គ្រប់គ្រងរបបអាហារ៖ បង្កើនការញ៉ាំបន្លែ ផ្លែឈើ មានសារធាតុចិញ្ចឹមគ្រប់គ្រាន់ និងពពួកប្រូតេអ៊ីន ដែលផ្ដល់អត្ថប្រយោជន៍ដល់សុខភាព។ ត្រូវកាត់បន្ថយប្រភេទអាហារខ្លាញ់ អាហារប្រៃ និង ពពួកភេសជ្ជៈមានជាតិស្ករខ្ពស់ បូករួមទាំងជាតិស្រវឹង។

សម្រកគីឡូ៖ សម្រកគីឡូក៏ជារឿងចាំបាច់ត្រូវធ្វើផងដែរ ព្រោះការសម្រកគីឡូអាចកាត់បន្ថយហានិភ័យនៃការកើនឡើងខ្លាញ់ក្នុងសរសៃឈាម និង ជាតិស្ករផងដែរ។ រក្សាទម្ងន់ស្របតាមកម្ពស់ស្ដង់ដារ ទើបជាវិធីល្អសម្រាប់សុខភាព។
ចង់គណនា BMR ចុចទីនេះ!
ចង់គណនា BMI ចុចទីនេះ!
ហាត់ប្រាណជាប្រចាំ៖ ការហាត់ប្រាណជាប្រចាំជួយឲ្យរាងកាយមានសកម្មភាព ប្រើប្រាស់ថាមពលដែលអាចជួយគ្រប់គ្រងជាតិស្ករ និង សម្រួលសរសៃឈាមបេះដូង។ ចូរបង្កើតទម្លាប់ហាត់ប្រាណឲ្យបាន ១៥០នាទី ក្នងមួយសប្ដាហ៍គឺជាទម្លាប់ល្អ។
គ្រប់គ្រងស្ដ្រេស៖ ស្ដ្រេសក៏ជាមេបញ្ហាមួយដែលដាក់សម្ពាធទៅលើសុខភាពបេះដូងផងដែរ។ តួយ៉ាងការកើតស្ដ្រេសជាប្រចាំ អាចរុញច្រានជីវិតមនុស្សម្នាក់ធ្លាក់ទៅក្នុងទម្លាប់មិនល្អ ដូចជាការជក់បារី ផឹកស្រាច្រើន និង ញ៉ាំច្រើនផងដែរ ហេតុដូច្នេះហើយការគ្រប់គ្រងស្ដ្រេសក៏ជារឿងសំខាន់។
តាមដានសុខភាពជាមួយគ្រូពេទ្យ៖ អ្នកជំងឺទឹកនោមផ្អែម មានអាការៈមិនប្រក្រតីត្រូវទៅជួបជាមួយគ្រូពេទ្យដើម្បីពិនិត្យតាមដានជំងឺ។ អ្នកជំងឺមិនត្រូវប៉ាន់ស្មាន វាយតម្លៃអាការៈផ្សេងៗដោយខ្លួនឯងបានឡើយ ព្រោះអាចគ្រោះថ្នាក់ដល់ជីវិត។