លំពែងមានតួនាទីបញ្ចេញអង់ស៊ីម ដែលជួយដល់ការរំលាយអាហារ និងផលិតអ័រម៉ូនសម្រាប់ទ្រទ្រង់ដល់ការគ្រប់គ្រងជាតិស្ករក្នុងឈាម។ ជាទូទៅ ជំងឺមហារីកលំពែង ចាប់ផ្តើមកើតឡើងនៅក្នុងជាលិកានៃលំពែងហើយជំងឺមហារីកមួយប្រភេទនេះ មិនងាយបង្ហាញរោគសញ្ញាឡើយ លុះត្រាតែរាលដាលទៅដល់សរីរាង្គផ្សេងទៀត ប៉ុន្តែគ្នាយើងគួរប្រុងប្រយ័ត្នចំពោះរោគសញ្ញាព្រមានមួយចំនួន។
កត្តាហានិភ័យនៃជំងឺមហារីកលំពែង
ទោះជាមូលហេតុជាក់លាក់ដែលបង្កឲ្យកើតជំងឺមហារីកលំពែងនៅមិនទាន់ដឹងច្បាស់ ប៉ុន្តែកត្តាហានិភ័យមួយចំនួន អាចនាំឲ្យយើងកើតជំងឺមហារីកលំពែងដោយមិនដឹងខ្លួន។
- កត្តាអាយុ៖ ភាគច្រើនអ្នកដែលកើតជំងឺមហារីកលំពែង អាចមានអាយុចាប់ពី៦០ឆ្នាំ ដល់៨០ឆ្នាំ។ ប៉ុន្តែ ជំងឺនេះក៏អាចកើតលើមនុស្សគ្រប់វ័យដូចគ្នា
- បែបបទរស់នៅ៖ ញ៉ាំគ្រឿងស្រវឹងច្រើនជ្រុល ជក់បារី របបអាហារដែលសម្បូរទៅដោយសាច់ក្រហម ឬសាច់កែច្នៃ
- លើសទម្ងន់ ឬធាត់ជ្រុល
- មានជំងឺទឹកនោមផ្អែម
- កត្តាតំណពូជ។
រោគសញ្ញានៃជំងឺមហារីកលំពែង
រោគសញ្ញាព្រមាននៃជំងឺមហារីកលំពែង ដែលគ្នាយើងមិនគួររំលង រួមមាន៖
- ឈឺពោះផ្នែកខាងលើ ដែលរាលដាលទៅខាងក្រោយ ហើយកាន់តែយ៉ាប់យ៉ឺន ក្រោយពេលយើងញ៉ាំអាហារ និងគេង។
- ភ្នែក និងទឹកនោមមានពណ៌លឿង ព្រមទាំងមានអាការៈរមាស់ភ្នែក
- ស្រកទម្ងន់
- មានជំងឺទឹកនោមផ្អែម ឬស្ថានភាពជំងឺទឹកនោមផ្អែមដែលមានស្រាប់កាន់តែធ្ងន់ធ្ងរ
- ចង្អោរ និងក្អួត។
[embed-health-tool-heart-rate]
អត្ថបទគួរអាន៖
- កាត់បន្ថយហានិភ័យមហារីកសុដន់ អនុវត្តទម្លាប់ល្អៗទាំងនេះ
- តិចនិកជួយស្រីៗ ចៀសឆ្ងាយពីជំងឺមហារីកសុដន់
- ស្រីៗគួរដឹង! ជំងឺមហារីកសុដន់ និងការបំបៅដោះកូន
- មកដឹងពីដំណាក់កាលទាំង៤ នៃជំងឺមហារីកសុដន់
- ស្ទាបសុដន់រកដុំសាច់ជំងឺមហារីកខ្លួនឯង អាចជួយបានកម្រិតណាដែរ?