backup og meta

Pancreatic cancer (មហារីក​លំពែង)

Pancreatic cancer (មហារីក​លំពែង)

និយមន័យ

១- អ្វី​ជា​មហារីក​លំពែង?

សំដៅ​មហារីក​កើត​លើ​លំពែង​ ដែល​ជា​សរីរាង្គ​ស្ថិត​នៅ​ក្រោយ​ផ្នែក​ខាង​ក្រោម​ក្រពះ​ ជាប់​និង​ដើម​ពោះ​វៀន​តូច មាន​នាទី​ជា​ក្រពេញ​បញ្ចេញ​​សារធាតុ​ដ៏​សំខាន់​សម្រាប់​ទ្រទ្រង់​រាង​កាយ ពិសេស​ មាន​នាទី​បញ្ចេញ​អ័រម៉ូន​សំខាន់ ២ប្រភេទ មានអាំងស៊ុយលីន​ និងគ្លុយកាហ្គុង ដើម្បី​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ឲ្យ​បាន​ត្រឹមត្រូវ។ អាំងស៊ុយលីន​ មាន​នាទី​ធ្វើឲ្យ​ជាតិស្ករក្នុងឈាម​ធ្លាក់ចុះ ខណៈអ័រម៉ូន គ្លុយកាហ្គុង មាននាទីបង្កើន​ជាតិស្ករ​ក្នុងឈាម​ ពេល​ណាជាតិស្ករ​ធ្លាក់​ចុះ​ខ្លាំង។

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

២- កើតឡើង​ញឺកញាប់​ដែរ​ទេ?

នៅ អាមេរិក មហារីក​លំពែង​ជា​ឃាតក​ទី ៤ សម្លាប់​មនុស្ស​ច្រើន​ជាង​គេ ​ដោយ​សារ​​យឺត​យ៉ាវ​ធ្វើ​រោគ​វិនិច្ឆ័យ និង​ព្យាបាល ភាគ​ច្រើន​ទម្រាំ​ដឹង​ថា​មាន​ជំងឺ គឺ​ធ្លាក់​ដល់​ដំណាក់​កាល​ធ្ងន់ធ្ងរ​បាត់​ទៅ​ហើយ​ តែ​យ៉ាង​ណា​ជំងឺ​នេះ ​នៅ​មាន​វិធី​ការពារ​បាន។

រោគសញ្ញា

៣- រោគ​សញ្ញា​​មាន​អ្វី​ខ្លះ?

​ធ្វើ​រោគវិនិច្ឆ័យ​បាន​ទាន់​ពេល​វេលា​ អាច​ចៀស​ផុត​គ្រោះថ្នាក់​ជា​ច្រើន បង្ក​កើត​មាន​ឡើង​ជា​យថាហេតុ ដូច្នេះ​អ្វី​យើង​ត្រូវ​ដឹង​ជា​ចាំបាច់ គឺ​រោគ​សញ្ញា​នៃ​មហារីក​ប្រភេទ​នេះ​ដូច​ជា៖

– ខាន់​លឿង

– ស្រក​ទម្ងន់

– បាក់​ទឹក​ចិត្ត

– លែង​ឃ្លាន​អាហារ

– វិបត្តិ​កំណក​ឈាម

– ឈឺ​ពោះ​ផ្នែក​ខាង​លើ​ អាច​រាល​ដាល​ទៅ​ខ្នង។

មិន​មែន​មនុស្ស​គ្រប់​គ្នា​សុទ្ធ​តែ​អាច​មាន​សញ្ញាដូច​ខាង​លើនោះ​ទេ​ ហេតុនេះ​ប្រសិន​មាន​ប្រទះ​រោគ​សញ្ញា​គួរ​ឲ្យ​សង្ស័យ​​ណាមួយ ​សូម​ប្រញាប់​មក​ជួប​គ្រូពេទ្យ។

៤- ពេល​ណា​គួរ​ទៅ​ជួប​ពេទ្យ?

​បើ​សិន​យើង​ប្រទះ​ឃើញ​រោគសញ្ញា​ដូច​ខាង​លើ ឬ​រោគ​សញ្ញា​ណា​មួយ​គួរ​ឲ្យ​សង្ស័យ ត្រូវ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ ព្រោះ​រាងកាយ​មនុស្ស​ម្នាក់ៗ​មាន​ភាព​ខុសគ្នា រោគ​សញ្ញា​ក៏​ខុស​គ្នា​ដែរ។

មូលហេតុបង្ក

៥- មូលហេតុបង្កមានអ្វីខ្លះ?

នៅ​មិន​ទាន់​មាន​ការ​សិក្សា​ច្បាស់​ពី​មូល​ហេតុ​ពិត​ប្រាកដ បង្ក​ឲ្យ​មាន​មហារីក​នេះ​នៅ​ឡើយ ប៉ុន្តែ​គ្រូ​ពេទ្យ​អាច​ដឹង​បាន​ ពេល​កោសិកា​លំពែង​ ចាប់​ផ្ដើម​កើន​ចំនួន​ច្រើន​ឡើងៗ គឺអាច​វិវត្តទៅ​ជាដុំ​មហារីក។

កត្តា​ប្រឈម

៦- កត្តា​ប្រឈមមាន​អ្វី​ខ្លះ?

ទោះ​ជា​មិន​ទាន់​ដឹង​ប្រាកដ​ពី​កត្តា​ប្រឈម​ជាក់​ស្ដែង​ក៏​ពិត​មែន ប៉ុន្តែ​គ្រូ​ពេទ្យ​នៅ​តែ​អាច​សន្និដ្ឋាន​បាន​ដូច៖

– ធាត់

– ផឹក​ស្រា​ច្រើន

– មាន​ជំងឺ​ថ្លើម

– មិន​ទម្លាប់​ហាត់​ប្រាណ

– មាន​រលាក​លំពែង​រ៉ាំរ៉ៃ

– មាន​ជំងឺ​ទឹក​នោម​ផ្អែម

– មាន​សមាជិក​គ្រួសារ​កើត​ជំងឺ​មហារីក

– ធ្វើ​ការ​ជាមួយ​សារធាតុ​គីមី​ និង​ថ្នាំ​សម្លាប់​សត្វ​ល្អិត

– ជក់​បារី៖ ព្រោះ​អ្នក​ជំងឺ​មហារីក​លំពែង​ភាគ​ច្រើន​ជក់​បារី

– របប​អាហារ​មាន​ខ្លាញ់​ច្រើន​ ពិសេស​មិន​ចូល​ចិត្ត​ញ៉ាំ​បន្លែ ផ្លែឈើ។

រោគវិនិច្ឆ័យ​ និង​ការ​ព្យាបាល

ព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។

៧- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?

បន្ទាប់​ពី​គ្រូពេទ្យ​ពិនិត្យ​រាង​កាយ​​រួច នឹង​តម្រូវ​ធ្វើ​តេស្ត​មួយ​ចំនួន​ទៀត ក្នុង​ករណី​សង្ស័យ​យើង​អាច​នឹង​កើត​មហារីក​មែន​នោះ ដោយ​តេស្ត​ទាំងនោះ​មាន​ដូច​ជា៖

– ច្រឹប​យក​សាច់​ទៅ​ពិនិត្យ​ រក​មើល​កោសិកា​មហារីក

– ធ្វើ​តេស្ត​ឈាម​ រក​មើល​ធាតុ​សម្គាល់​មហារីក ​CA១៩​-៩

– ថត​រូបភាព​វេជ្ជសាស្ត្រ ​ស៊ីធី​ (CT) និង​តេស្ត​អឹមរ៉ាយ (MRI)

– ថត​ឆ្លុះ​តាម​ក្រពះ​ដោយ​ឧបករណ៏ អង់ដូស្កុប មាន​កាមេរ៉ា​ភ្ជាប់​ជា​មួយ

ដើម្បី​កំណត់​រក​វិនិច្ឆ័យ​បាន ​គ្រូពេទ្យ​ត្រូវ​បែង​ចែក​ដំណាក់​កាល​នៃ​មហារីក​ដូច​ជា៖

