និយមន័យ
១- អ្វីជាជំងឺមហារីកបំពង់បង្ហូរនោម?
មហារីកបំពង់បង្ហូរនោម ជាជំងឺកើតនៅក្នុងបំពង់សម្រាប់នាំទឹកនោម ពីតម្រងនោម ទៅកាន់ប្លោកនោម។ ទោះជាករណីកម្រ ប៉ុន្តែមហារីកនៅតែអាចលូតលាស់ក្នុងប្រព័ន្ធទឹកនោម ហើយស្រដៀងទៅនឹងមហារីកប្លោកនោម ព្រោះកោសិកាក្រាលក្នុងបំពង់បង្ហូរនោម ដូចគ្នាជាមួយកាសិកាក្នុងប្លោកនោម។ អ្នកមានជំងឺមហារីកបំពង់បង្ហូរនោម ភាគច្រើនប្រឈមមុខខ្ពស់ទៅនឹងមហារីកប្លោកនោម ហេតុនេះគ្រូពេទ្យនឹងធ្វើតេស្ដមួយចំនួន រកមើលសញ្ញានៃមហារីកប្លោកនោម។
២- កើតឡើងញឹកញាប់ដែរទេ?
មហារីកប្រភេទនេះ កម្រជួបប្រទះណាស់ ប៉ុន្តែជាធម្មតាកើតចំពោះមនុស្សចាស់ និងអ្នកមានប្រវត្តិធ្លាប់កើតមហារីកប្លោកនោមប៉ុណ្ណោះ។
រោគសញ្ញា
៣- រោគសញ្ញាមហាមានអ្វីខ្លះ?
រោគសញ្ញាទូទៅរបស់មហារីកបំពង់បង្ហូរនោមមាន៖
– ឈាមក្នុងទឹកនោម
– នោមឈឺ
– អស់កម្លាំង
– ស្រកទម្ងន់គ្មានមូលហេតុ។
អាចមានរោគសញ្ញាដទៃទៀត មិនបានរៀបរាប់ដូចខាងលើ ហេតុនេះបើមានចម្ងល់ ឬប្រទះរោគសញ្ញាគួរឲ្យសង្ស័យណាមួយ សូមពិគ្រោះជាមួយគ្រូពេទ្យ។
៤- ពេលណាគួរទៅជួបគ្រូពេទ្យ?
បើមានសញ្ញា អាការៈដូចបានរៀបរាប់ខាងលើ ឬមានចម្ងល់ផ្សេងៗ សូមពិគ្រោះយោបល់ជាមួយគ្រូពេទ្យ ព្រោះរាងកាយមនុស្សម្នាក់ៗមានភាពខុសគ្នា ហេតុនេះរោគសញ្ញាអាចនឹងខុសគ្នាដែរ។
មូលហេតុបង្ក
៥- មូលហេតុបង្កមានអ្វីខ្លះ?
នៅមិនទាន់ដឹងពីមូលហេតុច្បាស់លាស់បង្កឲ្យកើតមហារីកបំពង់បង្ហូរនោមក៏ពិតមែន ប៉ុន្តែគ្រូពេទ្យអាចដឹងថាមានមហារីកនេះ ពេលកោសិកាក្នុង DNA នៃបំពង់បង្ហូរនោមវិវត្តខ្លួនមិនប្រក្រតី។ ការវិវត្តនៃកោសិកាទាំងនោះ អាចបំបែកខ្លួនយ៉ាងលឿន និងមិនងាប់ទៅវិញដោយឯកឯង ដូចកោសិកាធម្មតាទេ និងកាន់រីកធំឡើងៗ បិទផ្លូវបង្ហូរនោម ឬរាលដាលទៅកន្លែងផ្សេងទៀតនៃរាងកាយ។
កត្តាប្រឈម
៦- កត្តាប្រឈមមានអ្វីខ្លះ?
