backup og meta

សាច់ពីរ​ប្រភេទនេះ អាចបង្កហានិភ័យជំងឺមហារីកពោះវៀនធំ

សាច់ពីរ​ប្រភេទនេះ អាចបង្កហានិភ័យជំងឺមហារីកពោះវៀនធំ

អាហារ​​ញ៉ាំ​ប្រចាំ​ថ្ងៃ​​មួយ​ចំនួន​អាច​ធ្វើ​ឲ្យ​យើង​ប្រឈម​នឹង​ជំងឺ​មហារីក​ពោះ​វៀនធំ​បាន​។ អាហារ​ដូច​ជា​សាច់​ក្រហម និង​សាច់​កែ​ច្នៃ ​ជា​មូល​ហេតុ​បង្ក​​ជំងឺ​មហារីក​ពោះវៀន​ធំក្នុងកម្រិត​​ខ្ពស់។​ តើហេតុអ្វីបានជាសាច់រសជាតិឆ្ងាញ់​សម្រាប់អ្នកចូលចិត្តទាំងនោះ​ជាមូលហេតុបង្កទុក្ខទោសទៅវិញ?

១. អ្វី​ជា​ជំងឺ​មហារីក​ពោះ​វៀន​ធំ​?

មហារីក​ពោះវៀន​ធំ​គឺ​ជា​មហារីក​កើត​ឡើង​លើ​សរីរាង្គ​ពោះវៀន​ធំ​ដែល​ជា​ផ្នែក​ចុង​ក្រោយ​នៃ​ផ្លូវ​រំលាយ​អាហារ​របស់​​យើង​​។ ភាគ​ច្រើន​នៃ​ជំងឺ​នេះ​គឺ​ចាប់​ផ្ដើម​ពី​សាច់​ដក់​នៅ​តាម​ប្រហោង​ពោះវៀន​ដែល​យូរ​ៗ​ទៅ​វិវត្ត​ទៅ​ជា​ជំងឺមហារីក​បាន​។

កម្មវិធី​ពិនិត្យ​​ជំងឺ​​មហារីក​ពោះវៀន​ធំ​អន​ឡាញ

កម្មវិធីពិនិត្យជំងឺរលាកក្រពះពោះវៀនរ៉ាំរ៉ៃអនឡាញ

កម្មវិធីពិនិត្យ​សុខភាពក្រពះពោះវៀនអនឡាញ

២. សាច់​ក្រហម​និង​សាច់​កែច្នៃ

គ្នា​យើង​ទំនង​ជា​មិន​បាន​ដឹង​ទេថា ការ​ញ៉ាំ​សាច់​ក្រហម​ច្រើន​ជាង​៧០០ក្រាម​ក្នុង​មួយ​សប្ដាហ៍​​ជា​កត្តា​បង្ក​ឲ្យ​មាន​ហានិភ័យ​កាន់​តែ​ខ្ពស់​ក្នុង​ការ​កើត​ជំងឺ​មហារីក​ពោះ​វៀន​ធំ​។ ដូច​គ្នា​ដែរ ហានិភ័យ​កើត​ជំងឺ មហារីក​ពោះ​វៀន​អាច​កើត​មាន​ដល់ទៅ​១,៨​ដង​ រាល់​ការ​ញ៉ាំ​អាហារ​កែច្នៃ ៥០​ក្រាម​​ក្នុង​មួយ​ថ្ងៃ​។

សាច់​ក្រហម​មា​ន​ទាំង​សាច់​គោ សាច់ចៀមនិង​សាច់​ជ្រូក។ ចំណែក​សាច់​កែច្នៃ មាន​ដូច​ជា​សាច់​ជ្រូក​បី​ជាន់ ​bacon សាច់ ham សាច់ក្រក និង​Hot dog ​ជាដើម​។

ការ​សិក្សា​ថ្មីៗ​នេះ​បាន​រក​ឃើញ​​ពី​សារធាតុ​គី​មី​ជាក់​លាក់​មួយ​ចំនួន​នៅ ក្នុង​សាច់​ក្រហម និង​សាច់​កែ​ច្នៃ។ អាហារ​ពីរ​ប្រភេទ​នេះ មាន​ទាំង​សារធាតុ​គី​មី​កើត​ឡើង​ដោយ​ការ​បន្ថែម​ក្រៅ និង​សារធាតុ​គី​មី​ដែល​កើត​ឡើង​ដោយ​ធម្មជាតិ​ ដែល​សារធាតុ​ទាំង​នេះ​ហើយ ធ្វើ​ឲ្យ​អ្នក​ញ៉ាំ​ងាយ​កើត​ជំងឺ​មហារីក​។​

ដូច​ជា​សារធាតុ​គី​មី​មួយ​ប្រភេទ​ឈ្មោះ​ថា​ Haem ត្រូវ​បំបែក​ក្នុង​ពោះ​វៀន​​​​ ហើយ​សារធាតុគីមី N-nitroso ​ ក៏​បាន​កើត​ឡើង ដែល​សារធាតុ​នេះ​ត្រូវ​បាន​គេ​រក​ឃើញ​ថា​អាច​បំផ្លាញ​ដល់​កោសិកា​នៅ​ក្នុង​ពោះ​វៀន​ ជា​ហេតុ​នាំ​ឲ្យ​កើត​ជំងឺ​មហារីក​បាន​។​

ញ៉ាំសាច់ច្រើន១

សារធាតុ​គីមី​ដូច​គ្នា​នេះ ក៏​កើត​មាន​នៅ​ពេល​សាច់​កែច្នៃ​ត្រូវ​បាន​រំលាយ​ក្នុង​​ប្រព័ន្ធ​រំលាយអាហារ​​ដែរ​។ បន្ថែម​ពី​នេះ សារធាតុ​នីទ្រីត និង​នីត្រាត​ ត្រូវ​បាន​គេ​បន្ថែម​ដើម្បី​រក្សា​គុណភាព​ផលិត​ផល​​សាច់​កែច្នៃ ដែល​អាច​បង្កើត​បាន​ជា សារធាតុគីមី N-nitroso ដែរ ដែល​សារធាតុ​នេះ​ហើយ​អាច​បង្ក​ឲ្យ​កើត​ជំងឺ​មហារីក​ពោះ​វៀន​។

សារធាតុ​គី​មី​ទាំង​អស់​នេះ​អាច​បំផ្លាញ​កោសិកា​នៅ​ក្នុង​ពោះ​វៀន​ធំ និង​​កោសិកា​នៅ​ចុង​ពោះ​វៀន​ធំ។ ការ​​ខូច​ខាត​នេះ​កើត​មាន​កាន់​តែ​យូរ កត្តា​ប្រឈម​កើត​ជំងឺ​មហារីក​ក៏​កាន់​តែ​ខ្ពស់​ដែរ​។

មហារីកពោះវៀនធំគណនា BMI

គណនា BMR

កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ

កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ

​៣. វិធី​បន្ថយ​ហានិភ័យ​

ដើម្បី​បន្ថយ​ហានិភ័យ​ជំងឺ​មហារីក​ពោះ​វៀន​ធំ គ្នា​យើង​មិន​គួរ​ញ៉ាំ​សាច់​ក្រហម​លើស ​ម្ដង​ក្នុង​មួយ​សប្ដាហ៍ ឯ​សាច់​កែច្នៃ​មិន​លើស​ពី​ ​៤​ដង​ក្នុង​មួយ​សប្ដាហ៍​ទេ។ ការ​កាត់​បន្ថយ​ការ​ញ៉ាំ​សាច់​ក្រហម និង​សាច់​កែច្នៃ នឹង​ជួយ​កាត់​បន្ថយ​ហានិភ័យ​កើត​ជំងឺ​មហារីក​ពោះវៀនធំ​។

​ដូច​គ្នា​ដែរ​យើង​គួរ​ញ៉ាំ​គ្រប់​ធញ្ញជាតិ និង​អាហារ​ធ្វើ​ពី​ទឹកដោះ ដើម្បី​ជួយ​កាត់​បន្ថយ​ហានិភ័យ​កើត​ជំងឺ​មហារីក​ពោះ​វៀន​ធំ។ អាហារ​មាន​ជាតិ​សរសៃ​ខ្ពស់​ក្នុង បន្លែ និង​ផ្លែ​ឈើ​ តាម​ការ​សិក្សា​ថា​មាន​ទំនាក់​ទំនង​តិចតួច​ក្នុង​ក្នុង​ការ​ចូល​រួម​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​មួយ​នេះ តែ​ថា​យើង​មិន​អាច​រំលង​បន្លែ និង​ផ្លែ​ឈើ​ពី​របប​អាហារ​បាន​នោះ​ទេ​។

គួរស្វែងយល់ពីបញ្ហាពោះវៀនធំច្រើនទៀត៖

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Red meat, processed meat and cancer https://www.cancercouncil.com.au/1in3cancers/lifestyle-choices-and-cancer/red-meat-processed-meat-and-cancer/#:~:text=Consuming%20too%20much%20red%20and,18%25%20of%20bowel%20cancer%20cases.&text=Processed%20meat%20is%20classified%20as,cause%20them%20to%20be%20carcinogenic.

Alcohol, Processed Meats Increase Colorectal Cancer Risk, Updated Findings https://www.aicr.org/news/alcohol-processed-meats-increase-colorectal-cancer-risk-updated-findings/

Red and processed meats raise colorectal cancer risk https://www.health.harvard.edu/staying-healthy/red-and-processed-meats-raise-colorectal-cancer-risk

Processed meat and cancer: What you need to know https://www.mdanderson.org/publications/focused-on-health/eat-less-processed-meat.h11-1590624.html

កំណែ​ប្រែបច្ចុប្បន្ន

02/02/2022

អត្ថបទ​ដោយ ទូច សុខា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត


អត្ថបទពាក់ព័ន្ធ

៤ចំណុចខ្លឹមៗពីជំងឺទឹកនោមផ្អែម និងជំងឺមហារីកលំពែង

ស្រីៗផឹកគ្រឿងកំប៉ុងច្រើនប្រឈម​ហានិភ័យ​​​ជំងឺ​មហារីក​ពោះវៀន


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Feb 02, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម