ពិតណាស់ កុមារក៏អាចកើតជំងឺមហារីកដូចទៅនឹងមនុស្សពេញវ័យដែរ ដូច្នេះហើយប៉ាម៉ាក់គប្បីតាមដាន និងសង្កេតមើលរោគសញ្ញាមិនប្រក្រតីមួយចំនួន មុនពេលដែលជំងឺដ៏កាចសាហាវមួយនេះ វិវត្តកាន់តែធ្ងន់ធ្ងរ។
ជាក់ស្ដែង ជំងឺមហារីកមិនមែនជាជំងឺតែមួយទេ ប៉ុន្តែវាជាចង្កោមនៃជំងឺដែលពាក់ព័ន្ធមួយចំនួន។ ជំងឺមហារីកកើតឡើងដោយសារតែការបែងចែកកោសិកាមិនធម្មតា និងពិបាកគ្រប់គ្រង ហើយវាអាចប៉ះពាល់ដល់កោសិកាក្បែរៗ ព្រមទាំងរាលដាលដល់ផ្នែករាងកាយផ្សេងទៀតតាមរយៈប្រព័ន្ធឈាម និងកូនកណ្ដុរ។
ជំងឺមហារីកទូទៅបំផុតកើតលើកុមារ
ប្រភេទជំងឺមហារីកទូទៅបំផុតមួយចំនួនដែលឧស្សាហ៍កើតលើកុមារមានដូចជាជំងឺមហារីកឈាម ដុំសាច់ខួរក្បាល មហារីកស្រទាប់រ៉េទីន មហារីកឆ្អឹង និងមហារីកពោះ ។ អ្នកជំនាញបានឲ្យដឹងថា ជំងឺមហារីកមួយចំនួនដែលកើតលើកុមារ អាចបណ្ដាលមកពីកត្តាហ្សែន ប៉ុន្តែមូលហេតុជាក់លាក់នៅមិនទាន់ដឹងច្បាស់នៅឡើយទេ។
កម្មវិធីពិនិត្យជំងឺមហារីកសុដន់អនឡាញ
កម្មវិធីពិនិត្យជំងឺមហារីកពោះវៀនធំអនឡាញ
រោគសញ្ញាមិនប្រក្រតីនៃជំងឺមហារីកលើកុមារ
ការដឹងពីសញ្ញា និងរោគសញ្ញានៃជំងឺមហារីកលើកុមារទាន់ពេលវេលា អាចជួយឲ្យការព្យាបាលកាន់តែមានប្រសិទ្ធភាព។ ដូច្នេះហើយ ប៉ាម៉ាក់គប្បីសង្កេតមើលរោគសញ្ញាមួយចំនួនខាងក្រោមនេះ។
១. ស្លេកស្លាំង និងគ្មានកម្លាំងកំហែង
កម្រិតថាមពលថយចុះខ្លាំង អាចជារោគសញ្ញាព្រមានដំបូងនៃជំងឺមហារីកលើកុមារ។ ទោះបីជាមានជំងឺមហារីកជាច្រើនប្រភេទដែលអាចកើតចំពោះក្មេងយ៉ាងណាក្ដី ប៉ុន្តែរោគសញ្ញាមួយនេះគឺជារោគសញ្ញាទូទៅបំផុតនៃមហារីកទាំងនោះ។
២. ងាយមានស្នាមជាំ ឬចេញឈាម
ជាមួយគ្នានេះដែរ ជំងឺមហារីកលើកុមារដែលកើតញឹកញាប់បំផុត គឺជំងឺមហារីកឈាម ហើយក្មេងដែលមានជំងឺនេះ អាចចេញឈាមច្រើនជាងធម្មតានៅពេលដែលពួកគេមានរបួសតិចតួច ឬចេញឈាមច្រមុះ។ ហេតុនេះហើយ នៅពេលដែលកូនចេញឈាមច្រើនជាងធម្មតា ប៉ាម៉ាក់គួរតាមដានរោគសញ្ញានេះឲ្យបានដិតដល់ ក៏ដូចជាពិគ្រោះជាមួយនឹងគ្រូពេទ្យជំនាញ។
អានបន្ថែម៖
- រោគសញ្ញាមិនប្រក្រតីនៃជំងឺមហារីកមាត់ស្បូន ស្រីៗគួរដឹង
- កាត់បន្ថយហានិភ័យមហារីកសុដន់ អនុវត្តទម្លាប់ល្អៗទាំងនេះ
- កំពុងព្យាបាលជំងឺមហារីកដឹងថាពិបាក នេះជាតិចនិកគួរដឹង
- អ្នកជាពីជំងឺមហារីកសុដន់៖ សុខភាពផ្លូវចិត្តជារឿងសំខាន់ពេលកំពុងព្យាបាល
- ៣ ចំណុចសំខាន់ ទាក់ទងនឹងការរកឃើញជំងឺមហារីកទាន់ពេល
៣. ឈឺក្បាលញឹកញាប់ និងមានក្អួត
ទន្ទឹមនឹងនេះ អាការៈឈឺក្បាលរ៉ាំរ៉ៃព្រមទាំងមានក្អួតផងនោះ អាចជារោគសញ្ញានៃជំងឺជាច្រើន ក៏ដូចជាបញ្ហាសុខភាពធ្ងន់ធ្ងរ។ មួយវិញទៀត វាក៏អាចបញ្ជាក់ថាកូនរបស់ប៉ាម៉ាក់អាចប្រឈមនឹងជំងឺមហារីកដូចគ្នា។ ដូចនេះ ប៉ាម៉ាក់គួរនាំកូនទៅជួបគ្រូពេទ្យជាបន្ទាន់ ប្រសិនបើសង្កេតឃើញរោគសញ្ញាមិនប្រក្រតីណាមួយ។
រោគសញ្ញាមហារីក កើត លើ កុមារ
- ស្លេកស្លាំង និងគ្មានកម្លាំងកំហែង
- ងាយមានស្នាមជាំ ឬចេញឈាម
- ឈឺក្បាលញឹកញាប់ និងមានក្អួត
[embed-health-tool-bmi]