កត្ដាប្រឈមធ្វើឲ្យកើតជំងឺមហារីកបំពង់បង្ហូរនោមមានដូចជា៖
– អាយុ ជាកត្ដាប្រឈមខ្ពស់កើតមហារីក ព្រោះមនុស្សភាគច្រើនអាចដឹងថាខ្លួនមានមហារីកអំឡុងពេលឈានចូលវ័យចន្លោះ ៧០-៨០ ឆ្នាំ។
– ធ្លាប់កើតមហារីកប្លោកនោម ឬតម្រងនោម អាចប្រឈមមុខខ្ពស់ជាមួយមហារីកបំពង់បង្ហូរនោម។
– ជក់បារី បង្កើនហានិភ័យកើតមហារីកបំពង់បង្ហួរនោម ក៏ដូចជាមហារីកមហារីកបំពង់ទឹកនោម ក្នុងនោះមានទាំង តម្រងនោម និងប្លោកនោម។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
រោគវិនិច្ឆ័យ និងការព្យាបាល
ព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។
៧- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?
គ្រូពេទ្យនឹងពិនិត្យរាងកាយ ពោះ ដោយយកចិត្ដទុកដាក់ ក៏ដូចជាធ្វើការពិនិត្យទឹកនោមដើម្បីរកមើល មានឈាមក្នុងទឹកនោម ឬយ៉ាងណា។ មួយវិញទៀត នៅពេលរកឃើញយើងមានជំងឺស្លេកស្លាំង តេស្តរាប់គ្រាប់ឈាម (CBC) អាចនឹងត្រូវធ្វើឡើង។ លើសពីនេះ គ្រូពេទ្យអាចនឹងវិភាគលើកាសិកានៅក្នុងទឹកនោម តាមរយៈ មីក្រូស្គូប ដើម្បីរកមើលកោសិកាមហារីកផងដែរ។
នៅមានតេស្ដមួយចំនួនទៀត អាចធ្វើទៅបានដូចជា៖
– ស្កេន CT នៅពោះ
– ឆ្លុះកាំរស្មីអ៊ិច នៅទ្រូង
– ឆ្លុះតម្រងនោម
– ស្កេនអឹមរ៉ាយ MRI នៅពោះ
– ស្កេនតម្រងនោម
– ឆ្លុះប្លោកនោម និងបំពង់បង្ហួរនោម
– ឆ្លុះប្លោកនោម ដោយចាក់សារធាតុគីមីតាមសរសៃឈាម
តេស្ដខាងលើនេះអាចបង្ហាញឲ្យដឹងពីដុំ ឬឃើញថាមហារីកកំពុងរាលដាល ឬយ៉ាងណា។
[embed-health-tool-bmr]
៨- ព្យាបាលដោយវិធីណា?
គ្រូពេទ្យនឹងស្នើវះកាត់យកផ្នែកទាំងអស់ ឬផ្នែកខ្លះនៃតម្រងនោម (កាត់តម្រងនោម) អាចកាត់ទាំងផ្នែកខ្លះនៃប្លោកនោម ក៏ដូចជា ជាលិកានៅជុំវិញ ឬកូនកណ្ដុរជាដើម។ ករណី មានដុំសាច់ក្នុងបំពង់បង្ហូរនោម គ្រូពេទ្យនឹងកាត់យក អំឡុងពេលកាត់តម្រងនោមតែម្តង។ បើមហារីកនេះរាលដាលចេញទៅក្រៅតម្រងនោម ឬបំពង់បង្ហូរនោម ពេទ្យនឹងព្យាបាលយើងដោយប្រើសារធាតុគីមី។
អត្ថបទគួរអាន៖
- កាត់បន្ថយហានិភ័យមហារីកសុដន់ អនុវត្តទម្លាប់ល្អៗទាំងនេះ
- តិចនិកជួយស្រីៗ ចៀសឆ្ងាយពីជំងឺមហារីកសុដន់
- ស្រីៗគួរដឹង! ជំងឺមហារីកសុដន់ និងការបំបៅដោះកូន
- មកដឹងពីដំណាក់កាលទាំង៤ នៃជំងឺមហារីកសុដន់
- ស្ទាបសុដន់រកដុំសាច់ជំងឺមហារីកខ្លួនឯង អាចជួយបានកម្រិតណាដែរ?
ផ្លាស់ប្តូរទម្លាប់រស់នៅ
៩- ទម្លាប់រស់នៅ
គ្មានវិធីណាមួយ មានប្រសិទ្ធភាព ១០០ ភាគរយទេ តែដើម្បីបង្ការ និងកាត់បន្ថយហានិភ័យគួរតែកែប្រែទម្លាប់រស់នៅខ្លះៗអាចជួយកែខៃបាន ហេតុនេះសូមទៅពិគ្រោះជាមួយគ្រូពេទ្យសម្រាប់ព័ត៌មានបន្ថែម។