ជាទូទៅ ជំងឺមហារីកក្រពេញប្រូស្តាត ច្រើនកើតឡើងលើបុរសវ័យចំណាស់ ប៉ុន្តែក៏អាចកើតលើបុរសវ័យក្មេងដូចគ្នា។ យោងតាមការស្រាវជ្រាវជាច្រើនបានបង្ហាញថា អ្នកដែលធាត់ជ្រុល ឬ លើសទម្ងន់ និងមានប្រវត្តិគ្រួសារធ្លាប់កើតជំងឺមហារីកក្រពេញប្រូស្តាត មានហានិភ័យខ្ពស់ក្នុងការកើតជំងឺដ៏កាចសាហាវមួយនេះ។
សញ្ញាបង្ហាញថាមហារីករាលដាលដល់ជើង
ជំងឺមហារីកក្រពេញប្រូស្តាត កើតឡើងនៅក្នុងក្រពេញប្រូស្តាត ដែលជាសរីរាង្គមួយមានតួនាទីផលិតទឹកកាម។ ទោះជាមិនមានមូលហេតុជាក់លាក់ដែលនាំឲ្យកើតជំងឺមហារីកមួយប្រភេទនេះក៏ពិតមែន ប៉ុន្តែបែបបទរស់នៅប្រចាំថ្ងៃរបស់យើងអាចជះឥទ្ធិពលយ៉ាងខ្លាំងក្លា ហើយកត្តាដ៏គួរឲ្យបារម្ភនោះ គឺមហារីកក្រពេញប្រូស្តាតអាចរាលដាលទៅដល់សរីរាង្គដទៃទៀត។
រោគសញ្ញានៃជំងឺមហារីកក្រពេញប្រូស្តាតរាលដាលដល់ជើង
១. ហើម
រោគសញ្ញាទូទៅបំផុតមួយ គឺដុំសាច់រាលដាលទៅជើង ដែលបង្កជាការហើមជើង។ បញ្ហានេះកើតឡើងដោយសារតែការប្រមូលផ្ដុំសារធាតុរាវនៅបរិវេណជុំវិញជើង។
២. ការឈឺចាប់ និងស្ពឹកស្រពន់
ទន្ទឹមនឹងនេះដែរ ការឈឺចាប់ និងស្ពឹកស្រពន់អាចកើតលើជើង និងប្រអប់ជើង។ ជាងនេះទៅទៀត សូម្បីតែត្រគាក ទ្រូង និងខ្នងផ្នែកខាងក្រោមក៏អាចមានអាការៈឈឺចាប់ ឬស្ពឹកដូចគ្នា។
[embed-health-tool-heart-rate]
៣. នោមឈឺ
មួយវិញទៀត អាការៈមិនស្រួល និងឈឺចាប់នៅពេលនោមក៏អាចបណ្ដាលមកពីជំងឺមហារីកក្រពេញប្រូស្តាតប៉ះពាល់ទៅលើខ្នងផ្នែកខាងក្រោម និងតំបន់អាងត្រគាក។ ដូច្នេះហើយ យើងគួរពិគ្រោះយោបល់ជាមួយគ្រូពេទ្យភ្លាមៗ ដើម្បីជៀសវាងផលវិបាកធ្ងន់ធ្ងរដែលទាក់ទងនឹងជំងឺមហារីកនេះ។
រោគសញ្ញាព្រមានទាំង៧នៃជំងឺមហារីកក្រពេញប្រូស្តាត
ក្រៅពីហើមជើង ជំងឺមហារីកមួយនេះក៏អាចបង្កឲ្យមានរោគសញ្ញាមួយចំនួន រួមមាន៖
- ពិបាកនោម
- ឈឺឆ្អឹង
- ស្រកទម្ងន់ដោយគ្មានមូលហេតុ
- លិង្គមិនឡើងរឹង
- អស់កម្លាំងខ្លាំង
- ទឹកកាមមានឈាម
- នោមញឹកញាប់។
អត្ថបទគួរអាន៖
- កាត់បន្ថយហានិភ័យមហារីកសុដន់ អនុវត្តទម្លាប់ល្អៗទាំងនេះ
- តិចនិកជួយស្រីៗ ចៀសឆ្ងាយពីជំងឺមហារីកសុដន់
- ស្រីៗគួរដឹង! ជំងឺមហារីកសុដន់ និងការបំបៅដោះកូន
- មកដឹងពីដំណាក់កាលទាំង៤ នៃជំងឺមហារីកសុដន់
- ស្ទាបសុដន់រកដុំសាច់ជំងឺមហារីកខ្លួនឯង អាចជួយបានកម្រិតណាដែរ?
- មហារីកសុដន់ដោយសារមិនបានបំបៅកូន វិវត្តមកពីបែប