វ៉ាក់សាំងបង្ការមហារីកមាត់ស្បូន ឬវ៉ាក់សាំង HPV អាចការពារស្រ្តីពីការឆ្លងវីរុស HPV ដែលឆ្លងតាមរយៈការរួមភេទ និងជាមូលហេតុចម្បងដែលបង្កឱ្យស្រ្តីកើតមហារីកមាត់ស្បូន។ ក្មេងស្រីជំទង់ដែលមិនទាន់មានដៃគូរួមភេទត្រូវបានលើកទឹកចិត្តឱ្យចាក់វ៉ាក់សាំងនេះដើម្បីការពារមហារីកមាត់ស្បូន។ ចុះស្រ្តីដែលមានដៃគូរួមភេទហើយអាចវ៉ាក់សាំងបង្ការមហារីកមាត់ស្បូនបានដែរឬទេ?
ទាក់ទងនឹងចម្ងល់នេះ សាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន ឯកទេសសម្ភព និងរោគស្ត្រី និងជាប្រធានមន្ទីរពហុព្យាបាល និងសម្ភពត្បូងពេជ្រ បានស្រាយបំភ្លឺថា ជាទូទៅក្មេងស្រីវ័យជំទង់អាយុចាប់ពី ៩ ទៅ ១៤ ឆ្នាំត្រូវចាក់វ៉ាក់សាំងបង្ការមហារីកមាត់ស្បូន ២ ដង និងស្រ្តីដែលមានអាយុចាប់ពី ១៥ ឆ្នាំឡើងទៅដែលមិនទាន់រួមភេទត្រូវចាក់វ៉ាក់សាំងបង្ការមហារីកមាត់ស្បូន ៣ ដង។
ចំណែកឯស្រ្តីដែលមានដៃគូរួមភេទហើយ មិនថាមានអាយុក្រោម ឬលើ ១៨ ឆ្នាំទេចាំបាច់ត្រូវចាក់វ៉ាក់សាំងបង្ការមហារីកមាត់ស្បូន ៣ ដងដែរ ព្រោះស្រ្តីដែលមានដៃគូរួមភេទហើយប្រឈមនឹងការកើតមហារីកមាត់ស្បូនខ្ពស់ដោយសារអាចឆ្លងវីរុស HPV តាមរយៈការរួមភេទ។
យ៉ាងណាលោកថា មុននឹងចាក់វ៉ាក់សាំងបង្ការមហារីកមាត់ស្បូនសម្រាប់ស្រ្តីមានដៃគូរួមភេទ គ្រូពេទ្យត្រូវធ្វើតេស្តរកវីរុស HPV និងតេស្តកៀសកោសិកាមាត់ស្បូនដើម្បីរកមហារីកមាត់ស្បូនជាមុនសិន។
ប្រសិនបើស្រ្តីដែលមានដៃគូរួមភេទហើយឆ្លងវីរុស HPV ឬមានកោសិកាមាត់ស្បូនដែលមានបំរែបំរួលបម្រុងក្លាយជាមហារីក គ្រូពេទ្យនឹងធ្វើការព្យាបាលជំងឺ HPV ឬកោសិកាមាត់ស្បូនឱ្យជាសះស្បើយសិន ទើបអាចចាក់វ៉ាក់សាំងបង្ការមហារីកមាត់ស្បូនឱ្យបាន។
ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ!
