង ខ្លាញ់ជាដើម។ ហេតុដូច្នេះហើយ អ្នកជំងឺទឹកនោមផ្អែមដែលមិនទាន់ឈានទៅរកជំងឺបេះដូងត្រូវដឹង និងការ​ពារ​ចំណុចនេះ។

    ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

    តាមការចុះផ្សាយរបស់មជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺឆ្លង(CDC) អាមេរិកបានបង្ហាញថា ជាច្រើនឆ្នាំកន្លងមកនេះ គេសង្កេតឃើញការកើនឡើងជាតិស្ករក្នុងឈាមរបស់អ្នកទឹកនោមផ្អែម អាចបណ្ដាលឲ្យប៉ះពាល់ទៅសរសៃ​ឈាម​តូចធំ និង ប្រព័ន្ធប្រសាទគ្រប់គ្រងទៅលើបេះដូង។

    ក្រៅពីការកើនឡើងជាតិស្ករ អ្នកជំងឺទឹកនោមផ្អែមអាចប្រឈមនឹងបញ្ហាបីយ៉ាងផ្សេងទៀតងាយបង្កទៅជាជំងឺ​បេះដូងបាន ដូចជា ការកើនឡើងសម្ពាធឈាម ការកើនឡើងកូលេស្ដេរ៉ូលអាក្រក់ក្នុងសរសៃឈាម និងការកើនឡើង​កំណកខ្លាញ់បណ្ដាលឲ្យក្រិនសរសៃឈាមជាដើម។

    កត្ដាមួយចំនួនដែលបណ្ដាលឲ្យអ្នកទឺកនោមផ្អែមជួបបញ្ហាទាំងនេះដូចជា ការជក់បារី ការលើសទម្ងន់ បញ្ហាធាត់ រាង​កាយមិនសូវមានសកម្មភាព ការញ៉ាំអាហារប្រៃ ញ៉ាំអាហារខ្លាញ់ និងផឹកគ្រឿងស្រវឹង។

    តើជំងឺបេះដូងប្រភេទណាប្រឈមកើតលើអ្នកទឹកនោមផ្អែមច្រើន?

    អ្នកទឹកនោមផ្អែមភាគច្រើនប្រឈមកើតជំងឺខ្សោយបេះដូងច្រើន។ ជំងឺខ្សោយបេះដូងគឺជាលក្ខខណ្ឌមួយដែលដំណើរការបេះដូងមិនអាចធ្វើការច្របាច់ឈាមបញ្ជូនទៅសរីរាង្គកាយបានល្អ។ ករណីនេះអ្នកជំងឺអាចប្រ​ឈម​​ផល​​វិបាកដូចជា ការហើមជើង កើនឡើងសារធាតុរាវក្នុងសួតដែលជាមូលហេតុធ្វើឲ្យអ្នកជំងឺពិបាកដកដង្ហើម។ ជំងឺខ្សោយបេះដូងនឹងវិត្ដកាន់តែខ្លាំងទៅៗ ប្រសិនជាមិនបានព្យាបាលឲ្យត្រឹមត្រូវនោះទេ។

    វិធីការពារជំងឺបេះដូងពីជំងឺទឹកនោមផ្អែម

    អ្នកកើតជំងឺទឹកនោមផ្អែម មិនប្រាកដថាត្រូវកើតជំងឺបេះដូងទាំងអស់នោះទេ ប្រសិនបើអនុវត្ដនូវិធីសំខាន់ៗទាំងនេះបាន ដូចជា៖

    គ្រប់គ្រងរបបអាហារ៖ បង្កើនការញ៉ាំបន្លែ ផ្លែឈើ មានសារធាតុចិញ្ចឹមគ្រប់គ្រាន់ និងពពួកប្រូតេអ៊ីន ដែលផ្ដល់អត្ថប្រយោជន៍ដល់សុខភាព។ ត្រូវកាត់បន្ថយប្រភេទអាហារខ្លាញ់ អាហារប្រៃ និង ពពួកភេសជ្ជៈមានជាតិស្ករខ្ពស់ បូករួមទាំងជាតិស្រវឹង។

    ទឹកនោមផ្អែម

    សម្រកគីឡូ៖ សម្រកគីឡូក៏ជារឿងចាំបាច់ត្រូវធ្វើផងដែរ ព្រោះការសម្រកគីឡូអាចកាត់បន្ថយហានិភ័យនៃការកើនឡើងខ្លាញ់ក្នុងសរសៃឈាម និង ជាតិស្ករផងដែរ។ រក្សាទម្ងន់ស្របតាមកម្ពស់ស្ដង់ដារ ទើបជាវិធីល្អសម្រាប់សុខភាព។

    ចង់គណនា BMR ចុចទីនេះ!

    ចង់គណនា BMI ចុចទីនេះ!

    ហាត់ប្រាណជាប្រចាំ៖ ការហាត់ប្រាណជាប្រចាំជួយឲ្យរាងកាយមានសកម្មភាព ប្រើប្រាស់ថាមពលដែលអាចជួយគ្រប់គ្រងជាតិស្ករ និង សម្រួលសរសៃឈាមបេះដូង។ ចូរបង្កើតទម្លាប់ហាត់ប្រាណឲ្យបាន ១៥០នាទី ក្នងមួយសប្ដាហ៍គឺជាទម្លាប់ល្អ។

    គ្រប់គ្រងស្ដ្រេស៖ ស្ដ្រេសក៏ជាមេបញ្ហាមួយដែលដាក់សម្ពាធទៅលើសុខភាពបេះដូងផងដែរ។ តួយ៉ាងការកើតស្ដ្រេសជាប្រចាំ អាចរុញច្រានជីវិតមនុស្សម្នាក់ធ្លាក់ទៅក្នុងទម្លាប់មិនល្អ ដូចជាការជក់បារី ផឹកស្រាច្រើន និង ញ៉ាំច្រើន​ផង​ដែរ ហេតុដូច្នេះហើយការគ្រប់គ្រងស្ដ្រេសក៏ជារឿងសំខាន់។

    តាមដានសុខភាពជាមួយគ្រូពេទ្យ៖ អ្នកជំងឺទឹកនោមផ្អែម មានអាការៈមិនប្រក្រតីត្រូវទៅជួបជាមួយគ្រូពេទ្យដើម្បីពិនិត្យតាមដានជំងឺ។ អ្នកជំងឺមិនត្រូវប៉ាន់ស្មាន វាយតម្លៃអាការៈផ្សេងៗដោយខ្លួនឯងបានឡើយ ព្រោះអាចគ្រោះថ្នាក់ដល់ជីវិត។

    អត្ថទ​ពាក់ព័ន្ធ​៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ អឿ អ៊ុយ · កែ May 17, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម