មហារីកពោះវៀនធំ ជាមូលហេតុចម្បងនាំឲ្យមនុស្សពេញវ័យស្លាប់ច្រើនជាងគេ
យោងតាមរបាយការណ៍ថ្មីមួយរបស់សមាគមមហារីកអាមេរិកបានឲ្យដឹងថា ជំងឺមហារីកពោះវៀនធំ គឺជាមូលហេតុចម្បងមួយដែលបណ្តាលឲ្យមនុស្សពេញវ័យស្លាប់ច្រើនជាងគេបំផុតនៅពេលបច្ចុប្បន្ននេះ។ ជាក់ស្តែង នៅចុងសទវត្សរ៍៩០ ជំងឺមហារីកពោះវៀនធំស្ថិតនៅចំណាត់ថ្នាក់ទី៤ ដែលសម្លាប់មនុស្សមានវ័យចន្លោះពី១៨ ដល់២៥ឆ្នាំ។ ប៉ុន្តែនៅឆ្នាំ២០២៤ ជំងឺមហារីកមួយនេះបានឈរនៅចំណាត់ថ្នាក់កំពូលតែម្តង។ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! លោកស្រីវេជ្ជបណ្ឌិត Aparna Parikh ប្រធានផ្នែកវេជ្ជសាស្រ្ដនៃមជ្ឈមណ្ឌលព្យាបាលជំងឺមហារីកពោះវៀនធំ Mass បានឲ្យដឹងថា កត្តាហានិភ័យចម្បងមួយចំនួនដែលនាំឲ្យកើតជំងឺមហារីកនេះរួមមាន ប្រវត្តិគ្រួសារ ភាពធាត់ ការជក់បារី ការញ៉ាំគ្រឿងស្រវឹងច្រើនជ្រុល របបអាហារដែលសម្បូរទៅដោយសាច់ក្រហម និងសាច់កែច្នៃ ជំងឺរលាកពោះវៀន (inflammatory bowel disease) ។ល។ អត្ថបទគួរអាន៖ កាត់បន្ថយហានិភ័យមហារីកសុដន់ អនុវត្តទម្លាប់ល្អៗទាំងនេះ តិចនិកជួយស្រីៗ ចៀសឆ្ងាយពីជំងឺមហារីកសុដន់ ស្រីៗគួរដឹង! ជំងឺមហារីកសុដន់ និងការបំបៅដោះកូន មកដឹងពីដំណាក់កាលទាំង៤ នៃជំងឺមហារីកសុដន់ ស្ទាបសុដន់រកដុំសាច់ជំងឺមហារីកខ្លួនឯង អាចជួយបានកម្រិតណាដែរ? មហារីកសុដន់ដោយសារមិនបានបំបៅកូន វិវត្តមកពីបែប ក្នុងករណីដែលគ្នាយើងមានរោគសញ្ញាណាមួយ ដូចជាស្រកទម្ងន់ លាមកមានឈាម គេងមិនលក់ ឬទម្លាប់បន្ទោបង់ប្រែប្រួល គួរពិគ្រោះយោបល់ និងពិនិត្យពោះវៀនធំជាមួយនឹងគ្រូពេទ្យជំនាញទើបជាការប្រសើរ។ យ៉ាងណាមិញ ដើម្បីកាត់បន្ថយហានិភ័យនៃជំងឺមហារីកពោះវៀនធំ យើងគួរជៀសវាង ឬកាត់បន្ថយការញ៉ាំសាច់ក្រហម កុំជក់បារី ព្រមទាំងហាត់ប្រាណជាទៀងទាត់។ [embed-health-tool-bmi] ទន្ទឹមនឹងនេះដែរ […]