– ដំណាក់​កាល​ទី ​១៖ មហារីក​មិន​ទាន់​រាលដាល​ទៅ​សរីរាង្ត​ផ្សេង​ទៀត

– ដំណាក់​កាល​ទី​ ២៖ ​រាលដាល​ទៅ​ជាលិកា​ជិត​ខាង ​និង​មាន​ឡើង​កូន​កណ្ដុរ

– ដំណាក់​កាល​ទី ​៣៖ រាល​ដាល​ចូល​ពេញ​សរសៃ​ឈាម

– ដំណាក់​កាល​ទី​ ៤៖ រាល​ដាល​ទៅ​សរីរាង្គ​ផ្សេង​ទៀត ដូចជា ថ្លើម ជាដើម។

ជំងឺមហារីកលំពែង

៨- ព្យាបាល​ដោយ​វិធី​ណា?

វិធី​ព្យាបាល គឺ​អាស្រ័យ​លើ​ដំណាក់​កាល​នៃ​មហារីក ដោយ​គោល​បំណង​តែ​មួយគត់​សម្លាប់​កោសិកា​មហារីក​ឲ្យ​អស់ ​និង​ចៀសវាង​មាន​ការ​រាលដាល​ទៅ​កន្លែង​ផ្សេង។ ផល​វិបាក​ឧស្សាហ៍​ជួប​ប្រទះ​ជាង​គេ ​ស្រក​ទម្ងន់ ស្ទះ​ពោះវៀន ឈឺ​ពោះ និង​ខ្សោយ​ថ្លើម ហើយ​ការរ​ព្យាបាល​មាន​ដូចជា៖

– វះកាត់​៖ អាស្រ័យ​លើ​ទីតាំង​​ដុំ​មហារីក​ ប្រសិន​កើត​លើ​ក្បាល​លំពែង​ ត្រូវ​កាត់​ចេញ​តាម​តិចនិច​ (Whipple)។ វិធី​នេះ​ ត្រូវ​កាត់​ចោល​ក្បាល​លំពែង និង​ដងខ្លួន​លំពែង ២០​ភាគរយ និង​សរីរាង្គ​មួយ​ចំនួន​ទៀត ដូច​ជា​ផ្នែម​ដើម​នៃ​ពោះវៀន​តូច​ជា​ដើម​។ ពេល​ខ្លះ​អាច​ឈាន​ដល់​កាត់​ក្រពះ​ទៀត​ផង។

– ព្យាបាល​ដោយ​ថ្នាំ​គីមី ​​

– ព្យាបាល​ដោយ​វិទ្យុសកម្ម​។

[embed-health-tool-bmi]

ផ្លាស់ប្តូរទម្លាប់​រស់នៅ

៩- ទម្លាប់រស់នៅ

គ្មាន​វិធី​ណា​មួយ មាន​ប្រសិទ្ធភាព ១០០ ភាគរយ​ទេ ​តែ​ដើម្បី​បង្ការ និង​កាត់​បន្ថយ​ហានិភ័យ​គួរ​តែ​កែប្រែ​ទម្លាប់​រស់នៅ​ខ្លះៗ​ដូច​ជា៖

– តម​ស្រា

– តម​ខ្លាញ់​

– ឈប់​ជក់​បារី

– ហាត់​ប្រាណ​ទៀង​ទាត់

– របប​អាហារ​មាន​សុខភាព

– ញ៉ាំ​បន្លែ ​និង​ផ្លែឈើ​ឲ្យ​បាន​ច្រើន។

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Pancreatic cancer .

http://www.mayoclinic.org/diseases-conditions/pancreatic-cancer/home/ovc-20268502

Pancreatic Cancer

https://www.cancer.org/cancer/pancreatic-cancer.html

Pancreatic cancer

https://www.cancerresearchuk.org/about-cancer/pancreatic-cancer

 

 

 

 

 

កំណែ​ប្រែបច្ចុប្បន្ន

24/02/2023

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

គន្លឹះ៥យ៉ាង ជួយកាត់បន្ថយហានិភ័យមហារីកមាត់ស្បូន ស្រីៗមិនគួររំលង!

ចង់កាត់បន្ថយហានិភ័យជំងឺមហារីកក្រពះ កុំភ្លេចអនុវត្តន៍គន្លឹះងាយៗទាំង ៥ នេះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Feb 24, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម