backup og meta

ដឹងអត់? ជំងឺមហារីកឆ្អឹង ច្រើនកើតលើទីតាំង ៣នេះ លើរាងកាយ

ដឹងអត់? ជំងឺមហារីកឆ្អឹង ច្រើនកើតលើទីតាំង ៣នេះ លើរាងកាយ

ជំងឺ​មហារីក​ឆ្អឹង​ អាច​កើត​លើ​ឆ្អឹង​គ្រប់​កន្លែង​នៃ​រាង​កាយ ប៉ុន្តែ​ជំងឺ​នេះ​ជាទូទៅ​ច្រើន​កើត​នៅ​ត្រង់​ត្រគាក ឬ​ឆ្អឹង​វែង​នៅ​ដៃ ឬ​ជើង​។ ជំងឺ​មហារីក​ឆ្អឹង ជា​ជំងឺ​កម្រ មាន​ប្រហែល​ជា​មួយ​ភាគរយ​នៃ​ជំងឺ​មហារីក​ទាំ​ង​អស់​។ ជាក់ស្ដែង​ ដុំ​មិនមែន​មហារីក​នៅ​ឆ្អឹង កើត​មាន​ច្រើន​ និង​ញឹក​ញាប់​នៅ​ឆ្អឹង​​ជាង​ដុំ​មហារីក​​។

ពាក្យ​ថា​មហារីក​ឆ្អឹង មិន​សំ​ដៅ​ដល់​​មហារីក​ដែល​រាល​ដាល​ពី​កន្លែង​ផ្សេង​មក​ដល់​ឆ្អឹង​នោះ​ទេ​។ ជំងឺ​មហារីក​រាល​ដាល​ទាំង​នោះ​ត្រូវ​គេ​ឲ្យ​ឈ្មោះ​ទៅ​តាម​ទីតាំង​ដែល​វា​បាន​កើត​។

ប្រភេទ​មហារីក​ឆ្អឹង​ខ្លះ​ច្រើន​កើត​​នៅ​លើ​ក្មេងៗ និង​ខ្លះ​ទៀត​ច្រើន​កើត​លើ​មនុស្ស​ពេញ​វ័យ​។ ការ​វះ​កាត់​យក​ដុំ​មហារីក​ចេញ ជា​វិធី​ព្យាបាល​ជា​ទូទៅ​មួយ ប៉ុន្តែ​ការ​ព្យាបាល​ដោយ​គីមី និង​វិទ្យុសកម្ម ក៏​អា​ច​ត្រូវ​ប្រើ​ដែរ​ ដោយ​ផ្អែក​តាម​ការ​វាយ​តម្លៃ​របស់​គ្រូពេទ្យ​។​

ចង់គណនា BMR ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

១. រោគ​សញ្ញា​ជំងឺ​មហារីក​ឆ្អឹង​

រោគ​សញ្ញា​មហារីក​ឆ្អឹង​មាន​ដូច​ជា​៖

គ្នា​យើង​គួរ​តែ​គួរ​ទៅ​ជួប​ពេទ្យ ឬ​នាំ​កូន​ទៅ​ជួប​ពេទ្យ​បើ​មាន​ចេញ​រោគ​សញ្ញា​ឈឺចាប់​នៅ​ឆ្អឹង​ដូច​ជា៖

មហារីកឆ្អឹង​២. មូល​ហេតុ​បង្ក​​

មូលហេតុ​បង្ក​ជំងឺ​មហារីក​ឆ្អឹង​ភាគ​ច្រើន​មិន​ដឹង​មូល​ហេតុ​នោះ​ទេ​។ ជំងឺ​មហារីក​ឆ្អឹង​មួយ​ភាគ​តូច​មាន​ទំនាក់​ទំនង​ទៅ​នឹង​តំណ​ពូជ និង​ខ្លះ​ទៀត​ទាក់​ទង​ទៅ​នឹង​ប្រវត្តិ​ប៉ះពាល់​នឹង​វិទ្យុ​សកម្ម​។

មហារីកឆ្អឹង

[embed-health-tool-bmi]

ជំងឺ​មហារីក​ឆ្អឹងosteosarcoma ជា​មហារីក​​ច្រើន​កើ​លើ​កុមារ និង​មនុស្ស​ពេញ​វ័យ​អាយុ​ក្រោម​២០​ឆ្នាំ​។ ចំណែក​ជំងឺ មហារីក​ឆ្អឹង​ប្រភេទ Ewing sarcoma ច្រើន​កើត​លើ​មនុស្ស​វ័យ​​ចន្លោះ​ពី​១០​ទៅ​២០​ឆ្នាំ​និង​​មហារីក​ឆ្អឹង​ប្រភេទchondrosarcoma វិញ​ច្រើន​កើត​លើ​មនុស្ស​មាន​វ័យ​លើស​ពី​៤០​ឆ្នាំ​។​

មនុស្ស​ក្មេង​​អាច​កើត​ជំងឺ​មហារីក​ឆ្អឹង​ ព្រោះ​តែ​ជា​វ័យ​កំពុង​លូត​លាស់​ខ្លាំង ពិសេស​ពេល​ដំណាក់​កាល​វ័យ​គ្រប់​ការ ដែល​អាច​ធ្វើ​ឲ្យ​មាន​ដុំ​លូត​លាស់​នៅ​ឆ្អឹង​។ ជំងឺ​មហារីក​ទាំង​បី​ខាង​លើ មាន​ផល​ប៉ះពាល់​លើ​កោសិកា​ផ្សេងៗ​គ្នា ហើយ​ការ​ព្យាបាល​នឹង​អាស្រ័យ​លើ​ប្រភេទ​នៃ​ជំងឺ​មហារីក​ឆ្អឹង​ដែល​អ្នក​ជំងឺ​កើត​មាន​។

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Bone cancer, https://www.mayoclinic.org/diseases-conditions/bone-cancer/symptoms-causes/syc-20350217

What Is Bone Cancer?, https://www.cancer.org/cancer/bone-cancer/about/what-is-bone-cancer.html

Bone cancer, https://www.nhs.uk/conditions/bone-cancer/

កំណែ​ប្រែបច្ចុប្បន្ន

25/11/2024

អត្ថបទ​ដោយ ទូច សុខា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

ការពារបញ្ហាឆ្អឹង និងសន្លាក់ កុំរំលងតិចនិក ៤យ៉ាង នេះ

អាហារ​សំខាន់ៗជួយ​ឲ្យ​ឆ្អឹង​​មាន​សុខ​ភាព​រឹងមាំ​ ពីក្មេងដល់ចាស់


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ 3 weeks ago

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម