backup og meta

ប្រយត័្ន! ឈឺ​​ ហើយ​ហើម​បំពង់​ក អាច​ជា​សញ្ញា​នៃ​ជំងឺ​មហារីក​ក្បាល និងក

ប្រយត័្ន! ឈឺ​​ ហើយ​ហើម​បំពង់​ក អាច​ជា​សញ្ញា​នៃ​ជំងឺ​មហារីក​ក្បាល និងក

ការ​ឈឺចាប់​​ស្រួចស្រាល់ និង​ហើម​​បរិវេណ​បំពង់​ក​អាច​ជា​សញ្ញា​ព្រមាន​នៃ​ជំងឺ​មហារីក​​ក្បាល​ និង​ក​។ ជំងឺ​មហារីក​មួយ​ប្រភេទ​នេះ​ មាន​ទំនាក់ទំនង​នឹង​បែបបទ​នៃ​ការ​រស់​នៅ​របស់​យើង​ និង​អាច​បង្ការ​ ឬ​ព្យាបាល​បាន​ ប្រសិនបើ​យើង​រក​ឃើញ​​នៅ​ដំណាក់កាល​ដំបូង​។ ជំងឺ​មហារីក​ក្បាល​ និង​ក​​ ជា​ដុំ​សាច់​សាហាវ​នៅ​ក្នុង​ផ្លូវ​ខ្យល់​ និង​ផ្លូវ​អាហារ​ចូល​គ្នា​នៅ​ផ្នែក​ខាង​លើ ដែល​រួម​មាន​​មាត់​ ក្រអូម​មាត់​ ច្រមុះ​បំពង់​ក​ មាត់​បំពង់​ក និងបំពង់​សំឡេង។​ ដុំ​សាច់​នេះ​ប៉ះពាល់​​ដល់​ផ្នែក​ផ្សេង​ៗ​នៃ​ក្បាល​ និង​បំពង់​ក​។

​ជំងឺ​មហារីក​​ក្បាល​ និង​ក​បណ្ដាល​មក​ពី​អ្វី​?

មាន​មូលហេតុ​​ផ្សេង​ៗ​ដែល​បង្ក​ជា​ជំងឺ​មហារីក​​មួយ​នេះ។​ ប៉ុន្តែ​មូលហេតុ​ចម្បង​បំផុត​គឺ​អនាម័យ​​ធ្មេញ ដែល​បណ្ដាល​​មក​ពី​ការ​ប្រើប្រាស់​​​ថ្នាំ​ជក់​ និង​ផឹក​គ្រឿង​ស្រវឹង​។ ​ចំណែក​ឯ​ការ​ប៉ះពាល់​នឹង​កាំរស្មី​UV​រយៈពេល​យូរ​ ក៏​អាច​​បង្ក​​ទៅ​ជា​ជំងឺ​មហារីក​បបូរ​មាត់​ដូច​គ្នា។ លើស​ពី​នេះ ការ​ប៉ះពាល់​នឹង​សារធាតុ​គីមី​ ឬ​សារធាតុ​ផ្សេង​ៗ​ដូចជា​ធូលី ផ្សែង​ Asbestos, Formaldehyde​ ក៏​អាច​នាំ​ឲ្យ​កើត​ជា​ជំងឺ​មហារីក​ប្រភេទ​នេះ​ដែរ​។

រោគសញ្ញា​នៃ​ជំងឺ​មហារីក​​ក្បាល​ និង​ក​​មាន​អ្វី​ខ្លះ​?

