ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ!
សំណួរ ទី៣៖ ការពិនិត្យកោសិកាមាត់ស្បូនចាំបាច់ប៉ុនណា? ចាក់វ៉ាក់សាំងហើយ ត្រូវពិនិត្យទៀតអត់?
ត្បិតវ៉ាក់សាំងជំងឺមហារីកមាត់ស្បូនមានប្រសិទ្ធភាពខ្ពស់ក្នុងការបង្ការក៏ពិតមែន តែមិនអាចជំនួសឲ្យការតាមដានរកជំងឺមហារីកមាត់ស្បូនជាប្រចាំនោះទេ។ កាលណាស្ត្រីឆ្លងកាត់ការរួមភេទលើកទី១ ហើយ ១ឆ្នាំក្រោយ ត្រូវតែពិនិត្យកោសិកាមាត់ស្បូន។ បើនៅក្មេង ២ឆ្នាំអាចទៅពិនិត្យកោសិកាមាត់ស្បូនម្តង ហើយដល់អាយុ ៤៥ឆ្នាំ ១ឆ្នាំត្រូវទៅពិនិត្យកោសិកាមាត់ស្បូនម្តង រហូតដល់អាយុ ៧០ឆ្នាំ។
សំណួរ ទី៤៖ មានម្តាយ ឬសាច់ញាតិកើតមហារីកមាត់ស្បូន យើងអាចប្រឈមខ្លាំងទេ?
បើយើងម្តាយ មីង ឬបងប្អូនស្រី ធ្លាប់មានប្រវត្តិកើតមហារីកមាត់ស្បូន អត្រាប្រឈមកើតជំងឺអាចខ្ពស់ជាងស្រីធម្មតាពី ២-៣ ដង។