ផ្ទុយមកវិញ ក្រោយពីការធ្វើតេស្ត បើស្រ្តីដែលមានដៃគូរួមភេទហើយអត់មានឆ្លងវីរុស HPV ឬមិនមានកោសិកាមាត់ស្បូនដែលមានបំរែបំរួលបម្រុងក្លាយជាមហារីកទេ គ្រូពេទ្យនឹងធ្វើការចាក់វ៉ាក់សាំងបង្ការមហារីកមាត់ស្បូនឱ្យតែម្តង។
សាស្ត្រាចារ្យ វេជ្ជបណ្ឌិតរូបនេះក៏បានបន្ថែមថា វ៉ាក់សាំងបង្ការជំងឺមហារីកមាត់ស្បូនអាចការពារបានតែប្រភេទវីរុស HPV ១៦ និង ១៨ ប៉ុណ្ណោះ ប៉ុន្តែវីរុស HPV មានទាំងអស់ប្រហែលជា ២០០ ប្រភេទដែលអាចបង្កឱ្យស្រ្តីកើតមហារីកមាត់ស្បូន ហើយមហារីកមាត់ស្បូនមាន ៤ ទៅ ៥ ប្រភេទឯណោះ គ្រាន់តែជាទូទៅមហារីកមាត់ស្បូនបង្កឡើងដោយវីរុស HPV ១៦ និង ១៨ ច្រើនជាងគេ។
[embed-health-tool-bmr]
វីរុស HPV ផ្សេងទៀតក៏អាចបណ្តាលឱ្យស្ត្រីកើតមហារីកមាត់ស្បូនដែរ គ្រាន់តែអត្រាប្រឈមទាប។ ទោះបីជាស្រ្តីបានចាក់វ៉ាក់សាំងបង្ការជំងឺមហារីកមាត់ស្បូនហើយក៏ដោយ ក៏ស្រ្តីចាំបាច់ទៅធ្វើតេស្តរកកោសិកាមហារីកមាត់ស្បូនឱ្យបានទៀតទាត់ដែរ ព្រោះស្រ្តីដែលបានចាក់វ៉ាក់សាំងបង្ការមហារីកមាត់ស្បូនបន្ថយហានិភ័យខ្ពស់ក្នុងការកើតមហារីកមាត់ស្បូនក៏ពិតមែន តែមិនមែនមានន័យថា ស្រ្តីលែងកើតជំងឺមហារីកមាត់ស្បូនទេ។
អត្ថបទគួរអាន៖
- រោគសញ្ញាមិនប្រក្រតីនៃជំងឺមហារីកមាត់ស្បូន ស្រីៗគួរដឹង
- ស្ត្រីធ្លាប់រួមភេទ ឬរៀបការហើយ គួរចាក់វ៉ាក់សាំងការពារមហារីកមាត់ស្បូនទេ?
- បន្ថែមពីលើការចាក់វ៉ាក់សាំង មានវិធីអីទៀតការពារជំងឺមហារីកមាត់ស្បូន?
- ពិតទេ ឲ្យតែធ្លាប់រួមភេទហើយចាក់វ៉ាក់សាំងមហារីកមាត់ស្បូនអត់ប្រសិទ្ធភាព?
- ខ្លាចមហារីកមាត់ស្បូនអត់? បើខ្លាចត្រូវស្វែងយល់អំពីវ៉ាក់សាំង HPV
- ប្រយ័ត្នផងស្រីៗ! បើខ្លាចកើតមហារីកស្បូន ត្រូវចេះបង្ការ
ចំំណុចសំខាន់
- ក្មេងស្រីវ័យជំទង់អាយុចាប់ពី ៩ ទៅ ១៤ ឆ្នាំត្រូវចាក់វ៉ាក់សាំងបង្ការមហារីកមាត់ស្បូន ២ ដង
- ស្រ្តីដែលមានអាយុចាប់ពី ១៥ ឆ្នាំឡើងទៅដែលមិនទាន់រួមភេទត្រូវចាក់វ៉ាក់សាំងបង្ការមហារីកមាត់ស្បូន ៣ ដង
- ស្រ្តីដែលមានដៃគូរួមភេទហើយត្រូវចាក់វ៉ាក់សាំងបង្ការមហារីកមាត់ស្បូន ៣ ដង តែត្រូវធ្វើតេស្តរកវីរុស HPV និងតេស្តកៀរកោសិកាមាត់ស្បូនសិន