ជាក់ស្ដែង​ ផ្នែក​ផ្សេង​ៗ​នៃ​ក្បាល​ និង​ក​ បង្ហាញ​ពី​​រោគសញ្ញា​​ខុស​ៗ​គ្នា​​នៃ​ជំងឺ​មហារីក​​​។

១. ប្រអប់​សំឡេង​

ប្រសិនបើ​គ្នា​យើង​ពិបាក​ក្នុង​ការ​និយាយ​ស្ដី ឬ​ដកដង្ហើម​មិន​ស្រួល​ ឬ​ឈឺ​​ចាប់​នៅ​​ពេល​លេប​ទឹក​មាត់ វា​អាច​ជា​សញ្ញា​នៃ​ជំងឺ​មហារីក​ក្បាល​ និង​ក។ ចំណែក​ឯ​ការ​ឈឺចាប់​នៅ​ក្នុង​ត្រចៀក​ក៏​អាច​ជា​សញ្ញា​នៃ​ជំងឺ​មហារីក​នេះ​ដែរ​។

មហារីកក្បាល

២. ក្រអូម​មាត់​

រោគសញ្ញា​មួយ​ចំនួន​ អាច​មើល​​ឃើញ​នៅ​ក្នុង​ក្រអូម​មាត់​ ដែល​រួម​មាន​ធ្មេញ អណ្ដាត​ និង​ថ្គាម​ដោយ​មាន​លេច​ឡើង​​ចំណុច​តូច​ៗ​ពណ៌​ក្រហម​ ឬ​ស ​នៅ​លើ​អញ្ចាញ​ធ្មេញ អណ្ដាត ស្រទាប់​មាត់ ថ្គាម​រីក​ធំ ហូរ​ឈាម​ ឬ​ឈឺ​ចាប់​ក្នុង​មាត់​ ។

៣. បំពង់​ក​

អាការៈ​ហើម​ និង​ឈឺ​ចាប់​នៅ​​ក្នុង​បំពង់​ក​ ជា​សញ្ញា​ព្រមាន​នៃ​ជំងឺ​មហារីក​បំពង់​ក​។ អ្នក​​ជំងឺ​អាច​មាន​ការ​ឈឺ​ចាប់​ក្នុង​ត្រចៀក​ និង​ពិបាក​ក្នុង​ការ​ស្ដាប់​ ដោយ​សារ​តែ​ជំងឺ​មហារីក​​នេះ​។

[embed-health-tool-bmi]

៤. ប្រហោង​ច្រមុះ

ប្រហោង​ឆ្អឹង​ដែល​ស្ទះ ឬ​ការ​បង្ក​រោគ​ក្នុង​ប្រហោង​ឆ្អឹង​ដដែល​ៗ ​ជា​សញ្ញា​នៃ​ជំងឺ​មហារីក​ច្រមុះ។ មួយ​វិញ​ទៀត​ ការ​ហូរ​ឈាម​តាម​ច្រមុះ ឈឺ​ភ្នែក​ ឬ​ការ​ឆ្លង​មេរោគ​​នៅ​ភ្នែក​ ក៏​ដូចជា​បញ្ហា​មាត់​ធ្មេញ​ ជា​អាច​បង្ហាញ​ពី​ជំងឺ​មហារីក​ប្រហោង​ឆ្អឹង​ផង​ដែរ​។

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Pain and Swelling In Throat Can Be A Sign of Head and Neck Cancer: Causes, Symptoms And Risk Factors To Know

​ ​​​https://www.thehealthsite.com/diseases-conditions/pain-and-swelling-in-throat-can-be-a-sign-of-head-and-neck-cancer-causes-symptoms-and-risk-factors-to-know-833833/

Head and Neck Cancer Signs and Symptoms

https://www.mskcc.org/cancer-care/types/head-neck/head-and-neck-cancer-signs-and-symptoms

Signs and symptoms of head and neck cancers

https://www.macmillan.org.uk/cancer-information-and-support/head-and-neck-cancer/signs-and-symptoms-of-head-and-neck-cancer

កំណែ​ប្រែបច្ចុប្បន្ន

24/09/2024

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

បែក​ញើស​ពេល​យប់​ អាច​ជា​សញ្ញា​នៃ​ជំងឺ​មហារីក​​ឈាម

ប្រុសៗគួរប្រយ័ត្ន! ចេញរោគសញ្ញាទាំងនេះ អាចជាជំងឺមហារីកលិង្គ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Sep 24

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម